Trending now

សកម្មភាពមួយចំនួនរបស់លោកប្រធានរដ្ឋ To Lam នៅប្រទេសកម្ពុជា

20:19 | 13/07/2024 យោងតាមកាសែតកងទ័ពប្រជាជន

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា លោក To Lam ប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម។

ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
លោកប្រធានរដ្ឋ To Lam និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ To Lam និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ To Lam ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

នាព្រឹកថ្ងៃទី១៣ ខែកក្កដា លោកប្រធានរដ្ឋ To Lam បានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចពិភាក្សា អ្នកដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ; រក្សាការផ្លាស់ប្តូរ និងការជួបប្រជុំជាប្រចាំនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញ ជាពិសេសលើបណ្តាញបក្ស រដ្ឋ រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

នាពេលខាងមុខ អ្នកដឹកនាំទាំងពីរបានឯកភាពគ្នាលើទិសដៅសំខាន់ៗ ជាពិសេសគឺបន្តរក្សា និងពង្រឹងទំនុកចិត្តនយោបាយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីរក្សា និងលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ; បង្កើនការផ្លាស់ប្តូនៅគ្រប់លំដាប់ថ្នាក់; អនុវត្តកិច្ចសន្យា កិច្ចព្រមព្រៀង សន្ធិសញ្ញាដែលបានចុះហត្ថលេខា និងយន្តការសហប្រតិបត្តិការ; ពង្រឹងការតភ្ជាប់ សម្របសម្រួលផ្សព្វផ្សាយ និងអប់រំប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយ អំពីទំនាក់ទំនងសាមគ្គីភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរសន្យាបន្តជំរុញសសរស្តម្ភកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ ឲ្យកាន់តែស៊ីជម្រៅ ដោយសង្កត់ធ្ងន់លើគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីបំផ្លិចបំផ្លាញប្រទេសមួយទៀត; សហប្រតិបត្តិការយ៉ាងជិតស្និទ្ធបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងឧក្រិដ្ឋកម្មឆ្លងដែន បន្តកសាងព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព; គាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលកម្មាភិបាល និងបង្កើនសមត្ថភាពអនុវត្តច្បាប់។

ស្តីពីការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ពន្លឿនការតភ្ជាប់ចរាចរណ៍ និងគូច្រកទ្វារទ្វារព្រំដែន; ដាក់ពង្រាយផ្លូវហោះហើរត្រង់ដែលទើបនឹងបើកថ្មី ហាណូយ-ភ្នំពេញ-ហាណូយ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជាសកម្មភាពវប្បធម៌ សិល្បៈ ព័ត៌មាន កីឡា និងរៀបចំទិវាវប្បធម៌ក្នុងប្រទេសនីមួយៗ។

ដោយវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់នេះបន្ថែមទៀត រួមទាំងវៀតណាមបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលឱ្យបានល្អក្នុងការអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាទាក់ទងនឹងព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា; បន្តការចរចាដើម្បីជំរុញការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកសេសសល់; ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស និងដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន ធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន។ល។

លោកប្រធានរដ្ឋ To Lam សង្ឃឹមថា ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមមានអារម្មណ៍សុខសាន្ត សមាហរណកម្មក្នុងជីវភាពរស់នៅក្នុងប្រទេសសាមី និងបន្តជាស្ពានតភ្ជាប់មិត្តភាពនៃប្រទេសទាំងពីរ។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគាំទ្រឡាវក្នុងការបំពេញតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៤ និងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ឆ្នាំ ២០២៤; ជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងមហាអនុតំបន់មេគង្គ; សហប្រតិបត្តិការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍ដល់សហគមន៍ក្នុងតំបន់ ដើម្បីអនាគតជំនាន់ក្រោយ និងដើម្បីចំណងមិត្តភាព និងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសតាមដងទន្លេ ក្នុងស្មារតីគោរព យោគយល់គ្នា កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក។

លោកប្រធានរដ្ឋ To Lam ជួបសវនាការជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។​ (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ To Lam ជួបសវនាការជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។​ (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ To Lam ជួបសវនាការជាមួយប្រធានរដ្ឋសភាកម្ពុជា

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ To Lam បានជួបសវនាការជាមួយលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ To Lam មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបានចាត់ទុកថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែមានប្រពៃណី ទៅសួរសុខទុក្ខគ្នាដំបូងបង្អស់ ហើយដំណើរទស្សនកិច្ចនេះនឹងក្លាយជាព្រឹត្តិការណ៍សំខាន់ថ្មីមួយ រួមចំណែកពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកប្រធានរដ្ឋ To Lam បានសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លា និងស្វាហាប់របស់ប្រទេស និងប្រជាជនកម្ពុជា។ លោកប្រធានរដ្ឋ To Lam បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា។ លោកបានចាត់ទុកថា ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតទាំងនេះបានបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជនចំពោះតួនាទីរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា។

ភាគីទាំងពីរសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានរក្សានូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីររក្សាការជួបជុំជាប្រចាំ យន្តការសហប្រតិបត្តិការទ្វេភាគីបន្តត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាព បង្ហាញពីការបង្កើនភាពស្អិតរមួតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាឡាវដើម្បីរៀបចំកិច្ចប្រជុំកំពូលដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបីប្រកបដោយជោគជ័យនៅខែធ្នូ ឆ្នាំ២០២៣ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងបីឱ្យអភិវឌ្ឍយ៉ាងរឹងមាំ រឹតបន្តឹងទំនាក់ទំនងប្រពៃណីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងបី។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តថែរក្សា ពង្រឹង និងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពបន្តរក្សាការជួបជុំ និងផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ក្នុងគ្រប់បណ្តាញ រួមទាំងបណ្តាញសភាផងដែរ; ជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្មសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ; បន្តខិតខំប្រឹងប្រែងសម្របសម្រួលកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់តួនាទីរបស់រដ្ឋសភានៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី; បន្តរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភា និងអន្តរជាតិ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណ និងស្នើឱ្យភាគីកម្ពុជា បន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានថ្វាយកម្រងផ្កានៅវិមានឯករាជ្យ ដាក់កម្រងផ្កានៅស្តូបព្រះបាទនរោត្តមសីហនុ និងដាក់កម្រងផ្កានៅស្តូបមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ។

លោកប្រធានរដ្ឋ To Lam ទទួលជួបលោកស្រី ម៉ែន សំអនប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។​(រូបថត៖ TTXVN)
លោកប្រធានរដ្ឋ To Lam ទទួលជួបលោកស្រី ម៉ែន សំអនប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។​(រូបថត៖ TTXVN)

លោកប្រធានរដ្ឋ To Lam ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

បន្តកម្មវិធីនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកក្កដា លោកប្រធានរដ្ឋ To Lam បានទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

លោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានសង្កត់ធ្ងន់លើភាពជាអ្នកជិតខាង ជាមួយនឹងកត្តាជាច្រើនដែលមិនអាចបំបែកបាននូវទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។ លោកស្រីបានសន្យាថានឹងរួមជាមួយថ្នាក់ដឹកនាំរបស់សមាគម បន្តជំរុញសកម្មភាពមិត្តភាព សាមគ្គីភាព និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាមួយនឹងការប្តេជ្ញាចិត្តការពារ និងថែរក្សាទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

លោកប្រធានរដ្ឋ To Lam បានស្នើឲ្យសមាគមមិត្តភាព វៀតណាម-កម្ពុជា ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ជាពិសេសរវាងយុវជននៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ពង្រឹងការអប់រំ និងផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ និងទំនួលខុសត្រូវក្នុងការថែរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋ To Lam បានស្នើឲ្យសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពកម្ពុជា-វៀតណាម បន្តសម្របសម្រួលជំរុញ និងពង្រីកចលនាបណ្តុះមិត្តភាព ដែលសមាគមទាំងពីរបាននិងកំពុងអនុវត្ត។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋសង្ឃឹមថា លោកស្រី ម៉ែន សំអន និងថ្នាក់ដឹកនាំសមាគមមិត្តភាពនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រដំណោះស្រាយការលំបាកជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ និងធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។

លោកប្រធានរដ្ឋ To Lam ជូនអំណោយដល់សមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម
លោកប្រធានរដ្ឋ To Lam ជូនអំណោយដល់សមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម

លោកប្រធានរដ្ឋ To Lam ជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋ To Lam បានជួបសំណេះសំណាលជាមួយសមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម។

លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជារៀននៅវៀតណាម និងតំណាងអតីតនិស្សិតមួយចំនួនបានសម្តែងនូវកិត្តិយសដែលបានជួបលោកប្រធានរដ្ឋ To Lam ក្នុងដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោក ព្រមទាំងអះអាងថា អតីតនិស្សិតកម្ពុជានឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជានិច្ច ធ្វើជាស្ពាន ផ្សព្វផ្សាយ និងអប់រំជំនាន់ក្រោយអំពីចំណងសាមគ្គីភាព និងភាពស្អិតរមួតរវាងប្រជាជាតិទាំងពីរ។

លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តត្រូវបានពង្រឹង និងអភិវឌ្ឍដោយឥតឈប់ឈរ; ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ លោកប្រធានរដ្ឋ To Lam សង្ឃឹមថា អតីតនិស្សិតកម្ពុជារៀននៅវៀតណាម ទោះបីជាស្ថិតក្នុងឋានៈណាក៏ដោយ នឹងក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយអំពីសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា ចំពោះការអភិវឌ្ឍនៃប្រទេសនីមួយៗ។

ដោយយល់ស្របនឹងសំណើរបស់តំណាងសមាគមអតីតនិស្សិត លោកប្រធានរដ្ឋ To Lam បានសន្យាថានឹងស្នើឱ្យស្ថាប័នពាក់ព័ន្ធរបស់វៀតណាមផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជាទៅសិក្សានៅសាកលវិទ្យាល័យរបស់វៀតណាម ក៏ដូចជាពិចារណាបង្កើតសមាគមអតីតនិស្សិតវៀតណាមរៀននៅកម្ពុជា ដោយហេតុនេះជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែឧសភា នៅច្រកព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai) មន្ទីរកិច្ចការបរទេសបានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Gia Lai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សម្ព័ន្ធអង្គការមិត្តភាពខេត្ត និងមន្ទីរសុខាភិបាលខេត្ត Gia Lai បានប្រគល់វត្ថុចាំបាច់និងសំភារៈពេទ្យ សម្រាប់ការជួយឧបត្ថម្ភប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ...

សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩

យុគសម័យ - យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ ១៩ នៃប្រទេសកម្ពុជា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តន៍ការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ជនបរទេស នៅប្រទេសកម្ពុជាដែលមានលក្ខខណ្ឌដូចខាងក្រោម៖

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការតភ្ជាប់វប្បធម៌តាមរយៈសប្តាហ៍ភាពយន្តកុមារវៀតណាម - ស៊ុយអែត
ប្រជាពលរដ្ឋចាំបាច់ត្រូវបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរស័ព្ទ លើកម្មវិធី VNeID មុនថ្ងៃទី ១៥ ខែមិថុនា ដើម្បីចៀសវាងការបិទសេវាហៅចេញ
វៀតណាម ចិន ឡាវ មីយ៉ាន់ម៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំរួមគ្នា ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន
ការបើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់សហគមន៍ខ្មែរ-វៀតណាម នៅប្រទេសកម្ពុជា
Vinamilk រួមដៃគ្នាផ្សព្វផ្សាយសារ "មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត" ជាមួយផលិតផលចំនួន ៤០,០០០ ដប/ប្រអប់ ជូនដល់សហគមន៍