យុគសម័យ - ដើម្បីឆ្លើយតបនឹងបណ្តាសកម្មភាពនៅក្នុងការប្រកួតប្រជែងបង្កើតវីដេអូឃ្លីប «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត» ដែលចាត់តាំងឡើងដោយស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ ក្រុមហ៊ុន Vinamilk បានជួយជ្រោមជ្រែងនូវផលិតផលអាហារូបត្ថម្ភចំនួន ៤០,០០០ ផលិតផល រួមមាន ទឹកបរិសុទ្ធ Vinamilk ទឹកដោះគោស្រស់ Vinamilk 100% ទឹកដោះគោ SUSU និងទឹកដោះគោជូរសម្រាប់ផឹក Green Farm ជូនដល់បណ្តាកម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធី។ សកម្មភាពនេះបានរួមចំណែកផ្សព្វផ្សាយនូវបណ្តាតម្លៃវិជ្ជមាន និងលើកទឹកចិត្តដល់ការរួមដៃគ្នារបស់សហគមន៍នៅក្នុងការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព និងស៊ីវិល័យ។
នាថ្ងៃទី ៣០ ខែឧសភា នៅតំបន់ទីលាន Dong Kinh Nghia Thuc និងវិថី Dinh Tien Hoang (ខណ្ឌ Hoan Kiem ហាណូយ) ស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ បានចាត់តាំងពិធីឆ្លើយតបនឹងការប្រកួតប្រជែងបង្កើតវីដេអូឃ្លីប «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត» រួមជាមួយកម្រងសកម្មភាពបទពិសោធន៍ និងការប្រាស្រ័យទាក់ទងសហគមន៍ ឆ្ពោះទៅរកការអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីកម្លាំងសន្តិសុខប្រជាជន (១២/៧/១៩៤៦ – ១២/៧/២០២៦)។
![]() |
| ស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ ចាត់តាំងពិធីឆ្លើយតបនឹងការប្រកួតប្រជែងបង្កើតវីដេអូឃ្លីប «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត»។ |
កម្មវិធីនេះត្រូវបានអនុវត្តឡើង សំដៅផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់កម្លាំងនគរបាលប្រជាជន លើកតម្កើងបណ្តាសកម្មភាពដ៏ល្អប្រពៃនៅក្នុងជីវភាពរស់នៅ ទន្ទឹមនឹងនោះដាស់តឿនស្មារតីទទួលខុសត្រូវ មនសិការប្រជាពលរដ្ឋ និងការចូលរួមរបស់សហគមន៍នៅក្នុងការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់។
![]() |
| បណ្តាទីតាំងប្រគល់ជូនផលិតផលអាហារូបត្ថម្ភរបស់ Vinamilk បានត្រៀមលក្ខណៈជាស្រេចដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងកម្លាំងនគរបាលប្រជាជនដែលចូលរួមបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី។ |
ក្រុមហ៊ុន Vinamilk បានជួយជ្រោមជ្រែងនូវផលិតផលអាហារូបត្ថម្ភចំនួន ៤០,០០០ ផលិតផល រួមមាន ទឹកបរិសុទ្ធ Vinamilk ទឹកដោះគោស្រស់ Vinamilk 100% ទឹកដោះគោ SUSU និងទឹកដោះគោជូរសម្រាប់ផឹក Green Farm ដើម្បីបម្រើដល់បណ្តាសកម្មភាពនៃកម្មវិធី។ ផលិតផលទាំងនេះត្រូវបានរៀបចំដាក់នៅតាមតំបន់បទពិសោធន៍ និងបណ្តាទីតាំងបម្រើ រួមចំណែកជួយជម្រុញកម្លាំងដល់បណ្តាកម្មាភិបាល យុទ្ធជន ព្រមទាំងប្រជាពលរដ្ឋយ៉ាងកុះករដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
![]() |
| បណ្តាយុទ្ធជននគរបាលប្រជាជនស្វែងយល់អំពីផលិតផលអាហារូបត្ថម្ភ Vinamilk។ |
តំណាងក្រុមហ៊ុន Vinamilk បានឱ្យដឹងថា តាមរយៈបណ្តាសកម្មភាពសហគមន៍ Vinamilk មានបំណងចង់រួមចំណែកផ្សព្វផ្សាយនូវបណ្តាតម្លៃវិជ្ជមាន ទន្ទឹមនឹងនោះបន្តអនុវត្តការប្តេជ្ញាចិត្តថែទាំសុខភាពសហគមន៍ តាមរយៈផលិតផលអាហារូបត្ថម្ភប្រកបដោយគុណភាព និងបណ្តាសកម្មភាពជាក់ស្តែងឆ្ពោះទៅរកប្រជាពលរដ្ឋ។
![]() |
| ផលិតផលអាហារូបត្ថម្ភ Vinamilk ត្រូវបានជ្រើសរើសយ៉ាងសមស្របជាមួយក្រុមគោលដៅជាច្រើន ចាប់តាំងពីកុមារ រហូតដល់កម្លាំងបំពេញភារកិច្ច និងប្រជាពលរដ្ឋ។ |
![]() |
| បណ្តាផលិតផលអាហារូបត្ថម្ភដ៏ត្រជាក់ឆ្ងាញ់របស់ Vinamilk បានរួមចំណែកជួយដល់កម្លាំងនានាដែលបម្រើក្នុងកម្មវិធីបានបន្សាបការស្រេកទឹក និងបន្ថែមថាមពល។ |
![]() |
| បណ្តាយុទ្ធជននគរបាលចល័តមានទឹកមុខស្រស់ស្រាយរំភើបនៅក្នុងកម្មវិធី រួមជាមួយ Vinamilk។ |
![]() |
| បណ្តាទីតាំងបម្រើរបស់ម៉ាកយីហោទឹកដោះគោជាតិ ត្រូវបានប្រជាពលរដ្ឋយ៉ាងកុះករអញ្ជើញមកទស្សនា និងពិសារសាកល្បង។ |
![]() |
| គ្រួសារដែលមានកូនតូចៗជាច្រើនបានឈប់ជើងដើម្បីពិសារបណ្តាផលិតផលអាហារូបត្ថម្ភដ៏ត្រជាក់ឆ្ងាញ់របស់ Vinamilk។ |
មុននោះ Vinamilk ក៏បានចូលរួមបណ្តាសកម្មភាពក្នុងកម្រិតថ្នាក់ជាតិ និងសហគមន៍ជាច្រើន ចាប់តាំងពីបណ្តាកម្មវិធីសម្រាប់កុមារនិងយុវជន សកម្មភាពសុខុមាលភាពសង្គម រហូតដល់បណ្តាព្រឹត្តិការណ៍ដែលផ្សារភ្ជាប់នឹងរបត់សំខាន់ៗរបស់ប្រទេសជាតិ។ សហគ្រាសបានបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើនដែលមានអត្ថន័យចំពោះសហគមន៍ និងជាតិក្នុងរយៈពេលកន្លងមក ដោយបន្តបញ្ជាក់ពីតួនាទីរបស់ម៉ាកយីហោវៀតណាមមួយ ដែលតែងតែឆ្ពោះទៅរកបណ្តាតម្លៃប្រកបដោយចីរភាពសម្រាប់សង្គម។ ការជួយជ្រោមជ្រែងដល់កម្មវិធី «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត» គឺបន្តពង្រីកនូវរាល់ការខិតខំប្រឹងប្រែងរបស់ Vinamilk នៅក្នុងដំណើរការរួមចំណែកជូនដល់សហគមន៍ ឆ្ពោះទៅរកគោលដៅលើកកម្ពស់គុណភាពជីវិត និងកសាងសង្គមមួយអភិវឌ្ឍន៍ប្រកបដោយចីរភាព។
![]() |
| កុមារតូចម្នាក់ត្រូវបានកម្លាំងនគរបាលចល័តយកចិត្តទុកដាក់ថែទាំ និងប្រគល់ជូនផលិតផលអាហារូបត្ថម្ភ Vinamilk នៅក្នុងកម្មវិធី។ |
ជាមួយសារ «មាតុភូមិប្រកបដោយសេចក្តីសុខសាន្ត» កម្មវិធីនេះមិនត្រឹមតែលើកតម្កើងនូវការរួមចំណែករបស់កម្លាំងការពារសន្តិសុខ និងសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋម្នាក់ៗឱ្យលើកកម្ពស់មនសិការទទួលខុសត្រូវចំពោះសហគមន៍ផងដែរ។ ការចូលរួមរបស់បណ្តាអង្គការ សហគ្រាស និងប្រជាពលរដ្ឋ បានរួមចំណែកផ្សព្វផ្សាយនូវបណ្តាសកម្មភាពដ៏ល្អប្រពៃ រួមគ្នាពូនជ្រំបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ស៊ីវិល័យ និងពោរពេញដោយលក្ខណៈមនុស្សធម៌៕
នាព្រឹកថ្ងៃទី ៥ ខែតុលា សកលវិទ្យាល័យ Cuu Long (ស្រុក Long Ho ខេត្ត Vinh Long វៀតណាម) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។ |
យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។ |
thoidai.com.vn









មតិពីមិត្តអ្នកអាន