Trending now

ខេត្ត Kien Giang ប្រគល់អំណោយដល់បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)

14:07 | 28/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២១ នៅច្រកព្រំដែនអន្តរជាតិHai Tien ខេត្ត Kien Giang លោក Van Cong Dau ប្រធានមន្ទីរ កិច្ចការបរទេសខេត្ត Kien Giang តាងនាមអោយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ថវិកាចំនួន ៣០០ លានដុង ដល់តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។ នេះគឺជាអំណោយពីគណៈកម្មាធិការបក្សអាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ដើម្បីជួយគាំទ្រជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅតំបន់ដែលស្ថានកុងស៊ុលទទួលបន្ទុក ក្នុងឱកាសបុណ្យតេតវៀតណាមជិតឈានមកដល់ ឆ្នាំ ២០២១ ។

ថ្លែងក្នុងពិធីប្រគល់នេះលោក Van Cong Dau បានវាយតម្លៃខ្ពស់​ចំពោះការខិតខំប្រឹងប្រែងរបស់អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ក្នុងការលើកទឹកចិត្តស្មារតីរបស់ជនជាតិខ្មែរ​មានដើម​កំ​ណើត​វៀតណាម​ នៅតំបន់ដែល​ស្ថានអគ្គកុងស៊ុលទទួលបន្ទុក (រួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺនិងតាកែវ) ។ ពួកគេមានអារម្មណ៍ថា មានសុវត្ថិភាពនិងស្ថេរភាព ​ជាពិសេស​នៅពេលដែលបងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាមមានសភាពភ័យស្លន់ស្លោ ដោយសារ​ផលប៉ះពាល់អវិជ្ជមាននៃការ​រីករាល​ដាល​នៃជំងឺ Covid -19 ។ ដោយហេតុនេះប្រជាជនមិនបានស្តាប់ការញុះញង់របស់កងកម្លាំងអាក្រក់ទេ ហើយពួកគេមិន​បានប្រញាប់ប្រញាល់ត្រឡប់​ទៅប្រទេស​វៀតណា​វិញ​ដែលបង្កការលំបាក​សម្រាប់វិស័យ​សុខាភិបាល​ក្នុងស្រុក ​ក្នុងការបង្ការការរីករាលដាល។

ពិធីប្រគល់ថវិកាចំនួន ៣០០ លានដុង ដល់តំណាង​ស្ថានអគ្គកុងស៊ុល​វៀតណាម​ប្រចាំ​នៅខេត្ត​ព្រះសីហនុ។

លោក Van Cong Dau បានសង្កត់ធ្ងន់ថា ​តាមរយៈស្ថានអគ្គ​កុងស៊ុល​ គណៈកម្មាធិការបក្ស​ អាជ្ញាធរ​ខេត្ត​និងប្រជាជន​ខេត្ត​ Kien Giang ជូនពរបុណ្យតេត ឆ្នាំ២០២១ ដល់​ប្រជាជនខ្មែរដើម​កំណើត​​វៀតណាមនៅកម្ពុជាប្រកបដោយសម្បូរ៍រុងរឿង​និង​សុភមង្គល ហើយចូលរួមចំណែកក្នុងការអភិវឌ្ឍ​ព្រះរាជាណាច​ក្រ​កម្ពុជា ក៏ដូចជាចំណងមិត្តភាព​និងកិច្ចសហប្រតិបត្តិការ​​គ្រប់ជ្រុងជ្រោយ​រវាងវៀតណាម​និងកម្ពុជា។

លោកអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ Vu Ngoc Ly មានប្រសាសន៍ថា នៅឆ្នាំ ២០២០ នៅពេលដែលការរីករាល ដាលនៃជំងឺ Covid-19 នៅកម្ពុជា អំណោយរបស់ខេត្ត Kien Giang គឺជាអំណោយដ៏មានអត្ថន័យនិងទាន់ពេលវេលាដល់ប្រជាជនខ្មែរមានដើមកំណើតវៀតណាម លើកទឹកចិត្តឱ្យប្រជាជន​មាន​អារម្មណ៍សុវត្ថិភាពនិងស្ថេរភាព។ នោះ​មិនត្រឹមតែជា​អំណោយ​ពីខេត្ត Kien Giang ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទឹកចិត្តរបស់ប្រជាជន Kien Giang ផងដែរ។ តាមរយៈអំណោយនេះប្រជាជនខ្មែរមានដើមកំណើតវៀតណាមតែងតែមានអារម្មណ៍ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម​តែងតែ​យកចិត្តទុកដាក់ខ្លាំងលើប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា​ ។

អគ្គកុងស៊ុលបានបញ្ជាក់ថា អំណោយនេះនឹងត្រូវប្រគល់​ជូន​ប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅប្រទេស​កម្ពុជា​ឱ្យបាន​ឆាប់ៗ​ តាម​ដែលអាចធ្វើទៅបាន​ ដើម្បីឱ្យពួកគេ​ស្វាគម​ន៍​បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ក្នុងឱកាសនេះលោកអគ្គកុងស៊ុល Vu Ngoc Ly ក្នុងនាមប្រជាជន​ខ្មែរ​មានដើមកំណើត វៀតណាម​ទាំងអស់នៅតំបន់កុងស៊ុល​បានថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Kien Giang និងបានជូនពរដល់​ខេត្តនេះកាន់តែរីកចម្រើន​ នា​ពេល​ពេលខាងមុខ។

នាថ្ងៃដដែល អគ្គកុងស៊ុលបានរៀបចំអំណោយតេតជូនដល់​គ្រួសារជនជាតិខ្មែរមានដើមកំណើតវៀតណាមចំនួន ៥០ គ្រួសារដែលមានស្ថានភាពលំបាកខ្លាំងនៅខេត្តកំពត./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤