Trending now

ពានរង្វាន់នៃការ​ប្រកួត​បាល់​ទាត់​រួម​ចំណែក​ក្នុង​មូលនិធិ​កសាង​វត្ត​វៀតណាម​នៅ​ Tokyo

15:18 | 09/04/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៧ មេសា អង្គការប្រាស្រ័យផ្លាស់ប្តូរអន្តរជាតិវៀតណាម-ជប៉ុន (FAVIJA) បានរៀបចំការប្រកួតកីឡាបាល់ទាត់វៀតណាមវគ្គផ្តាច់ព្រ័ត្ត ‘FAVIJA KANTO CUP 2024’ ក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។

ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល Yaron Mayer៖ កម្រិត​បច្ចេកវិទ្យា​របស់​វៀតណាម​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល Yaron Mayer៖ កម្រិត​បច្ចេកវិទ្យា​របស់​វៀតណាម​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ
សហគមន៍​បញ្ញវន្ត​វៀត​ណាម​នៅ​បរទេស​រួម​ចំណែក​ប្រាជ្ញា​របស់​ខ្លួន​ក្នុង​ការ​កសាង​ប្រទេសជាតិ សហគមន៍​បញ្ញវន្ត​វៀត​ណាម​នៅ​បរទេស​រួម​ចំណែក​ប្រាជ្ញា​របស់​ខ្លួន​ក្នុង​ការ​កសាង​ប្រទេសជាតិ
ពានរង្វាន់នៃការ​ប្រកួត​បាល់​ទាត់​រួម​ចំណែក​ក្នុង​មូលនិធិ​កសាង​វត្ត​វៀតណាម​នៅ​ Tokyo
ការ​ប្រកួត​បាល់​ទាត់​រួម​ចំណែក​ក្នុង​មូលនិធិ​កសាង​វត្ត​វៀតណាម​នៅ​ Tokyo

ដោយមានក្រុមចំនួន ៧៦ ដែលមានកីឡាករវៀតណាម និងជប៉ុនមិនអាជីពដែលកំពុងសិក្សា ធ្វើការ និងរស់នៅក្នុងតំបន់ Kanto នៃប្រទេសជប៉ុន ចូលរួមក្នុងវគ្គជម្រុះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែមីនា។

ដោយហេតុនេះ ក្រុមចំនួន ៤០ ដែលឆ្លងផុតវគ្គផ្តាច់ព្រ័ត្រ ត្រូវបានបែងចែកជា ១០ ក្រុម ដោយត្រូវប្រកួតក្នុងពេលតែមួយនៅលើទីលានចំនួន ៨ ក្នុងបរិវេណកីឡដ្ឋាន Redsland ក្នុងទីក្រុង Saitama ដែលប្រព្រឹត្តទៅយ៉ាងរំភើប និងអស្ចារ្យ។

ការប្រកួតនេះបានទាក់ទាញអ្នកគាំទ្ររាប់ពាន់នាក់ អាណិកជនវៀតណាម និងប្រជាជននៅក្នុងមូលដ្ឋានមកពហុកីឡដ្ឋានដើម្បីអបអរសាទរ។

នេះគឺជាកន្លែងលេងកីឡាដែលនាំមកនូវគោលបំណងជាក់ស្តែង និងអត្ថន័យជាច្រើន។ មិនត្រឹមតែជាកន្លែងសម្រាប់យុវជនវៀតណាមក្នុងការហាត់ប្រាណ ជួបជុំគ្នាក្នុងសង្គម និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងបញ្ចេញនូវចំណង់ចំណូលចិត្តចំពោះកីឡាបាល់ទាត់ប៉ុណ្ណោះទេ ការប្រកួតក៏ជាឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ និងមិត្តភាពរវាងប្រជាជនវៀតណាមនៅឯបរទេសរបស់យើង និងប្រជាជនក្នុងស្រុក៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម