យុគសម័យ - នារសៀលថ្ងៃទី ១ ខែមិថុនា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ-វៀតណាម នៅកម្ពុជា បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃកម្ពុជា ស្តីពីការប្តូរឈ្មោះ "សមាគមខ្មែរ-វៀតណាម នៅកម្ពុជា" ទៅជា "សមាគមរួមខ្មែរ-វៀតណាម នៅកម្ពុជា" (KVFCA)។
| សកម្មភាពមួយចំនួនរបស់លោកប្រធានរដ្ឋ To Lam នៅប្រទេសកម្ពុជា ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ |
សេចក្តីប្រកាសរបស់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសម្ចាស់ផ្ទះ បានកំណត់ថា KVFCA គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ធ្វើសកម្មភាព និងអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បណ្តាលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃកម្ពុជា ផ្អែកលើមូលដ្ឋាននៃគោលការណ៍មិនរើសអើង ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬជំនឿសាសនា។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី ថ្នាក់ដឹកនាំ KVFCA ក៏បានប្រគល់ផ្ទេរត្រាថ្មី សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកម្ពុជា និងលក្ខន្តិកៈ ជូនដល់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិនៃសមាគមខេត្ត-រាជធានីទាំង ២៥ និងសមាគមជាសមាជិកចំនួន ៥ រួមមាន៖ សមាគមយុវជន សមាគមស្ត្រី សមាគមគ្រូពេទ្យ សមាគមសហគ្រិន និងសមាគមមនុស្សចាស់។
ដោយមានមតិសំណេះសំណាលនៅក្នុងពិធី លោក Sim Chy ប្រធាន KVFCA បានរំលឹកឡើងវិញនូវដំណើរការកសាង និងអភិវឌ្ឍន៍របស់អង្គការតំណាងឱ្យសហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា។ ប្រមុខដឹកនាំ KVFCA បានសម្តែងនូវក្តីរំពឹងទុកថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភព្ធសមាគម នឹងបន្តពង្រីកតួនាទីប្រមូលផ្តុំ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងសមាគមបណ្តាខេត្ត-រាជធានី ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរម្ចាស់ផ្ទះគ្រប់លំដាប់ថ្នាក់ ដើម្បីជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋអំពីឋានៈគតិយុត្ត ឈានទៅរកការលំនឹងជីវភាពរស់នៅជាជំហានៗ។
លោក Sim Chy បានឱ្យដឹងថា នាពេលខាងមុខ KVFCA នឹងបន្តយកចិត្តទុកដាក់ពង្រឹង និងសុក្រឹតភាពរចនាសម្ព័ន្ធចាត់តាំងសមាគម ចាប់តាំងពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហព័ន្ធសមាគម រហូតដល់បណ្តាមូលដ្ឋាន និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅកសាងចលនាសមាគមឱ្យកាន់តែរីកចម្រើនរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺនៅក្នុងការងារជួយជ្រោមជ្រែង និងការពារផលប្រយោជន៍ស្របច្បាប់ ព្រមទាំងឋានៈគតិយុត្ត ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍មានភាពកក់ក្តៅក្នុងចិត្តក្នុងការប្រកបរបរទទួលទាន និងរស់នៅប្រកបដោយស្ថិរភាពយូរអង្វែង។
![]() |
| ថ្នាក់ដឹកនាំនៃសហព័ន្ធសមាគមខ្មែរ-វៀតណាម នៅកម្ពុជា បណ្តាសមាគមខេត្ត និងអង្គការសមាគមចំណុះសហព័ន្ធសមាគម ថតរូបទុកជាអនុស្សាវរីយ៍។ |
ត្រូវបានបង្កើតឡើងតាំងពីដើមឆ្នាំ ២០០៣ ក្រោយរយៈពេលជាង ២០ ឆ្នាំនៃការធ្វើសកម្មភាព រហូតមកទល់ពេលនេះ KVFCA មានអង្គការសមាគមចំណុះចំនួន ៥ និងមានសាខាសមាគមខេត្តនៅតាមអង្គភាពរដ្ឋបាលថ្នាក់ខេត្តទាំង ២៥ នៅប្រទេសកម្ពុជា។ នៅក្នុងមហាសន្និបាតនាពេលថ្មីៗបំផុតកាលពីដើមឆ្នាំ ២០២៦ បណ្តាតំណាងដែលតំណាងឱ្យសហគមន៍ បានឯកភាពគ្នាទៅនឹងសំណើប្តូរឈ្មោះអង្គការសមាគម រួមជាមួយការប្តេជ្ញាចិត្តកសាងអង្គការសមាគមមួយឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ យកចិត្តទុកដាក់ដិតដល់ចំពោះសហគមន៍ រឹតបន្តឹងទំនាក់ទំនងជាមួយអាជ្ញាធរម្ចាស់ផ្ទះ ដើម្បីក្លាយជាបង្អែកដ៏រឹងមាំសម្រាប់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា។
យោងតាមលក្ខន្តិកៈជាធរមាន គោលបំណងនិងគោលដៅធ្វើសកម្មភាពរបស់ KVFCA គឺប្រមូលផ្តុំប្រជាពលរដ្ឋខ្មែរដែលមានដើមកំណើតវៀតណាម និងប្រជាពលរដ្ឋវៀតណាមដែលជាវិនិយោគិន អ្នកប្រកបរបរទទួលទាន និងរស់នៅដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមគ្នាស្រឡាញ់សាមគ្គីភាព សំដៅកែលម្អនិងលើកកម្ពស់ជីវភាពរស់នៅ ចាត់តាំងការឃោសនាបំផុសចលនាឱ្យបណ្តាសមាជិកគោរពតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋ និងច្បាប់នៃប្រទេសម្ចាស់ផ្ទះ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយរុងរឿង ក៏ដូចជារឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។
ទន្ទឹមនឹងនោះ KVFCA នៅតែដើរតួនាទីជាអ្នកតំណាងការពារផលប្រយោជន៍របស់បណ្តាសមាជិកដែលជាប្រជាពលរដ្ឋខ្មែរមានដើមកំណើតវៀតណាម ប្រជាពលរដ្ឋវៀតណាមជាវិនិយោគិន អ្នកប្រកបរបរទទួលទាន និងរស់នៅដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់ប្រទេសម្ចាស់ផ្ទះផងដែរ៕
យុគសម័យ - ក្នុងរយៈពេលជិត ២០ ឆ្នាំនៃ“ដំណើរការ ស្វែងរកមិត្តយុទ្ធជនរួមកងជួរ” នៅទឹកដីកម្ពុជា នាយទាហាននិងទាហាននៃក្រុម K ៥២ ចំណុះបញ្ជាការយោធាខេត្ត Gia Lai បានជំនះការលំបាកជាច្រើន ស្វែងរក ជិកគាស់និងធ្វើមាតុភូមិចូលនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសង្គ្រាមចំនួន ១,៤២៨ អដិ្ឋធាតុ នៅទឹកដីកម្ពុជា។ |
យុគសម័យ - នាថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២១ នៅច្រកព្រំដែនអន្តរជាតិHai Tien ខេត្ត Kien Giang លោក Van Cong Dau ប្រធានមន្ទីរ កិច្ចការបរទេសខេត្ត Kien Giang តាងនាមអោយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ថវិកាចំនួន ៣០០ លានដុង ដល់តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ។ នេះគឺជាអំណោយពីគណៈកម្មាធិការបក្សអាជ្ញាធរនិងប្រជាជនខេត្ត ... |
thoidai.com.vn

មតិពីមិត្តអ្នកអាន