នាព្រឹកថ្ងៃទី១៨ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចពិភាក្សារវាងនាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម និងទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ទោ Nguyen Duc Can ប្រធាននាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំកិច្ចពិភាក្សា |
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០២២ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៣ ហើយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងបណ្ដាខែចុងក្រោយនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤។
ស្ថាប័នកលយុទ្ធរបស់ប្រទេសទាំងពីរបានផ្ដល់យោបល់អំពីការដោះស្រាយបញ្ហាព្រំដែន និងបង្គោលព្រំដែនឲ្យបានល្អ ការដឹកនាំអង្គភាព និងមូលដ្ឋាននៅសងខាងព្រំដែនអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងស្តីពីបទបញ្ជាព្រំដែន និងច្រកព្រំដែនគោក ការរក្សានិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា ការលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសកម្មភាពនៅសមុទ្រ ជាពិសេសការគ្រប់គ្រងនាវានេសាទ និងអ្នកនេសាទ ចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
![]() |
លោកឧត្តមសេនីយ៍ទោ នឹម បាឡែន នាយកទីចាត់ការកលយុទ្ធ ថ្លែងក្នុងកិច្ចពិភាក្សា |
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មានក្នុងការស្រាវជ្រាវ ការវាយតម្លៃ និងព្យាករណ៍ស្ថានភាព និងការផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់លំដាប់ថ្នាក់ អំពីគោលការណ៍ និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ផលប្រយោជន៍ជាតិនៃប្រទេសនីមួយៗ៕
មតិពីមិត្តអ្នកអាន