យុគសម័យ - យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ ១៩ នៃប្រទេសកម្ពុជា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តន៍ការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ជនបរទេស នៅប្រទេសកម្ពុជាដែលមានលក្ខខណ្ឌដូចខាងក្រោម៖
![]() |
មន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមនិងក្រុមគ្រួសាររបស់ពួកគេបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 នៅព្រឹកថ្ងៃទី ២៣ ខែមីនា។ ( រូបថត៖ Nhan Dan) |
(១) អ្នកដែលចាក់វ៉ាក់សាំងនឹងត្រូវផ្តល់អាទិភាព៖
- មានលិខិតឆ្លងដែននិងទិដ្ឋាការមានសុពលភាព
- ត្រូវបានផ្តល់ប័ណ្ណការងារ (Work Permit ) ។
នៅពេលអ្នកទៅចាក់វ៉ាក់សាំង សូមអ្នកត្រូវតែយកឯកសារទាំងអស់ខាងលើ។
(២) អ្នកគ្មានប័ណ្ណការងារ
សម្រាប់អ្នកដែលមិនមានប័ណ្ណការងារ ប៉ុន្តែមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព មានស្ថានភាពរស់នៅក្នុងរយៈពេលយូរអង្វែងនិងស្របច្បាប់; ឬមានប្តី / ប្រពន្ធជាជនជាតិខ្មែរនឹងត្រូវចុះឈ្មោះដើម្បីទទួលការចាក់វ៉ាក់សាំង នៅអាជ្ញាធរមូលដ្ឋាន។
នៅពេលទៅចុះឈ្មោះ អ្នកត្រូវតែយកលិខិតឆ្លងដែននិងទិដ្ឋាការដែលមានសុពលភាព។
សូមស្នើអាជីវកម្មវៀតណាមបញ្ជូនបញ្ជីឈ្មោះមន្រ្តីនិងនិយោជិកជនជាតិវៀតណាមឬបុគ្គលដែលឆ្លើយតបទៅនឹងល័ក្ខខ័ណ្ឌខាងលើ ដើម្បផ្តល់ព័ត៌មានជូនភាគីកម្ពុជា នាពេលឆាប់ៗនេះ។
សម្រាប់អ្នកដែលបានចុះឈ្មោះចាក់វ៉ាក់សាំងនៅស្ថានទូតវៀតណាម។
ស្ថានទូតកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងទីភ្នាក់ងារពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រដល់បងប្អូនប្រជាជនទាំងអស់ដែលបានចុះឈ្មោះចាក់វ៉ាក់សាំង។ សូមស្នើឱ្យប្រជាជនតាមដាននិងធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងជាប្រចាំបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ដើម្បីដឹងព័ត៌មាន./.
facebook ngocly.vu.
មតិពីមិត្តអ្នកអាន