Trending now

កងកម្លាំងការពារព្រំដែនវៀតណាមនិងកម្ពុជា ធ្វើការយាមល្បាតទ្វេភាគី

08:22 | 10/08/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៨ ខែសីហា ប៉ុស្តិ៍ការពារព្រំដែន Tuy Duc កងទ័ពការពារព្រំដែនខេត្ត Dak Nong (វៀតណាម) សហការជាមួយកងអនុសេនាធំលេខ ១ កងវរសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បានធ្វើការយាមល្បាតទ្វេភាគី ដើម្បីការពារព្រំដែន និងបង្គោលព្រំដែនរវាងវៀតណាម និងកម្ពុជា។

រួមចំណែកបំផុសសេចក្ដីស្នេហាជាតិរបស់ប្រជាជន រួមចំណែកបំផុសសេចក្ដីស្នេហាជាតិរបស់ប្រជាជន
ការយាមល្បាតរួមរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងកម្ពុជា ការយាមល្បាតរួមរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងកម្ពុជា
កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ ឯកភាពបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែន (រូបថត៖ ប៉ុស្តិ៍ការពារព្រំដែន Tuy Duc)
កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ ឯកភាពបង្កើនកិច្ចសហការក្នុងការគ្រប់គ្រង និងការពារព្រំដែន (រូបថត៖ ប៉ុស្តិ៍ការពារព្រំដែន Tuy Duc)

កងកម្លាំងយាមល្បាតទ្វេភាគីបានធ្វើយាមល្បាតតាមព្រំដែនវៀតណាម-កម្ពុជា ចាប់ពីបង្គោលព្រំដែនលេខ ៥៥ ដល់លេខ ៥៥/៦ ។ ភាគីទាំងពីរបានចុះពិនិត្យខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន និងរៀបចំបោសសម្អាតជុំវិញបង្គោលព្រំដែន។ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរក៏បានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពទាក់ទិននឹងអធិបតេយ្យភាព សន្តិសុខតាមព្រំដែន សន្តិសុខនយោបាយនៅតំបន់ព្រំដែន និងសកម្មភាពនៃឧក្រិដ្ឋជននៅសងខាងព្រំដែន។

នៅចុងបញ្ចប់នៃការធ្វើយាមល្បាត កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរបានឯកភាពបង្កើនការផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ ការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមព្រំដែន និងការជំរុញការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់។ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរព័ត៌មាន ជូនដំណឹងគ្នាទៅវិញទៅមកភ្លាមៗអំពីស្ថានភាពទាក់ទងនឹងការគ្រប់គ្រងព្រំដែន និងដោះស្រាយបញ្ហាដែលកើតឡើងប្រកបដោយប្រសិទ្ធភាព។

នេះជាសកម្មភាពជាប្រចាំរវាងកងកម្លាំងការពារព្រំដែននៃភាគីទាំងពីរ ក្នុងគោលបំណងការពារអធិបតេយ្យភាពព្រំដែនជាតិ និងពង្រឹងចំណងមិត្តភាពរវាងប៉ុស្តិ៍ការពារព្រំដែន Tuy Duc ខេត្ត Dak Nong និងកងអនុសេនាធំលេខ ១ កងវរសេនាតូចលេខ ២ តំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ក្នុងការសម្របសម្រួលគ្រប់គ្រង និងការពារព្រំដែន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា