យុគសម័យ - ទីក្រុង Chau Doc ត្រូវបានគេស្គាល់ថាជាគោដៅទេសចរណ៍ ខាងព្រលឹងវិញ្ញាណដ៏ល្បីល្បាញមួយនៅតំបន់និរតីវៀតណាម។ ទីក្រុងនេះក៏មានទេសភាពធម្មជាតិនិងវប្បធម៌ពិសេសៗជា ច្រើន ផងដែរ។
មិនត្រឹមតែជាតំបន់ទេសចរណ៍ខាងវិញ្ញាណប៉ុណ្ណោះទេ ទីក្រុង Chau Doc ខេត្ត An Giang ក៏មានទេសភាពស្រស់ស្អាត និងវប្បធម៌សម្បូរបែបផងដែរ។
តើកន្លែងណាខ្លះដែលត្រូវដើរលេងនៅទីក្រុង Chau Doc?
ភ្នំ Sam៖ ជាភ្នំដ៏ល្បីឈ្នោះនៅភូមិភាគខាងលិច។ មានផ្ទៃដីប្រមាណ ២៨០ ហិកតានិងកំពស់ ២៤១ ម៉ែទ្រភ្នំសាមត្រូវគ្របដណ្ដប់ដោយដើមឈើម្លប់ពេញមួយឆ្នាំ
ភ្នំ Sam មានប្រព័ន្ធប្រាសាទវត្តអារាមនិងរូងភ្នំដ៏សំបូ ដោយបានបង្កើតឡើងនូវទេសភាពដ៏ស្រស់ស្អាត
![]() |
ក្រៅពីប្រព័ន្ធប្រាសាទ និងវត្តអារាម ភ្នំ Samក៏មានភាពទាក់ទាញដោយសារសម្រស់ធម្មជាតិដ៏អស្ចារ្យទៀតផង។ ( រូបថត៖ Hai Trieu) |
ភ្នំ Cam៖ ត្រូវបានគេស្គាល់ជាឈ្មោះមួយទៀតគឺភ្នំ Thien Cam ដែលមានចម្ងាយប្រហែល ៣៧ គ.ម ពីកណ្តាលទីក្រុង Chau Doc ។ នេះគឺជាភ្នំខ្ពស់បំផុតនៅក្នុងតំបន់ដីសណ្ដមេគង្គ។ ភ្នំ Camទាក់ទាញភ្ញៀវទេសចរដោយសារទេសភាពធម្មជាតិដ៏អស្ចារ្យមានខ្យល់អាកាសបរិសុទ្ធនិងស្នាដៃស្ថាបត្យកម្មពិសេសៗជាច្រើន ដូចជាវិមាន Bo Hong និងព្រះពុទ្ធបដិមាជាដើម។
លើសពីនេះភ្ញៀវទេសក៏មានឱកាសចូលរួមសកម្មភាពឡើងភ្នំ ស្វែងឃើញរូងភ្នំឬងូតទឹកជ្រោះនៅភ្នំ Cam ផងដែរ។
![]() |
ទេសភាពស្ងប់ស្ងាត់នៅលើភ្នំកឹមបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ (រូបថត៖ thamhiemmekong.com) |
ភូមិជនជាតិចាម នៅ Chau Giang៖ ជាភូមិជនជាតិចាមមួយដ៏ល្បី ឈ្មោះនៅខេត្ត An Giang Chau Giang មានភាពល្បីល្បាញដោយសារ ជំនឿសាសនានិងសកម្មភាពអ៊ីស្លាមនៅក្នុងជីវិតវប្បធម៌។
មកទីនេះ ក្នុងបរិយាកាសជនបទដ៏ស្ងប់ស្ងាត់ ភ្ញៀវទេសចរអាចចូលរួមសកម្មភាពចែវទូក ត្បាញនិងស្វែងយល់វប្បធម៌ក្នុងតំបន់
![]() |
វិហារស្អាតៗ នៅក្នុងភូមិជនជាតិចាម។ (រូបថត៖ topdulichtrainghiem.com) |
ព្រៃស្មាច់ Tra Su៖មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីទីក្រុង Chau Doc ព្រៃនេះគឺជាគោលដៅអេកូទេសចរណ៍ដ៏អស្ចារ្យដោយមានសត្វកម្រជាច្រើន។
![]() |
ព្រៃស្មាច់ក្នុងរដូវទឹកឡើង។ ( រូបថត៖ /havicotour.com.vn) |
ភូមិអណ្តែតទឹក Chau Doc ៖ ជានិមិត្តរូបនៃវប្បធម៌ទន្លេដែលប្រជាជនរស់នៅលើផ្ទះបណ្ដែតទឹក។
មកដល់ទីនេះអ្នកទេសចរក៏អាចអង្គុយនៅលើទូក ដើម្បីទៅទស្សនាភូមិ ចិញ្ចឹមត្រីក្នុងទ្រុង ស្វែងយកល់អំពីជីវភាបរស់នៅលើផ្ទះបណ្ដែតទឹកនិងពិសាម្ហូបឆ្ងាញ់ៗនៅលើផ្ទះបណ្ដែតទឹកនេះតែម្តង។
![]() |
ភូមិអណ្តែតទឹកតែមួយនៅ Chau Doc ។ (រូបថត៖bds.net) |
តើម្ហូបអីខ្លះដែលត្រូវពិសានៅទីក្រុង Chau Doc?
នំបញ្ចុកទឹក ken ៖ គឺជាមុខម្ហូបពិសេសមួយនៅតំបន់ Chau Doc ដែលធ្វើដោយទឹកខ្ទិះដូង។
![]() |
ហាងនំបញ្ចុកទឹក ken ដ៏ល្បីមួយ ស្ថិតនៅជិតផ្សារ Chau Doc ។ (រូបថត៖ songtiennews.com) |
នំត្នោត ៖ ខេត្ត An Giang ត្រូវបានគេស្គាល់ថាជាតំបន់របស់ដើមត្នោត ដូច្នេះវាមិនពិបាកយល់ទេ ខណៈដែលនំត្នោតបានក្លាយជាម្ហូបប្រចាំតំបន់នេះ។
![]() |
នំត្នោតដ៏ឈ្ងាយឆ្ងាញ់មួយនេះជាម្ហូបប្រចាំតំបន់របស់ទីក្រុង Chau Doc។ (រូបថត៖ http://angiang.tintuc.vn) |
ផ្អកគ្រប់ប្រភេទ៖ រួមជាមួយនំត្នោត ផ្អកក៏ជាមុខម្ហូបដ៏ល្បីរបស់ទីក្រុង Chau Doc ដែរ។
![]() |
តូបលក់ផ្អកបានទាក់ទាញអតិថិជនយ៉ាងខ្លាំង។ (រូបថត៖ VTV) |
សាច់គោ ៧ មុខភ្នំ Sam ៖ គោនៅតំបន់ That Son ល្បីឈ្មោះដោយសារវាទន់និងមានរសជាតិឈ្ងយុឆ្ងាញ់ដែលវាគឺជាជម្រើ ស គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ពេលមកលេងទីក្រុង Chau Doc។
![]() |
សាច់គោ ៧ មុខរបស់តំបន់ That Son ជាមុខម្ហូបគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេចរណ៍ពេលមកចូវដុក។ (រូបថត៖ Sai Gon Tiep thi) |
zing
មតិពីមិត្តអ្នកអាន