Trending now

APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

10:11 | 10/11/2021 យោងតាមវិឡូសំលេងវៀតណាម

ជាមួយនឹងរបៀបវារៈដ៏សំខាន់មួយដែលបានប្រកាស កិច្ចប្រជុំកំពូល APEC ២៨ ត្រូវបានជឿជាក់ថា នឹងបង្កើតមូលដ្ឋានគ្រឹះសហប្រតិបត្តិការថ្មីដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រមូលផ្តុំនូវសេដ្ឋកិច្ចឈានមុខគេជាច្រើនរបស់ពិភពលោក និងរួមចំណែកដល់ ៦០% នៃផលិតផលក្នុងស្រុកសរុបនិងជិត ៥០% នៃពាណិជ្ជកម្មសកលលោក។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC
អាមេរិកនិងអូស្ត្រាលីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក អាមេរិកនិងអូស្ត្រាលីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

សប្តាហ៍កំពូល APEC ២៨ គឺជាសកម្មភាពធំបំផុត និងមានសារៈសំខាន់បំផុតក្នុងឆ្នាំ APEC ២០២១ ដោយប្រធានបទ “សម្របសម្រួលរួមគ្នា - ធ្វើការរួមគ្នា - រួមកំណើនគ្នា”។ ប្រធានបទនេះផ្តោតលើអាទិភាពចំនួនបី៖ គោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ; លើកកម្ពស់ការស្តារឡើងវិញប្រកបដោយនិរន្តរភាព និងរួមបញ្ចូល; ជំរុញនវានុវត្តន៍ និងឌីជីថល។

សប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC ២៨ មានសកម្មភាពសំខាន់ៗ ដូចជា កិច្ចប្រជុំបុកសរុបរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ APEC; កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC (ABAC); កិច្ចប្រជុំអន្តររដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច APEC លើកទី ៣២; កិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ច APEC និងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ច APEC; កិច្ចប្រជុំកំពូលធុរកិច្ច APEC និងសកម្មភាពសំខាន់បំផុតគឺកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៨។ ព្រឹត្តិការណ៍នេះមានភារកិច្ចសំខាន់ក្នុងការពិភាក្សានិងសម្រេចចិត្តលើចក្ខុវិស័យយុទ្ធសាស្ត្រ និងការកំណត់ទិសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងចំណោមខឿនសេដ្ឋកិច្ច APEC ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មន្ត្រីជាន់ខ្ពស់បានជួបប្រជុំដើម្បីពិនិត្យ និងរៀបចំយ៉ាងសកម្មសម្រាប់សកម្មភាពសំខាន់ៗនៃកិច្ចប្រជុំកំពូល APEC ២០២១។ (រូបថត៖ baoquocte)
មន្ត្រីជាន់ខ្ពស់បានជួបប្រជុំដើម្បីពិនិត្យ និងរៀបចំយ៉ាងសកម្មសម្រាប់សកម្មភាពសំខាន់ៗនៃកិច្ចប្រជុំកំពូល APEC ២០២១។ (រូបថត៖ baoquocte)

របៀបវារៈសំខាន់ៗ

កិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ២៨ នាថ្ងៃទី១២ ខែវិច្ឆិកា ក្រោមប្រធានបទ “ការសម្របសម្រួលក្នុង APEC ដើម្បីជំរុញការស្តារសេដ្ឋកិច្ចក្រោយកូវីដ ១៩; ឱកាសនិងបញ្ហាប្រឈមសំខាន់ៗនៅក្នុងពិភពក្រោយកូវីដ ១៩ ហើយធ្វើយ៉ាងម៉េចដើម្បីធានាថា សមិទ្ធិផលត្រូវបានចែកចាយស្មើៗគ្នាទៅកាន់ប្រជាជនគ្រប់រូប ទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ចំនួនពីរគឺ ទស្សនវិស័យសេដ្ឋកិច្ចសកលនិងកិច្ចសហប្រតិបត្តិការលើការស្តារឡើងវិញក្រោយជំងឺរាតត្បាត ហើយគ្រោងនឹងអនុម័តលើឯកសារចំនួនពីរគឺ សេចក្តីប្រកាសនៃកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៨ និងផែនការអនុវត្តន៍ចក្ខុវិស័យរបស់ APEC ដល់ឆ្នាំ ២០៤០។

ក្នុងពេលជាមួយគ្នានោះ កិច្ចប្រជុំកំពូលធុរកិច្ច APEC ប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ក្នុងទម្រង់ទល់មុខគ្នានិងតាមអនឡាញ ដោយមានការចូលរួមពីតំណាងប្រមាណ ៤,៥០០ នាក់ ដែលជាអ្នកដឹកនាំអាជីវកម្មឈានមុខគេក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះរួមមាន ៩ វគ្គ ដោយផ្តោតការពិភាក្សាលើប្រធានបទដូចជា៖ ស្ថានភាពពិភពលោក; ការស្តារឡើងវិញក្នុងអំឡុងពេលកំពុងមានជំងឺរាតត្បាតនិងក្រោយជំងឺរាតត្បាត; ឱកាសពីការអាក់ខានឌីជីថល; ការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ; អនាគតថាមពល; អំណាចនៃជំនឿ; អាទិភាពរបស់អាជីវកម្មនាពេលខាងមុខ; បច្ចេកវិទ្យានិងការច្នៃប្រឌិត; និងឆ្ពោះទៅអនាគត។

ទាំងអស់នេះសុទ្ធតែជារបៀបវារៈសំខាន់ៗ ដែលមានលក្ខណៈកំណត់ទិស ណែនាំ និងគ្រប់គ្រងអនាគតនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនសេដ្ឋកិច្ច APEC ហើយជាពិសេសនឹងបង្កើតជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

APEC បង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនាពេលអនាគត

ប្រធានបទនិងរបៀបវារៈដែលគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងសប្តាហ៍កំពូល នៃកិច្ចប្រជុំ APEC ២៨ គឺការអនុម័តលើផែនការអនុវត្តន៍ចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០។ ផែនការអនុវត្តន៍ចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ តួនាទីដ៏សំខាន់បន្ទាប់របស់ APEC ក្នុងការបង្កើតមូលដ្ឋានគ្រឹះច្បាស់លាស់និងរឹងមាំ សម្រាប់ការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេលពីរទសវត្សខាងមុខ។ ចក្ខុវិស័យនេះត្រូវបានមេដឹកនាំ APEC អនុម័តក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងគោលដៅ ឆ្ពោទៅរក “សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកបើកចំហ ស្វាហាប់ មានភាពធន់ និងសន្តិភាពនៅឆ្នាំ ២០៤០ ដើម្បីភាពរុងរឿងរបស់ប្រជាជនជុំវិញពិភពលោកនិងជំនាន់យុវជនណាពេលអនាគត”។

មុននឹងសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC ២៨ នៅខែកក្កដាកន្លងមក ប្រទេសនូវែលសេឡង់បានបើកកិច្ចប្រជុំក្រៅផ្លូវការលើកដំបូង រវាងបណ្តាមេដឹកនាំ APEC។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីជំនះវិបត្តិសុខភាពនិងពន្លឿនការស្តារសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អាចមើលឃើញថា រាល់ជំហានអនុវត្តន៍របស់ APEC ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គឺសំដៅបង្កើតមូលដ្ឋានគ្រឹះស្ថិរភាព រឹងមាំ និងអាចធ្វើទៅបាន សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងក្នុងរយៈពេលមធ្យមនិងរយៈពេលយូរអង្វែង ដោយធានាថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតែជាតំបន់ដើរឈានមុខគេក្នុងការស្តារសេដ្ឋកិច្ច អភិវឌ្ឍន៍ និងផ្សារភ្ជាប់សេដ្ឋកិច្ចរបស់ពិភពលោកនាពេលអនាគត៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ