យុគសម័យ - ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែឧសភា អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅវៀតណាម បានសហការជាមួយនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ (VDDMA) នៃក្រសួងកសិកម្ម និងបរិស្ថាន ចាត់តាំងនូវកម្រងសកម្មភាពវគ្គបណ្តុះបណ្តាល និងការធ្វើសមយុទ្ធឆ្លើយតបនឹងពហុគ្រោះមហន្តរាយ នៅក្នុងឃុំ Cat Tien និងឃុំ Ngo May នៃខេត្ត Gia Lai សំដៅពង្រឹងសមត្ថភាពត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតបសម្រាប់សហគមន៍។
| គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦ |
កម្មាភិបាលនៃកម្លាំងឈានមុខថ្នាក់ឃុំជិត ១០០ នាក់ ត្រូវបានទទួលការបណ្តុះបណ្តាល និងកម្មាភិបាល យុទ្ធជននៃកម្លាំងការពារស៊ីវិល ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋានជិត ៥០០ នាក់ បានចូលរួមការធ្វើសមយុទ្ធជាក់ស្តែងក្នុងការឆ្លើយតបនឹងបណ្តាសភាពការណ៍គ្រោះមហន្តរាយចម្រុះ ដូចជា ព្យុះ ទឹកជំនន់ និងការបាក់ដី។ បណ្តាព្រឹត្តិការណ៍នេះត្រូវបានចាត់តាំងឡើង ដើម្បីឆ្លើយតបនឹងសប្តាហ៍ជាតិស្តីពីការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយឆ្នាំ ២០២៦ ក្រោមប្រធានបទ «សហគមន៍រួមដៃគ្នាបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ» រួមចំណែកលើកកម្ពស់ការយល់ដឹង ជម្រុញសកម្មភាពរបស់សង្គមទាំងមូលនៅក្នុងការងារបង្ការ ឆ្លើយតប និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
នៅក្នុងឆ្នាំ ២០២៥ ភូមិសាស្ត្រខេត្ត Gia Lai បានរងគ្រោះដោយសាររលកគ្រោះមហន្តរាយធ្ងន់ធ្ងរចំនួនពីរលើក គឺព្យុះទី ១៣ (Kalmaegi) និងរលកភ្លៀងធ្លាក់លិចទឹកជំនន់ធំអូសបន្លាយចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅលើបណ្តាទន្លេធំៗ ជាពិសេសគឺអាងទន្លេ Kon និងទន្លេ Ha Thanh។ គ្រោះមហន្តរាយបានធ្វើឱ្យផ្ទះសម្បែងជាង ៥៧,០០០ ខ្នង ត្រូវលិចទឹក ក្នុងនោះមានផ្ទះប្រជាពលរដ្ឋជាង ២៨,០០០ ខ្នង ត្រូវដួលរលំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ។ យោងតាមការប៉ាន់ប្រមាណ ផលប៉ះពាល់ខូចខាតសរុបខាងសេដ្ឋកិច្ចមានទំហំរហូតដល់ទៅជាង ១១,៥០០ ពាន់លានដុង (ស្មើនឹងប្រហែល ៤៥០,០០០ ដុល្លារអាមេរិក)។
![]() |
| ការធ្វើសមយុទ្ធជាក់ស្តែង។ |
លោក Nguyen Van Tien អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ (VDDMA) បានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយរបស់សហគមន៍ ជាពិសេសគឺកម្លាំងឈានមុខក្នុងការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋាន គឺមានតួនាទីយ៉ាងមានសារៈសំខាន់។
បណ្តាសកម្មភាពធ្វើសមយុទ្ធជាក់ស្តែង មិនត្រឹមតែជួយដល់ការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាព និងការសុក្រឹតភាពបណ្តាផែនការ និងសេណារីយ៉ូឆ្លើយតបនឹងគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សមត្ថភាពដឹកនាំ បញ្ជារបស់អាជ្ញាធរមូលដ្ឋាន ពង្រឹងការសម្របសម្រួលរវាងបណ្តាកម្លាំង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំនាញឆ្លើយតបសម្រាប់ប្រជាពលរដ្ឋភ្លាមៗនៅក្នុងសហគមន៍ផ្ទាល់តែម្តង។
![]() |
| ការធ្វើសមយុទ្ធជាក់ស្តែង។ |
ក្រោមការជួយជ្រោមជ្រែងរបស់គម្រោង ឧបករណ៍ជំនាញសម្រាប់សង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ចំនួន ២៨ ឈុត ដែលមានតម្លៃជិត ៣.៧ ពាន់លានដុង ត្រូវបានប្រគល់ជូនដល់កម្លាំងឈានមុខនៅក្នុងខេត្តទាំង ៤ នៃគម្រោង សំដៅបង្កើនសមត្ថភាពឆ្លើយតបនៅនឹងកន្លែង។ ទន្ទឹមនឹងនោះ បណ្តាសមាជិកនៃក្រុមឈានមុខ រួមមាន គណៈបញ្ជាការការពារស៊ីវិលថ្នាក់ឃុំ និងកម្លាំងបង្គោលនៃការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ ត្រូវបានបំពាក់បំប៉ននូវចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពីការជួសជុលពង្រឹងផ្ទះសម្បែងឱ្យមានសុវត្ថិភាពមុនពេលមានព្យុះនិងទឹកជំនន់ ការសង្គ្រោះបឋមដល់អ្នករងគ្រោះ ការស្វែងរកសង្គ្រោះបន្ទាន់ និងការប្រើប្រាស់យ៉ាងស្ទាត់ជំនាញនូវបណ្តាឧបករណ៍សង្គ្រោះនៅក្នុងលក្ខខណ្ឌអាសន្ន។ កម្មវិធីធ្វើសមយុទ្ធជាក់ស្តែងបានរួមចំណែកលើកកម្ពស់សមត្ថភាពបញ្ជានៅនឹងកន្លែង ពង្រឹងការសម្របសម្រួលអន្តរវិស័យ និងការកៀគរប្រភពធនធានឆ្លើយតបយ៉ាងរហ័សនៅពេលមានគ្រោះមហន្តរាយកើតឡើង។
![]() |
| បណ្តាតំណាងថតរូបទុកជាអនុស្សាវរីយ៍។ |
លោកស្រី Mitsue Pembroke នាយិកាគម្រោង និងទំនាក់ទំនងដៃគូនៃអង្គការ IOM ប្រចាំនៅវៀតណាម បានឱ្យដឹងថា៖ «ក្នុងនាមជាអ្នករួមដឹកនាំវិស័យលំនៅឋាន និងមុខទំនិញមិនមែនជាស្បៀងអាហារនៅវៀតណាម ព្រមទាំងជាសមាជិកនៃដៃគូកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ អង្គការ IOM ប្តេជ្ញាចិត្តបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការជម្រុញបណ្តាអាទិភាពស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបង្កើនសមត្ថភាពធន់របស់សហគមន៍។ ក្នុងនោះ ការលើកកម្ពស់សមត្ថភាពត្រៀមលក្ខណៈជាស្រេចក្នុងការឆ្លើយតបសម្រាប់កម្លាំងជួរមុខ និងសហគមន៍នៅមូលដ្ឋាន គឺជាកត្តាគន្លឹះមួយក្នុងចំណោមកត្តាគន្លឹះទាំងឡាយ ដើម្បីការពារប្រជាពលរដ្ឋចំពោះមុខផលប៉ះពាល់កាន់តែទ្រង់ទ្រាយធំឡើងៗនៃគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ»។
ជាមួយទំហំជំនួយសរុបចំនួន ១ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន ក្រៅពីបណ្តាសកម្មភាពសំដៅបង្កើនសមត្ថភាពស្វែងរក និងសង្គ្រោះបន្ទាន់សម្រាប់ក្រុមសង្គ្រោះនៅមូលដ្ឋានចំនួន ២៨ ក្រុម អង្គការ IOM ប្រចាំនៅវៀតណាម ក៏បានផ្តល់នូវមុខទំនិញមិនមែនជាស្បៀងអាហារចាំបាច់ ជូនដល់ប្រជាពលរដ្ឋជាង ៣០,០០០ នាក់ នៅក្នុងបណ្តាខេត្ត Dak Lak, Gia Lai, Khanh Hoa និង Lam Dong រួមចំណែកក្នុងការស្តារឡើងវិញក្រោយពេលមានព្យុះនិងទឹកជំនន់៕
យុគសម័យ - នាថ្ងៃទី ២៧ និងទី ២៨ ខែកក្កដា សមាគមកាកបាទក្រហមខេត្ត Gia Lai បានសម្របសម្រួលជាមួយអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានឃុំ Chu Don ឃុំ Ia Le (ស្រុក Chu Puh) និងឃុំ Ia O (ស្រុក Ia ... |
នាព្រឹកថ្ងៃទី៦ ខែមិថុនា លោកវរសេនីយ៍ឯក Ha Van Nam លេខាគណៈកម្មាធិការបក្ស នាយករងក្រុមហ៊ុនលេខ ៧៤ (អង្គភាពទ័ពលេខ១៥) បានឲ្យដឹងថា អង្គភាពទើបតែបញ្ជូនក្រុមការងារចុះពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ និងចែកអំណោយជូនប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន