នាថ្ងៃទី ១៨ សីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ត្រី Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមសេនីយ៍ទោ នឹម បាឡែន ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
![]() |
លោកឧត្តមសេនីយ៍ត្រី Pham Truong Son និងលោកឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធនៅកិច្ចប្រជុំ |
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានឲ្យដឹងថា សម្រាប់ការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងការពារជាតិទាំងពីរ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ភាគីទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពសំខាន់ៗជាច្រើន ដូចជាដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៦។
ភាគីទាំងពីរបន្តរក្សាការល្បាតទ្វេភាគីប្រកបដោយប្រសិទ្ធភាពដើម្បីការពារខ្សែព្រំដែន បង្គោលព្រំដែនគោក និងធានារក្សាតំបន់ព្រំដែននៃប្រទេសទាំងពីរឲ្យមានសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។
នាពេលខាងមុខ លោកឧត្តមសេនីយ៍ត្រី Pham Truong Son បានស្នើឱ្យទីចាត់ការកលយុទ្ធនៃប្រទេសទាំងពីរបន្តពង្រឹងការសម្របសម្រួល និងដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចក្នុងផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ សហការយ៉ាងជិតស្និទ្ធដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន; បង្កើនការបណ្តុះបណ្តាល ការហ្វឹកហ្វឺននិងការជួយគាំទ្រគ្នាទៅវិញទៅមក...
* គួររំលឹកថា នៅទីក្រុងហាណូយ នាយកដ្ឋានកលយុទ្ធនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានជួបពិភាក្សាការងារជាមួយទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទដើម្បីពិនិត្យ និងបូកសរុបខ្លឹមសារសហប្រតិបត្តិការក្នុងឆ្នាំ២០២២ និង៧ខែដើមឆ្នាំ២០២៣ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងប៉ុន្មានខែចុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤៕
មតិពីមិត្តអ្នកអាន