Trending now

យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា

23:00 | 30/03/2025 សីហា

នារសៀលថ្ងៃទី២៩ ខែមីនា នៅរាជធានីភ្នំពេញ សមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម (CAVA) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន សមាគមមិត្តភាពវៀតណាម និងកម្ពុជាដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ
 លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ថ្លែងក្នុងព្រឹត្ដិការណ៍
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ថ្លែងក្នុងព្រឹត្ដិការណ៍

ក្នុងពិធីនេះ លោក អ៊ុច លាង ប្រធាន CAVA បានថ្លែងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។ ចាប់តាំងពីបង្កើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ CAVA បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនរបស់សមាគម ដូចជាការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់សមាគម ជួបសំដែងការគួរសម ចូលរួមសកម្មភាព​សប្បុរសធម៌សង្គម តភ្ជាប់ជាមួយក្រសួង ទីភ្នាក់ងារ ស្ថាប័នដើម្បីពិភាក្សាលើទីផ្សារការងាររបស់អតីតនិស្សិត…

មានប្រសាសន៍ក្នុងព្រឹត្ដិការណ៍នេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានបញ្ជាក់ថា អតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម គឺជាបេសកជនតភ្ជាប់ចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរវៀត​ណាមនិងកម្ពុជា។

និស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម គឺជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ
និស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម គឺជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ និងទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu សង្ឃឹមថា សមាជិកសមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅវៀតណាមនឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាជំរុញទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។នៅក្នុងព្រឹត្ដិការណ៍នេះ អតីតនិស្សិតកម្ពុជាបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងរយៈពេលសិក្សានៅឆ្ងាយពីផ្ទះ ភាពស្និទ្ធស្នាលជាមួយមិត្តភ័ក្តិ និងគ្រូបង្រៀននៅប្រទេសវៀតណាម ព្រមទាំងសំដែងការដឹងគុណចំពោះការជួយគាំទ្ររបស់វៀតណាមចំពោះនិស្សិតកម្ពុជាដែលសិក្សានៅវៀតណាម។ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបនេះ លោកផាត កុសល រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជំនួបថ្ងៃនេះ គឺជាសក្ខីភាពនៃភាពជិតស្និទ្ធ និងការយោគយល់រវាងប្រជាជននៃប្រទេសទាំងពីរ និស្សិត អតីតនិស្សិតនិងអាជីវករនៃប្រទេសទាំងពីរ។ កម្ពុជា និងវៀតណាមគឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងប្រពៃណីល្អប្រសើរ ហើយយើងមានបំណងជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន៕

ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន ប្រធានតុលាការកំពូលនៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ ចុះហត្ថលេខាលើខ្លឹមសារនៃការទប់ស្កាត់បទល្មើស និងការដោះស្រាយវិវាទរដ្ឋប្បវេណីឆ្លងដែន

នាថ្ងៃទី ១៨ កក្កដា នៅខេត្ត Quang Nam ភាគកណ្តាលវៀតណាម តុលាការប្រជាជនកំពូលវៀតណាមបានរៀបចំកិច្ចប្រជុំតុលាការបណ្តាខេត្តជាប់ព្រំដែនវៀតណាម កម្ពុជា ឡាវ។ លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានតុលាការប្រជាជនកំពូលវៀតណាម បានអញ្ជើញជាអធិបតីនៃសន្និសីទ។

សមាគមមិត្តភាពវៀតណាម និងកម្ពុជាដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ សមាគមមិត្តភាពវៀតណាម និងកម្ពុជាដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

នាថ្ងៃទី ១២ វិច្ឆិកា សមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាមបានរៀបចំសន្និបាតនៅខេត្ត Tay Ninh។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ
នៅទីក្រុងហូជីមិញ សន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល