បច្ចុប្បន្ន កំណើនភាពតានតឹងនៅលើសមុទ្រខាងកើត មិនត្រឹមតែគំរាមគំហែងដល់សន្តិសុខតំបន់ នៅទាំងគំរាមគំហែងដល់បញ្ហាសន្តិសុខសកលលោក ដោយសារទីតាំងភូមិសាស្រ្ត - យុទ្ធសាស្រ្តដ៏សំខាន់នៃតំបន់នេះនៅលើពិភពលោក។ អាស៊ាន ជាមួយតួនាទីជាអង្គការតំបន់ ដែលមានសារៈសំខាន់ ក្នុងការងាររារាំងកំណើនការកើតជម្លោះ និងជំរុញបទដ្ឋានដោះស្រាយជម្លោះលើសមុទ្រ កោះ ដោយមាគ៌ាសន្តិវិធី និងលើមូលដ្ឋានច្បាប់អន្តរជាតិ។
![]() |
![]() |
![]() |
អាស៊ានបាន និងកំពុងមានតួនាទីដ៏សំខាន់ក្នុងការខិតខំអន្តរជាតិរក្សាសន្តិភាពនៃតំបន់ រួមមានដំណោះស្រាយជម្លោះនៅលើសមុទ្រខាងកើតក្នុងអំឡុងពេលកន្លងមក។ ខណៈនោះ អាស៊ានត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាជាអង្គការតំបន់ជោគជ័យបំផុតលើពិភពលោក និងសកម្មភាពមានប្រសិទ្ធភាពជាង វេទិកាណាទាំងអស់ ក្នុងការគ្រប់គ្រងជម្លោះបង្កប់មាន ទន្ទឹមនោះជំរុញស្មារតីអំពីសន្តិសុខនៅតំបន់សមុទ្រខាងកើត។
សហគមន៍អន្តរជាតិសុទ្ធតែងទទួលស្គាល់ថា អាស៊ានតែងមានទីជំហរមួយសំខាន់បំផុតក្នុងបញ្ហាសមុទ្រខាងកើត។ ពិសេសគឺអ្នកឡើងផែនការគោលនយោបាយតំបន់នានា គាំទ្រតួនាទីកណ្តាលនៃអាស៊ាន ក្នុងការដោះស្រាយជម្លោះនៅលើសមុទ្រខាងកើត នឹងជួយសន្តិសុខតំបន់បានកែសម្រួលប្រកបដោយប្រសិទ្ធភាព។
![]() |
តាំងពិព័រណ៍អាកាសចរណ៍ នាវាចរណ៍អន្តរជាតិ ២០២៣ (LIMA 2023) នៅ Langkawi ម៉ាឡេស៊ី ទាក់ទាញក្រុមហ៊ុនការពារជាតិក្នុងស្រុកនិងអន្តរជាតិ ចំនួន១.២០០ចូលរួម ដោយមានតង់ទំនិញចំនួន៦០០។ ហើយការចូលរួមមានយន្តហោះចំនួន១១៩គ្រឿង នាវា៦០គ្រឿង មកពីប្រទេសជាច្រើននៅលើពិភពលោក បានធ្វើឱ្យ LIMA 2023 ក្លាយជាព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិការពារជាតិធំបំផុត ដែលបានរៀបចំតាំងពីមុនមក។ រូបថត៖ ហាំងឡិញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
មុននឹងសន្និសីទកំពូលអាស៊ានលើកទី៤២ នៅ Labuan Bajo, East Nusa Tenggara (ឥណ្ឌូនេស៊ី) ប្រព្រឹត្តិទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី បានអះអាងថា គន្លឹះសម្រាប់ការកសាងតំបន់សមុទ្រខាងកើតមួយ ស្ថេរភាព សន្តិភាព និងរុងរឿង គឺការគោរពអនុសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។
ថ្មីៗនេះ ឥណ្ឌូនេស៊ីបានឱ្យដឹងថា អាស៊ានបានឯកភាពនឹងការរៀបចំសមយុទ្ធយោធារួមលើកដំបូងនៅលើសមុទ្រខាងកើត ក្នុងអំឡុងពេលតានតឹង និងអស្ថេរភាពកើនឡើងនៅតំបន់។ ក្រោយពីសន្និសីទបញ្ជាការកងកម្លាំងការពារអាស៊ាន (ACDFM) នៅ Nusa Dua, Bali លោកទេសាភិបាល Margono បានឱ្យដឹងថា៖ “នៅអនាគតជិត យើងខ្ញុំនឹងរៀបចំសមយុទ្ធយោធារួម នៅលើសមុទ្រខាងជើង Natuna បានហៅថាសមយុទ្ធសាមគ្គីអាស៊ាន (ENatuna) ឬ Asec01N”។
សមយុទ្ធនឹងផ្តោតលើសន្តិសុខនាវាចរណ៍ និងសង្គ្រោះ (SAR) ក៏ដូចជាសេវាកម្មសង្គមនៅតំបន់ Natuna។ ព្រឹត្តិការណ៍ប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធអាស៊ាន នៅក្នុងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស។ តាមលោក Margono ការសមយុទ្ធបង្ហាញពីភាពកណ្តាលនៃអាស៊ាន នឹងមិនពាក់ព័ន្ធដល់ការហ្វឹកហាត់ប្រយុទ្ធ។
![]() |
វរសេនីយ៍ត្រី ត្រឹន វ៉ាន់ង៉ុក ទទួលបន្ទុកនាវាពេទ្យយោធាលេខ៥៦១ ពិនិត្យជំងឺជូនយុទ្ធជន។ រូបថត៖ ង្វៀនកុក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ក្នុងពេលនោះ ក្រសួងការបរទេសម៉ាឡេស៊ី ក៏សង្កត់ធ្ងន់អំពីបញ្ហានៅសមុទ្រខាងកើត ត្រូវការដោះស្រាយដោយសន្តិវិធី គ្មានការគំរាមគំហែង ឬប្រើប្រាស់កម្លាំងយោធា ធានាតំបន់សមុទ្រស្ថេរភាព និងបម្រើគោលដៅពាណិជ្ជកម្ម។ ក្នុងសេចក្តីប្រកាសថ្មីៗនេះ ក្រសួងការបរទេសប្រទេសនេះ បានអះអាងថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងខិតខំការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព ក៏ដូចជាផលប្រយោជន៍ជាតិនៅលើសមុទ្រខាងកើត។ ម៉ាឡេស៊ីនឹងស្វែងរកដំណោះស្រាយបញ្ហាជម្លោះពាក់ព័ន្ធដល់អធិបតេយ្យភាព នៅលើសមុទ្រខាងកើត ក្រោមស្មារតីកសាង សមស្រប់នឹងគោលនយោបាយនៃច្បាប់អន្តរជាតិ រួមមាន UNCLOS ១៩៨២។
![]() |
ក្រុមការងារអុជធូបនៅស្តូបអនុស្សាវរីយ៍យុទ្ធជនពលីនៅកោះហ្គាត់ម៉ា មុនពេលធ្វើដំណើរបំពេញភារកិច្ចទស្សនាប្រជុំកោះទ្រឿងសា។ រូបថត៖ វូស៊ីញ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ការដែលប្រទេសនានានៅអាស៊ីអាគ្នេយ៍ ចូលរួមសកម្មក្នុងការដោះស្រាយបញ្ហាលើសមុទ្រខាងកើត ក៏បានចូលរួមចំណែកបង្ហាញសមត្ថភាពគ្រប់គ្រងជម្លោះទូទៅ នៅតំបន់បង្កើនប្រភព “ធនធានភូមិសាស្រ្ត - នយោបាយ” និងតួនាទីកណ្តាលរបស់អាស៊ានក្នុងរចនាសម្ពន្ធតំបន់។ អាស៊ានសន្យាអនុវត្តពេញលេញ មានប្រសិទ្ធភាព DOC ជំរុញចរចាកសាង COC មានប្រសិទ្ធភាព ពិតប្រាកដ សមស្របជាមួយនឹងច្បាប់អន្តរជាតិ និង UNCLOS ១៩៨២។ ប្រទេសជាសមាជិកនៃសហគមន៍អាស៊ាន តែងលើកកម្ពស់ការផ្សារភ្ជាប់ សាមគ្គី រួមគ្នាឆ្ពោះទៅអនាគត ក្នុងនោះប្រជាជនជាចំណុចកណ្តាល។ ទន្ទឹមនឹងនោះ ក៏បានសង្កត់ធ្ងន់ថា កងទ័ពនៃប្រទេសជាសមាជិកអាស៊ាននឹងរួមជាធ្លុងមួយដែលមិនអាចកាត់ផ្តាច់បាន ក្នុងការទប់ស្កាត់ជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ ជាពិសេសក្នុងបរិបទស្ថានភាពសន្តិសុខស្មុគស្មាញនាបច្ចុប្បន្ន ដើម្បីសន្តិភាព រុងរឿង និងសន្តិសុខ៕
មតិពីមិត្តអ្នកអាន