នាព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុង Hai Phong កងពលតូចលេខ១៣១ កងទ័ពជើងទឹក សហការជាមួយបណ្ឌិតសភាពេទ្យយោធានៃកងទ័ពជើងទឹក គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ An Hong មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្រុក An Duong ទីក្រុង Hai Phong បានរៀបចំកម្មវិធីពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍នៅមូលដ្ឋាន។
![]() |
កងទ័ពជើងទឹកវៀតណាម ពិនិត្យជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ |
ក្នុងកម្មវិធីនោះ កម្មាភិបាល បុគ្គលិក និងគ្រូពេទ្យនៃអង្គភាពទាំង៣ បានពិនិត្យជំងឺ ផ្ដល់យោបល់អំពីការថែទាំសុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងណែនាំអំពីវិធីព្យាបាលដល់អ្នកទទួលរបបពីរដ្ឋ ១៥០ នាក់ និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ ទន្ទឹមនឹងនោះ គ្រូពេទ្យក៏បានណែនាំអំពីការបង្ការដោយទាន់ពេលវេលានូវជំងឺមួយចំនួននៃមនុស្សចាស់ តាមរយៈនោះ ជួយលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពសម្រាប់ខ្លួនឯង។ ក្នុងឱកាសនេះ អ្នកទទួលរបបពីរដ្ឋ ក៏ទទួលបានអំណោយដ៏មានអត្ថន័យបន្ទាប់ពីទទួលបានការពិនិត្យសុខភាព។
លោកវរសេនីយ៍ឯកបំរុង Nguyen Tran Nam មេបញ្ជាការកងពលតូចលេខ១៣១ បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អង្គភាពតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពជាច្រើនដូចជា៖ សាងសង់ផ្ទះដឹងគុណ ចែកសៀវភៅសន្សំ ឧបត្ថម្ភគ្រួសារទទួលរបបពីរដ្ឋដែលមានស្ថានភាពលំបាក ពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃ ផ្តល់អំណោយរាប់រយដល់អ្នកទទួលរបបពីរដ្ឋ និងសាច់ញាតិយុទ្ធជនពិការ និងយុទ្ធជនពលី តាមរយៈនោះ ចូលរួមចំណែកក្នុងការលើកទឹកចិត្តអ្នកទទួលរបបពីរដ្ឋ ក្នុងការជម្នះការលំបាក និងខិតខំធ្វើឲ្យល្អនូវជីវភាពរស់នៅ។
សូមរំលឹកថា សម្ព័ន្ធយុវជនកងពលតូចលេខ១៣១ និងសម្ព័ន្ធយុវជនឃុំ An Hong បានធ្វើសម្អាត និងជួសជុលផ្នូរជាង ២០០ នៅទីបញ្ចុះសពយុទ្ធជនពលីក្នុងមូលដ្ឋាន៕
![]() នាថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុង Phu Quoc (ខេត្ត Kien Giang) បានប្រព្រឹត្តិទៅកិច្ចប្រជុំដកបទពិសោធន៍ លើកទី៣២ ស្តីពីការយាមល្បាតរួមគ្នារវាងតំបន់លេខ ៥ នៃកងទ័ពជើងទឹកវៀតណាម និងមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា |
![]() នាពេលថ្មីៗនេះ បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ៣ កងទ័ពជើងទឹកវៀតណាម បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងប្រគល់អំណោយដល់អ្នកនេសាទនៅស្រុកកោះ Phu Quy (ខេត្ត Binh Thuan វៀតណាម)។ |
មតិពីមិត្តអ្នកអាន