Trending now

ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)

11:20 | 02/06/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២៨ ខែឧសភា នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបំពេញការងារនៅតាមបណ្តាមូលដ្ឋាននៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានអញ្ជើញទៅសួរសុខទុក្ខសមាគមប្រជាជនវៀតណាមខេត្តចំប៉ាសាក់ និងបានប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន។

PVCFC ពង្រីក​ចំណែក​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​អម​ជាមួយ​កសិករ​ដើម្បី​លើក​កម្ពស់​សារៈសំខាន់​នៃ​អង្ករ សមាជិក​បក្ស​នៅ​ប្រទេស​បារាំង​មាន​បំណង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ

នៅក្នុងជំនួបនោះ គណៈប្រតិភូបំពេញការងារបានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង ដោយសារសហគមន៍ប្រជាជនវៀតណាមនៅប្រទេសឡាវ តែងតែមានសាមគ្គីភាព ជួយជ្រោមជ្រែង និងចេះជួយគ្នាទៅវិញទៅមក ឈានទៅរកការលំនឹងជីវភាពរស់នៅជាជំហានៗ រក្សាបាននូវភាសាវៀតណាម វប្បធម៌ប្រពៃណីជាតិ និងតែងតែទន្ទឹងនឹកបបរមកកាន់មាតុភូមិបង្កើតរបស់ខ្លួន។

ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានអញ្ជើញទៅសួរសុខទុក្ខសមាគមប្រជាជនវៀតណាមខេត្តចំប៉ាសាក់។

តំណាងឱ្យគណៈប្រតិភូបំពេញការងារ លោកស្រី Truong Thi Bich Hanh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានកត់សម្គាល់នូវការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងរបស់អាជ្ញាធរមូលដ្ឋាន ចំពោះសហគមន៍ប្រជាជនវៀតណាមនៅប្រទេសឡាវ។ ទន្ទឹមនឹងនោះ លោកស្រីក៏បានកត់សម្គាល់នូវរាល់ការស្នើឡើង និងសំណូមពររបស់សមាគមប្រជាជនវៀតណាមខេត្តចំប៉ាសាក់ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាណិកជន ការបង្រៀននិងការរៀនភាសាវៀតណាម ក៏ដូចជាការងារតភ្ជាប់សហគមន៍នាពេលខាងមុខ។

លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ ការទទួលខុសត្រូវ និងការផ្សារភ្ជាប់គ្នារបស់សមាគមប្រជាជនវៀតណាមខេត្តចំប៉ាសាក់ ក្នុងការថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអាណិកជន ការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ការពង្រឹងស្មារតីសាមគ្គីភាពសហគមន៍ និងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវ។ លោកស្រីអនុប្រធានមានបំណងចង់ឱ្យប្រជាពលរដ្ឋអាណិកជន បន្តពង្រីកស្មារតីសាមគ្គីភាព ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជនឡាវ រួមដៃគ្នាថែទាំ និងជួយជ្រោមជ្រែងដល់បណ្តាគ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន។

ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋវៀតណាមដែលមានជីវភាពខ្វះខាត។

លោកស្រីអនុប្រធាន Truong Thi Bich Hanh បានឱ្យដឹងថា នៅក្នុងដំណើរបំពេញការងារលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានចាត់តាំងការប្រគល់ជូននូវអំណោយចំនួន ៤០០ ចំណែក នៅតាមបណ្តាមូលដ្ឋាននៃប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ អំណោយទាំងនេះ ទោះបីជាមិនមានតម្លៃធំដុំខាងផ្នែកសម្ភារៈក៏ដោយ ប៉ុន្តែវាគឺជាមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ផ្ញើជូនដល់ប្រជាពលរដ្ឋអាណិកជនវៀតណាមនៅប្រទេសឡាវ និងប្រជាជនឡាវដែលមានជីវភាពខ្វះខាត។

សកម្មភាពនេះបានរួមចំណែកបន្តពង្រឹងការងារកិច្ចការបរទេសប្រជាជន ពូនជ្រំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ និងសាមគ្គីភាពពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ៕

ខេត្ត Champasak ប្រទេសឡាវ - វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CL ខេត្ត Champasak ប្រទេសឡាវ - វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CL

នាថ្ងៃទី ១០ ខែមេសា នៅទីក្រុង Pakse ខេត្ត Champasak ប្រទេសឡាវ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse និងអាជ្ញាធរខេត្ត Champasak បានរៀបចំ “វេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជំរុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV”។

ពានរង្វាន់នៃការ​ប្រកួត​បាល់​ទាត់​រួម​ចំណែក​ក្នុង​មូលនិធិ​កសាង​វត្ត​វៀតណាម​នៅ​ Tokyo ពានរង្វាន់នៃការ​ប្រកួត​បាល់​ទាត់​រួម​ចំណែក​ក្នុង​មូលនិធិ​កសាង​វត្ត​វៀតណាម​នៅ​ Tokyo

យុគសម័យ - នាថ្ងៃទី ៧ មេសា អង្គការប្រាស្រ័យផ្លាស់ប្តូរអន្តរជាតិវៀតណាម-ជប៉ុន (FAVIJA) បានរៀបចំការប្រកួតកីឡាបាល់ទាត់វៀតណាមវគ្គផ្តាច់ព្រ័ត្ត ‘FAVIJA KANTO CUP 2024’ ក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រគល់អំណោយចំនួន ១០០ ចំណែក ជូនដល់អាណិកជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តចំប៉ាសាក់ (ប្រទេសឡាវ)
ការបំភ្លឺស្ថានភាពជាក់ស្តែងនៃការចាត់តាំង និងសកម្មភាពកិច្ចការបរទេសប្រជាជនរបស់វៀតណាម
ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)
Shangri-La 2026៖ អ្នកជំនាញការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសាររបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam
មហាសន្និបាតលើកទី ១៤ នៃសហជីពវៀតណាម៖ ប្តូរថ្មីដើម្បីរួមដំណើរជាមួយពលករនៅក្នុងយុគសម័យថ្មី