ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ មេសា លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះបញ្ជាការដ្ឋានអង្គរក្សនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជា ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ |
![]() |
ទិដ្ឋភាពនៃជំនួប។ |
ក្នុងបរិយាកាសនៃសាមគ្គីភាព និងមិត្តភាព នៅតាមទីកន្លែងនីមួយៗ ភាគីនានាបានផ្លាស់ប្តូរ និងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាព និងលទ្ធផលនៃការសម្របសម្រួល ដើម្បីធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនាពេលខាងមុខ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រវេសន៍ខុសច្បាប់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ជាដើម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមព្រំដែន រួមចំណែកដល់ការសម្រេចរាល់ភារកិច្ចប្រកបដោយជោគជ័យ ក្រោមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង" ក្នុងការផ្លាស់ប្តូរ ទំនាក់ទំនង សហប្រតិបត្តិការគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខព្រំដែន ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម...
![]() |
គណៈប្រតិភូបានប្រគល់អំណោយដល់នគរបាលខេត្តតាកែវ។ |
តាងនាមគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្ត និងកម្មាភិបាល យុទ្ធជនទាំងអស់ នៃនគរបាលខេត្ត An Giang លោកវរសេនីយ៍ឯក Lam Phuoc Nguyen បានជូនពរថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងស្នងការនគរបាលខេត្តតាកែវ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត An Giang (វៀតណាម) និងខេត្តកណ្តាល ខេត្តតាកែវ នឹងរក្សាបាននូវកិច្ចប្រជុំជាប្រចាំ ផ្លាស់ប្តូរព័ត៌មាននិងស្ថានភាព ជូនគ្នាទៅវិញទៅមកជាប្រចាំ៕
![]() នារសៀលថ្ងៃទី២៩ ខែមីនា នៅរាជធានីភ្នំពេញ សមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម (CAVA) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។ |
![]() នាព្រឹកថ្ងៃទី៣០ ខែមីនា នៅទីក្រុងហាណូយ សមាគមមិត្តភាព វៀតណាម-កម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី ៥០ នៃការបង្កើត (២២ មករា ១៩៧៥ / ២២ មករា ២០២៥) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១។ |
មតិពីមិត្តអ្នកអាន