Trending now

អាមេរិកនិងអូស្ត្រាលីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

11:08 | 29/01/2021 (យោងតាមវិឡុសំលេងវៀតណាម)

រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីលោក Antony Blinken នៅថ្ងៃទី ២៧ ខែមករាបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne។

រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មីលោក Antony Blinken (រូបថត៖ AFP/TTXVN)

ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បានលើកឡើងពីខួបលើកទី ៧០ នៃសន្ធិសញ្ញាសន្តិសុខអូស្ត្រាលី - នូវែលសេ ឡង់ - អាមេរិក នៅខែកញ្ញា ឆ្នាំ ២០២១ ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះសម្រាប់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈអង្គការនិងយន្តការពហុភាគី ដូចជាក្រុម Quad រួមមានអាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត កូវីដ ១៩ និងសន្តិសុខសុខាភិបាលសកល។ ខ្លឹមសារនៃកិច្ចពិភាក្សាក៏រួមបញ្ចូលទាំងតម្រូវការសម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធ នៅក្នុងអាទិភាពគោលនយោបាយការបរទេសជាសកល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងសន្តិសុខក្នុងតំបន់៕

(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម