Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC

15:00 | 18/07/2021 យោងតាមវិឡុសំលេងវៀតណាម

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នាយប់ថ្ងៃទី១៦ ខែកក្កដា ពីទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំនៃ ប្រទេសសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) អំពីការ ឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ និងការស្ដារសេដ្ឋកិច្ច។

វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក វៀតណាមរួមវិភាគទានយ៉ាងសកម្មទៅក្នុងយន្តការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC។ (រូបថត៖ baoquocte)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC។ (រូបថត៖ baoquocte)

ក្រោមប្រធានបទ “ការឆ្លើយ តបនឹងជម្ងឺរាតត្បាតកូវីដ ១៩, ណាជាឱកាសរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីសហ ប្រតិបត្តិការជំនះពុះពារលើវិបត្តិសុខាភិបាល ជំរុញល្បឿននៃការស្ដារសេដ្ឋកិច្ច ចាក់ គ្រឹះលើអនាគតដ៏ល្អប្រសើរជាង?” កិច្ចប្រជុំបានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពី ដំណោះស្រាយនានាដើម្បីជំនះលើវិបត្តិសុខាភិបាល ហើយជំរុញការស្ដារសេដ្ឋកិច្ច ឡើងវិញនៅអាស៊ី-ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតនៅវេលាដ៏សំខាន់មួយ ដោយមានការផ្លាស់ ប្ដូរធំៗ គ្រប់ជ្រុងជ្រោយចំពោះជីវភាព សេដ្ឋកិច្ច សង្គម ដែលបណ្ដាលមកពីមហន្តរាយ ដោយជម្ងឺរាតត្បាតកូវីដ ១៩។ នេះជាពេលវេលាដែលប្រទេសទាំងអស់គួរតែរួមសាមគ្គី គ្នាជំនះពុះពារលើវិបត្តិ នាំឲ្យជីវភាពរស់នៅរបស់ប្រជាជន វិលត្រឡប់ទៅរកស្ថិរភាព ក៏ ដូចជានាំឲ្យសេដ្ឋកិច្ចពិភពលោកស្ដារឡើងវិញ ឈានចូលគន្លងអភិវឌ្ឍប្រកបដោយ ចីរភាពនិងបរិយាប័ន្ន។ ដោយឈរលើបាវចនា “កុំបំភ្លេចនរណាម្នាក់នៅខាងក្រោយ ឡើយ” លោកប្រធានរដ្ឋបានលើកឡើងសំណើរសំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិ បត្តិការ APEC យ៉ាងដូច្នេះថា៖

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

“ដំបូងឡើយ APEC ជាតំបន់ដែលមានមជ្ឈមណ្ឌលផលិត ផ្គត់ផ្គង់វ៉ាក់សាំង ជួរមុខលើពិភពលោក។ ដូច្នេះ យើងត្រូវការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការតំបន់ លើការផ្ទេរប្រគល់បច្ចេកវិទ្យា លើកកំពស់សមត្ថភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង ស្រាវជ្រាវលទ្ធភាពកសាងកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នរបស់ APEC ស្ដីពីការលុប ចោលកម្មសិទ្ធិបញ្ញាចំពោះវ៉ាក់សាំងកូវីដ ១៩។ ទីពីរគឺ កសាងសំណុំណែនាំរបស់ APEC ស្ដីពីការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងករណីបន្ទាន់ សំដៅធានាប្រតិបត្តិការសេដ្ឋ កិច្ច កុំទុកឲ្យបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងសកលដូចពេលកន្លងមក។ ទីបីគឺ អនុវត្តន៍បាវចនា “គ្មាននរណាម្នាកត្រូវបំភ្លេចនៅខាងក្រោយទេ” តាមនោះ APEC ចាំបាច់ ត្រូវចាប់ផ្ដើមដំណើរការយ៉ាងឆាប់រហ័ស កម្មវិធីសហប្រតិបត្តិការ និងសម្របសម្រួល គោលនយោបាយអំពី ការជួយឧបត្ថម្ភក្រុមមនុស្សងាយរងគ្រោះ លើកកំពស់ភាពធន់ និងសមត្ថភាពបន្សាំរបស់សហគ្រាស ជាពិសេស គឺសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម បង្កើតការងារធ្វើនិងប្រាក់ចំណូលជាច្រើន បណ្ដុះបណ្ដាល ផ្លាស់ប្ដូរវិជ្ជាជីវៈសម្រាប់ និយោជិក បង្រួញគម្លាតឌីជីថលរវាងនគរ ជនបទនិងប្រជាជន”។

ថ្នាក់ដឹកនាំនៃប្រទេសសមាជិក APEC ផ្សេងៗ បានវាយតម្លៃខ្ពស់ចំពោះ សុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ព្រមទាំងក្រេបយក និងឆ្លុះបញ្ចាំងរាល់សំណើររបស់លោកប្រធានរដ្ឋទៅក្នុងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី