Trending now
កម្មវិធីបទវិភាគសង្គម និងនយោបាយសិល្បៈ «ខ្លាំងមាំមួន និងសម្បូរធូរ​ធារ​ពី​សមុទ្រស្រុកកំណើត»៖

រួមចំណែកបំផុសសេចក្ដីស្នេហាជាតិរបស់ប្រជាជន

08:18 | 10/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

កម្មវិធីនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់អារម្មណ៍ និងមនោសញ្ចេតនារបស់ប្រជាជនខេត្ត Khanh Hoa និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ជាពិសេសគឺក្នុងការធ្វើអាជីវកម្ម ការពារប្រភពធនធានជលផល ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ និងប្រទេសជាតិ។

វៀតណាមបន្តអះអាងនូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នានៅសមុទ្រខាងកើត វៀតណាមបន្តអះអាងនូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នានៅសមុទ្រខាងកើត
អាស៊ានយល់ស្របអំពីបញ្ហាសមុទ្រខាងកើត អាស៊ានយល់ស្របអំពីបញ្ហាសមុទ្រខាងកើត
លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa
លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa

នាថ្ងៃទី ១២ សីហា ខាងមុខ នៅកំពង់ផែយោធា Nha Trang ខេត្ត Khanh Hoa វិទ្យុសម្លេងវៀតណាម គណៈឃោសនាអប់រំមជ្ឈិម អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម (ក្រសួងការពារប្រទេស) គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa សហការរៀបចំកម្មវិធី វិភាគសង្គម និងនយោបាយសិល្បៈ "ខ្លាំងមាំមួន និងសម្បូរធូរធារពីសមុទ្រស្រុកកំណើត"

យោងតាមលោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា នេះជាកម្មវិធីដ៏មានអត្ថន័យនេះបានរួមចំណែកបំផុសសេចក្ដីស្នេហាជាតិរបស់ប្រជាជន វៀតណាម គ្រប់រូប និងប្រជាអាណិកជននៅឯបរទេសឆ្ពោះមកការពារអធិបតេយ្យភាពកោះសមុទ្រ។ លោក Nguyen Tan Tuan មានជំនឿជាក់ថា កម្មវិធីនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់អារម្មណ៍ និងមនោសញ្ចេតនារបស់ប្រជាជនខេត្ត Khanh Hoa និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ជាពិសេសគឺក្នុងការធ្វើអាជីវកម្ម ការពារប្រភពធនធានជលផល ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ និងប្រទេសជាតិ។

សូមបញ្ជាក់ដែរថា មុនកម្មវិធីនេះប្រព្រឹត្តិទៅ នារសៀលថ្ងៃទី១២ ខែសីហាខាងមុខ ខេត្ត Khanh Hoa នឹងរៀបចំពិធីបើកសម្ភោធ និងអំពាវនាវឧបត្ថម្ភមូលនិធិជួយឧបត្ថម្ភរបរនេសាទត្រីខេត្ត Khanh Hoa ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី