Trending now

កងទ័ពជើងទឹកវៀតណាម និងកម្ពុជារៀបចំការល្បាតរួមលើកទី៧៧

19:56 | 22/12/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២១ ខែធ្នូ នាវាលេខ ២៦៣ កងពលតូចលេខ ១៧៥ បញ្ជាការដ្ឋានតំបន់ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចត់នៅកំពង់ផែតំបន់ ៥ (ខេត្ដ Kien Giang) បញ្ចប់ការល្បាតរួមលើកទី ៧៧ ជាមួយនាវាលេខ ១១៤៣ នៃមូលដ្ឋានសមុទ្ររាម កងយោធពលខេមរភូមិន្ទ។

កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរល្បាតរួម
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរល្បាតរួម

គួររំលឹកថា នាថ្ងៃទី ២០ ខែធ្នូ ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានរៀបចំការល្បាតរួមប្រចាំឆ្នាំលើកទី ៧៧ យោងតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជាដែលបានចុះហត្ថលេខាដោយមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។

ក្នុងដំណើរការល្បាតរួមនេះ ភាគីទាំងពីរបានអនុវត្តវិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនប្រើទង់ដៃ ហ្វឹកហាត់ការប្រើក្រមប្រតិបត្ដិសម្រាប់ការជួបគ្នាដោយចៃដន្យនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (CUES) និងហ្វឹកហ្វឺនស្វែងរកនិង​ជួយសង្គ្រោះ។

ក្នុងក្របខ័ណ្ឌនៃដំណើរការល្បាតរួម តាមរយៈបណ្តាញទំនាក់ទំនង នាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានផ្សព្វផ្សាយយ៉ាងសកម្ម និងចលនាប្រជានេសាទនៃប្រទេសទាំងពីរឱ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិនៅពេលធ្វើនេសាទនៅដែនសមុទ្រ និងមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។

លោកវរសេនីយ៍ឯកបំរុង Bui Duc Dong មេបញ្ជាការរង នាយសេនាធិការនៃកងពលតូចលេខ ១៧៥ និងជាមេបញ្ជាការនាវាល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា៖ ក្នុងអំឡុងពេលល្បាតរួម នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសម្របសម្រួលអនុវត្តខ្លឹមសារតាមផែនការ ធានាបានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជាដាច់ខាត។

ជាមួយនឹងការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការល្បាតរួមលើកទី ៧៧ រវាងនាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានទទួលជោគជ័យ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា; ទន្ទឹមនឹងនោះ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងទ័ពជើងទឹកទាំងពីរ៕

កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ

នាព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុង Hai Phong កងពលតូចលេខ១៣១ កងទ័ពជើងទឹក សហការជាមួយបណ្ឌិតសភាពេទ្យយោធានៃកងទ័ពជើងទឹក គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ An Hong មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក An Duong ទីក្រុង Hai Phong បានរៀបចំកម្មវិធីពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅមូលដ្ឋាន។

ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា ខេត្ត Kien Giang (ប្រទេសវៀតណាម)៖ កងទ័ពជើងទឹកវៀតណាម និងកម្ពុជា ដកបទពិសោធន៍ការយាមល្បាតរួមគ្នា

នាថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុង Phu Quoc (ខេត្ត Kien Giang) បានប្រព្រឹត្តិទៅកិច្ចប្រជុំដកបទពិសោធន៍ លើកទី៣២ ស្តីពីការយាមល្បាតរួមគ្នារវាងតំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក​កម្ពុជា

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី