Trending now

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា

10:16 | 05/06/2025 ឌឹកអាញ់

យុគសម័យ - លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជានាពេលថ្មីៗនេះ ទទួលបានលទ្ធផលច្រើន និងមានប្រសិទ្ធភាព។

កងទ័ពជើងទឹកវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យបច្ចេកទេស បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ

នារសៀលថ្ងៃទី៣ ខែមិថុនា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេស និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាគ្នា។

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈលើស្ថានភាព ពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់របស់អាស៊ានក្នុងការបង្កើត និងនិម្មាបនកម្មសន្តិសុខតំបន់ ជំរុញកិច្ច សហប្រតិបត្តិការជាក់ស្ដែងរវាងបណ្ដាប្រទេសជាសមាជិក ក៏ដូចជារវាងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូផងដែរ។

អំពីបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បាន អះអាងនូវគោលជំហររបស់វៀតណាម ដែលជានិច្ចកាលមានបំណងចង់រក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ដោះ ស្រាយវិវាទទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនិងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ហើយកសាងក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) ប្រកបដោយ សុពលភាពនិងប្រសិទ្ធភាពផងដែរ។

នាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងមតិក្នុងជំនួបនេះ។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងមតិក្នុងជំនួបនេះ។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលធ្វើសេនាធិការ និង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ក្រសួងការពារជាតិនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការយោធា និងការពារ ជាតិ។ ក្នុងនោះ ផ្តោតសំខាន់លើការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និង សារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា បង្កើនសកម្មភាពផ្លាស់ប្តូរ រវាងថ្នាក់ដឹកនាំវ័យក្មេង និងនាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរ។ ទន្ទឹមនឹងនោះ បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់៕

បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា បណ្តាខេត្តជាប់ព្រំដែនបន្តពង្រឹងការសម្របសម្រួល រួមចំណែកពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា

ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ មេសា លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang បានដឹកនាំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី​ ជូន​ចំពោះ​បញ្ជាការដ្ឋាន​អង្គរក្សនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា នៅរាជធានីភ្នំពេញ សមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម (CAVA) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា