Trending now

វៀតណាមគាំទ្រដំណោះស្រាយសម្រេចបាននូវចក្ខុវិស័យ APEC ២០៤០

08:32 | 28/07/2022

ទន្ទឹមនឹងនោះ ដាក់ចេញនូវអនុសាសន៍ថ្មីៗជាច្រើន ដើម្បីជួយថ្នាក់ដឹកនាំ APEC នៅក្នុងកិច្ចប្រជុំ ក្នុងខែវិច្ឆិកា ធ្វើការសម្រេចចិត្តដ៏រឹងមាំអំពីការបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ។

រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម APEC ពិភាក្សាអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម APEC ពិភាក្សាអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក
APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ

នាព្រឹកថ្ងៃទី ២៧ កក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាធុរកិច្ច APEC ឬហៅកាត់ថា ABAC ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ១៥០ នាក់ តំណាងខឿនសេដ្ឋកិច្ចចំនួន ១៧ ជាសមាជិក APEC។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងពីបញ្ហាប្រឈម និងការលំបាកសម្រាប់ខឿនសេដ្ឋកិច្ច APEC ហើយមានបំណងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ច APEC លើកនេះ នឹងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជនរបស់ APEC ស្តារឡើងវិញនូវផលិតកម្ម និងអាជីវកម្ម ជម្រុញពាណិជ្ជកម្ម វិនិយោគ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងបរិយាប័នក្នុងតំបន់។ ទន្ទឹមនឹងនោះ ដាក់ចេញនូវអនុសាសន៍ថ្មីៗជាច្រើន ដើម្បីជួយថ្នាក់ដឹកនាំ APEC នៅក្នុងកិច្ចប្រជុំ ក្នុងខែវិច្ឆិកា ធ្វើការសម្រេចចិត្តដ៏រឹងមាំអំពីការបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគ៖

“ទស្សនៈរបស់រដ្ឋវៀតណាមគឺជានិច្ចកាលគាំទ្រនិងជម្រុញយ៉ាងខ្លាំងក្លាការអនុវត្តផែនការ Aotearoa លើចក្ខុវិស័យ APEC ២០៤០ និងពង្រីកសេចក្តីថ្លែងការណ៍រួម APEC ២០១៧ (វៀតណាម) ស្តីពី “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអនាគត” ជាមួយការអនុវត្តរាល់សកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើការឆ្លើយតបនឹងជំងឺរាតត្បាត ការផ្លាស់ប្តូរថ្មីគំរូកំណើន ផ្លាស់ប្តូរឌីជីថលប្រកបដោយភាពច្នៃប្រឌិត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន... ខ្ញុំរំពឹងថា នៅក្នុងកិច្ចប្រជុំនេះ ABAC នឹងនាំមកនូវសំណើ និងដំណោះស្រាយថ្មីៗ និងមានប្រសិទ្ធភាពជាច្រើន។ វៀតណាមនិងខឿនសេដ្ឋកិច្ច APEC ផ្សេងទៀត តែងតែកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងអនុសាសន៍របស់សហគមន៍ ABAC ដើម្បីរាយការណ៍ជូនដល់សន្និសីទសន្ទនារបស់ថ្នាក់ដឹកនាំ APEC ជាមួយ ABAC នាពេលខាងមុខ។ វត្តមានដ៏ធំរបស់ពាណិជ្ជករ និងគណៈប្រតិភូ APEC នៅថ្ងៃនេះនាំមកនូវសារលើកទឹកចិត្តដល់វៀតណាម ដែលលោកអ្នកបានចាត់ទុកវៀតណាមជាប្រទេសដែលមានសន្តិភាព សុវត្ថិភាព និងពោរពេញដោយសក្តានុពលនៃកិច្ចសហប្រតិបត្តិការ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ។

ប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC លើកឡើងគំនិតផ្តួចផ្តើម និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគក្នុង APEC ជាមួយនឹងតួនាទីស្នូលនៃប្រព័ន្ធ WTO; ជម្រុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ថាមពលកកើតឡើងវិញ និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងតំបន់...ជាដើម។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំ ABAC III ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ហើយ VCCI និងរួមជាមួយ ABAC វៀតណាមធ្វើជាសហប្រធានរៀបចំ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី