Trending now

កងទ័ពជើងទឹកវៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យបច្ចេកទេស

16:18 | 17/05/2025 វិច្ឆិកា

នាព្រឹកថ្ងៃទី១៦ ខែឧសភា នៅទីក្រុងហូជីមិញ អនុមហាវិទ្យាល័យបច្ចេកទេសកងទ័ពជើងទឹកវៀតណាម បានរៀបចំពិធីបិទវគ្គបំប៉នបច្ចេកទេស ជំនាន់ទី១៤ សម្រាប់សិក្ខាកាមនៃកងទ័ពជើងទឹកកម្ពុជា។ លោកវរសេនីយ៍ឯក Do Ngoc Hieu នាយកសាលាបានអញ្ជើញជាអធិបតីក្នុងពិធី។

កងទ័ពជើងទឹកវៀតណាម កម្ពុជា ពិនិត្យបទពិសោធន៍ការល្បាតនៅតំបន់ទឹកប្រវត្តិសាស្ត្រ កងទ័ពជើងទឹកវៀតណាម និងកម្ពុជារៀបចំការល្បាតរួមលើកទី៧៧
លោកវរសេនីយ៍ឯក Do Ngoc Hieu  ប្រគល់សញ្ញាបត្រដល់សិក្ខាកាម
លោកវរសេនីយ៍ឯក Do Ngoc Hieu ប្រគល់សញ្ញាបត្រដល់សិក្ខាកាម

វគ្គបំប៉នបច្ចេកទេសបានប្រព្រឹត្ដទៅក្នុងរយៈពេល ៦ ខែ។ ក្នុងអំឡុងពេលសិក្សា សិក្ខាកាមទាំងអស់តែងតែលើកកម្ពស់ស្មារតីខិតខំប្រឹងប្រែង គោរពបទប្បញ្ញត្តិស្ដីពីការបណ្តុះបណ្តាល រក្សាសាមគ្គីភាព និងមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

ថ្លែងក្នុងពិធី លោកវរសេនីយ៍ឯក Do Ngoc Hieu បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត សាមគ្គីភាព ជំនះពុះពារលើការលំបាក និងសម្រេចបានលទ្ធផលខ្ពស់ក្នុងវគ្គបំប៉នបច្ចេកទេសរបស់សិក្ខាកាម។

លោកវរសេនីយ៍ឯក Do Ngoc Hieu ថ្លែងក្នុងពិធី
លោកវរសេនីយ៍ឯក Do Ngoc Hieu ថ្លែងក្នុងពិធី

លោកវរសេនីយ៍ឯក Do Ngoc Hieu ជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់ការសិក្សា និងត្រឡប់មកប្រទេសវិញ សិក្ខាកាមទាំងនេះនឹងប្រើប្រាស់ចំណេះដឹងដែលបានសិក្សានៅអនុមហាវិទ្យាល័យបច្ចេកទេសនៃកងទ័ពជើងទឹកវៀតណាម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រទេសជាតិ និងកងទ័ពជើងទឹកកម្ពុជា៕

ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា

នាថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុង Phu Quoc (ខេត្ត Kien Giang) បានប្រព្រឹត្តិទៅកិច្ចប្រជុំដកបទពិសោធន៍ លើកទី៣២ ស្តីពីការយាមល្បាតរួមគ្នារវាងតំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក​កម្ពុជា

តំបន់កងឆ្មាំសមុទ្រលេខ៣ (កងទ័ពជើងទឹកវៀតណាម) ផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy តំបន់កងឆ្មាំសមុទ្រលេខ៣ (កងទ័ពជើងទឹកវៀតណាម) ផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy

នាពេលថ្មីៗនេះ បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ៣ កងទ័ពជើងទឹកវៀតណាម បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy (ខេត្ត Binh Thuan វៀតណាម)។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ