Trending now

និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម)

10:00 | 05/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ៥ ខែតុលា សកលវិទ្យាល័យ Cuu Long (ស្រុក Long Ho ខេត្ត Vinh Long វៀតណាម) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។

សាកលវិទ្យាល័យ Cuu Longរបស់វៀតណាម សហប្រតិបត្ដិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤
និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម)
និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long (ប្រទេសវៀតណាម)

ថ្លែងមតិក្នុងពិធីបើក លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu សាកលវិទ្យាធិការសាកលវិទ្យាល័យ Cuu Long បានអបអរសាទរចំពោះនិស្សិតថ្មី ព្រមទាំង សង្ឃឹមថាពួកគេនឹងសម្របខ្លួនទៅនឹងបរិយាកាសថ្មីនៅទីនេះ ជាពិសេសនិស្សិតបរទេស។

នៅក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ សាកលវិទ្យាល័យ Cuu Long បានទទួលនិស្សិតថ្មីចំនួន ៣,១៨៦ នាក់។ ក្នុងនោះមាននិស្សិតអន្តរជាតិចំនួន ៤១ នាក់មកពីប្រទេសឡាវ (៦ នាក់) និងកម្ពុជា (៣៥ នាក់)។

ក្នុងពិធី សាលាបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតជនជាតិខ្មែរចំនួន ៣០ នាក់ក្នុងបណ្ដាខេត្តនៃតំបន់ដីសណ្ដទន្លេ Cuu Long ដែលមានតម្លៃសរុបចំនួន ២.១ ពាន់លានដុង។ ទន្ទឹមនឹងនោះ សាលាបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតអន្តរជាតិថ្មីចំនួន ៣៨ នាក់ (និស្សិតឡាវ ៥ នាក់ និងនិស្សិតកម្ពុជា ៣៣ នាក់) ដែលមានតម្លៃសរុប ២.៣ ពាន់លានដុង។

ក្នុងឱកាសនេះផងដែរ សាកលវិទ្យាល័យ Cuu Long បានរៀបចំពិធីទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី ចំពោះសមិទ្ធិផលឆ្នើមក្នុង “ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ក្នុងការគ្រប់គ្រង បង្រៀន និងសិក្សា”៕

សាកលវិទ្យាល័យ Cuu Longរបស់វៀតណាម សហប្រតិបត្ដិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង សាកលវិទ្យាល័យ Cuu Longរបស់វៀតណាម សហប្រតិបត្ដិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយមន្ទីរសុខាភិបាលខេត្តស្វាយរៀង

នារសៀលថ្ងៃទី ២៩ ខែសីហាថ្នាក់ដឹកនាំ សាកលវិទ្យាល័យ Cuu Long (វៀតណាម)បានទទួលនិងជួបធ្វើការជាមួយគណៈប្រតិភូនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស។

ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤ ខេត្ត ក្រុងប្រហែល ៤០ ឆ្លើយតបនឹងទិវាយូហ្គាអន្តរជាតិ ឆ្នាំ ២០២៤

យោងតាមផែនការ ទិវាយូហ្គាអន្តរជាតិលើកទី១០ (IDY) ឆ្នាំ ២០២៤ ក្រោមប្រធានបទ “យូហ្គាសម្រាប់ខ្លួនឯង និងសង្គម” គ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត ក្រុងប្រមាណ ៤០/៦៣ នៃប្រទេសវៀតណាម ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជួយយុវជននៅ Lam Dong ឱ្យក្លាយជាអ្នកមាននៅលើទឹកដីកំណើតរបស់ពួកគេ
Da Rsal - ឃុំក្រីក្រមួយដែលបាន "ផ្លាស់ប្តូរស្បែករបស់ខ្លួន" ដោយសារការផ្លាស់ប្តូរឌីជីថល
Nghệ nhân thổ cẩm ở Da Long
បណ្ណាគារវៀតណាមនៅកណ្តាលប្រទេសជប៉ុន
ជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា