Trending now

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ

06:18 | 11/05/2025

នាពេលថ្មីៗនេះ នៅទីស្នាក់ការក្រសួងការបរទេស លោក Nguyen Manh Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសំណេះសំណាលជាមួយលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម។

ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងជំនួបនេះ លោក Nguyen Manh Cuong បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ នាពេលថ្មីៗនេះ។

លោកអនុរដ្ឋមន្ត្រីក៏ថ្លែងអំណរគុណកម្ពុជាដែលបានចាត់បញ្ជូនកងយោធពលខេមរភូមិន្ទ មកចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រា។ នេះជារូបភាពដ៏ស្រស់បំព្រង ដែលត្រូវបានប្រជាជនវៀតណាមស្រលាញ់ និងរំភើបចិត្តយ៉ាងខ្លាំង ដោយបន្តបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Nguyen Manh Cuong សង្ឃឹមថានឹងសម្របសម្រួលជាមួយស្ថានទូត និងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគរវាងធុរកិច្ចនៃភាគីទាំងពីរ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន កិច្ចសហប្រតិបត្តិការទេសចរណ៍ជាដើម នៅតែមានឱកាសច្រើនក្នុងការជំរុញការអភិវឌ្ឍរួមគ្នា។

លោក Nguyen Manh Cuong ទទួលជួបលោកស្រី ជា គឹមថា នៅទីស្នាក់ការក្រសួងការបរទេស
លោក Nguyen Manh Cuong ទទួលជួបលោកស្រី ជា គឹមថា នៅទីស្នាក់ការក្រសួងការបរទេស

លោក Nguyen Manh Cuong បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កម្ពុជា មានការរីកចម្រើនជាវិជ្ជមានក្នុងរយៈពេលថ្មីៗនេះ ពង្រឹងទំនុកចិត្ត និងសាមគ្គីភាពរវាងគណបក្ស រដ្ឋ និងប្រជាជនទាំងពីរ។

កិច្ចប្រជុំកំពូលរវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កិច្ចប្រជុំកំពូលរវាងប្រមុខគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ និងកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីទាំងបីវៀតណាម ឡាវ កម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២៥ បានតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

យន្តការសហប្រតិបត្តិការដូចជាគណៈកម្មាធិការចម្រុះ និងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា នឹងរួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

លោកស្រី ជា គឹមថា បានឯកភាពទាំងស្រុងចំពោះមតិយោបល់និងការវាយតម្លៃរបស់លោក Nguyen Manh Cuong ហើយបានអបអរសាទរចំពោះវៀតណាមដែលបានរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២៥) ប្រកបដោយជោគជ័យ។

លោកស្រីឯកអគ្គរាជទូតបានសម្តែងនូវកិត្តិយសដែលបានរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមព្រឹត្តិការណ៍ពិសេសទាំងនោះនៅប្រទេសវៀតណាម។ លោកស្រី ជា គឹមថា ស្វាគមន៍ភាគីវៀតណាមចូលរួមកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនេះ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរាជទូតសូមថ្លែងអំណរគុណចំពោះវៀតណាម និងអាជ្ញាធរវៀតណាម ដែលតែងតែគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូត និងអាជ្ញាធរកម្ពុជា។ លោកស្រីឯកអគ្គរាជទូតបានអះអាងថា នឹងបន្តប្តេជ្ញាចិត្ត និងសម្របសម្រួលជាមួយក្រសួងការបរទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត៕

ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ

យុគសម័យ - គិតត្រឹមចុងខែមីនា ឆ្នាំ ២០២៥ បរិមាណសរុបនៃការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញបានឈានដល់ ២,៤១២ ពាន់លានដុល្លារ ស្មើនឹង ២៥,៣% បើធៀបនឹងទាំងឆ្នាំ ២០២៤ និងកើនឡើង ១៩,៦% បើធៀបនឹងត្រីមាសមុន (ត្រីមាសទី ៤ ឆ្នាំ ២០២៤)។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នាថ្ងៃទី ១ មេសា គណៈប្រតិភូស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម