យុគសម័យ - នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ វិទ្យាស្ថានភាពយន្តវៀតណាម បានសហការជាមួយស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម ចាត់តាំងពិធីបើកសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត នៅរោងភាពយន្ត Ngoc Khanh (វិទ្យាស្ថានភាពយន្តវៀតណាម)។
សប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត ណែនាំនូវការជ្រើសរើសបណ្តាស្នាដៃភាពយន្តបុរាណរបស់ស៊ុយអែត និងភាពយន្តគំនូរជីវចលវៀតណាមដែលត្រូវបានជួសជុលកែលម្អឡើងវិញ រួមចំណែកណែនាំនូវសិល្បៈនៃការនិទានរឿង និងជម្រុញការផ្លាស់ប្តូរវប្បធម៌សម្រាប់ទស្សនិកជនវ័យក្មេង។ កម្មវិធីភាពយន្តនេះក៏មានគោលបំណងលើកតម្កើងអ្នកនិពន្ធស៊ុយអែតដ៏ល្បីល្បាញ លោកស្រី Astrid Lindgren និងជំនាន់អ្នកផលិតភាពយន្តគំនូរជីវចលវៀតណាម ក្នុងនោះមានសិល្បករប្រជាជន Ngo Manh Lan ដែលជាដើមឈើធំមួយ និងជាអ្នកដាក់គ្រឹះសម្រាប់វិស័យភាពយន្តគំនូរជីវចលវៀតណាម ជួយឱ្យកុមារៗស្វែងយល់ពីបេតិកភណ្ឌភាពយន្តនៃប្រទេសទាំងពីរ។
ថ្លែងមតិបើក លោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម បានចែករំលែកថា៖ «បណ្តាតួអង្គរបស់ Astrid Lindgren បង្ហាញពីតម្លៃស្នូលរបស់ស៊ុយអែត ភាពឯករាជ្យ សមភាព និងការគោរពចំពោះសំឡេងរបស់កុមារ។ សប្តាហ៍ភាពយន្តនេះ មិនត្រឹមតែណែនាំរឿងរ៉ាវទាំងនោះដល់ជំនាន់យុវជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនាក់ទំនងសហប្រតិបត្តិការវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលក្នុងនោះវិស័យភាពយន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់សង្គមទាំងពីរ»។
![]() |
| ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោក Johan Ndisi ថ្លែងមតិនៅក្នុងពិធីបើក។ |
លោកស្រី Le Thi Ha នាយិកាវិទ្យាស្ថានភាពយន្តវៀតណាម បានចែករំលែកថា៖ «ការណែនាំបណ្តាខ្សែភាពយន្តទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌភាពយន្ត ការផ្សព្វផ្សាយ និងការផ្លាស់ប្តូរវប្បធម៌តាមរយៈភាពយន្ត ដែលជាសកម្មភាពដែលបណ្តាវិទ្យាស្ថានតម្កល់ទុកភាពយន្តនៅលើពិភពលោកឆ្ពោះទៅរក ហើយក៏ជាសកម្មភាពដែលវិទ្យាស្ថានភាពយន្តវៀតណាម ក្នុងនាមជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃវិទ្យាស្ថានតម្កល់ទុកភាពយន្ត (FIAF) និងសមាគមតម្កល់ទុកអូឌីយ៉ូ-វីហ្សួលតំបន់អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក (SEAPAVAA) បានប្តេជ្ញាចិត្តនៅពេលចូលរួមក្នុងបណ្តាអង្គការទាំងនេះ»។
នៅក្នុងការបញ្ចាំងភាពយន្តបើកឆាក សំឡេងសើចដ៏ស្រស់ថ្លា និងកែវភ្នែកដ៏អន្ទះសារបស់កុមារៗនៅពេលទស្សនាខ្សែភាពយន្តពីររឿងគឺ "Dang doi thang cao" - ភាពយន្តគំនូរជីវចលដំបូងបង្អស់នៃវិស័យភាពយន្តបដិវត្តន៍វៀតណាម) និងរឿង "Pippi Longstocking" (ស៊ុយអែត) បានបង្កើតឡើងនូវលំហមួយដែលពោរពេញទៅដោយក្តីរីករាយ និងពណ៌សម្បុរនៃវ័យកុមារភាព ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា។ តាមរយៈរឿងរ៉ាវដែលសម្បូរបែបទៅដោយការស្រមៃ ស្មារតីមនុស្សធម៌ និងសេចក្តីប្រាថ្នាចង់បានសេរីភាព វិស័យភាពយន្តវៀតណាម និងស៊ុយអែត បានប៉ះចំអារម្មណ៍ដ៏ទន់ភ្លន់របស់កុមារ ព្រមទាំងផ្សព្វផ្សាយនូវតម្លៃដ៏ស្រស់បំព្រងអំពីមិត្តភាព សេចក្តីក្លាហាន និងការចែករំលែក។
សប្តាហ៍ភាពយន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែមិថុនា៕
![]() |
| កុមារៗយ៉ាងច្រើនកុះករបានមកទស្សនាសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត។ |
យគសម័យ - នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅស៊ុយអែតបានរៀបចំកម្មវិធីសហគមន៍ Tet ឆ្នាំ ២០២៤ ដោយមានប្រធានបទ “៥៥ និទាឃរដូវវៀតណាម - ស៊ុយអែត”។ នេះគឺជាឱកាសសម្រាប់សមាជិកសហគមន៍ក្នុងការជួបជុំ ធ្វើអន្តរកម្ម និងវិលត្រឡប់ទៅស្រុកកំណើត ប្រភពដើមរបស់ពួកយើង។ |
នារសៀលថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម រដ្ឋលេខាធិការក្រសួងការបរទេសស៊ុយអែតលោក Robert Rydberg បានអញ្ជើញមកជួបសម្តែងការគួរសមរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន