Trending now

ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

22:41 | 05/05/2021 ឌីណា

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែឧសភា នៅច្រកព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co ខេត្ត Gia Lai) មន្ទីរកិច្ចការបរទេសបានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Gia Lai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សម្ព័ន្ធអង្គការមិត្តភាពខេត្ត និងមន្ទីរសុខាភិបាលខេត្ត Gia Lai បានប្រគល់វត្ថុចាំបាច់និងសំភារៈពេទ្យ សម្រាប់ការជួយឧបត្ថម្ភប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង (ព្រះរាជាណាចក្រកម្ពុជា) ។

ខេត្ត An Giang គាំទ្រម៉ាស់វេជ្ជសាស្រ្ត និងទឹកលាងដៃសំលាប់មេរោគជូនប្រជាជនក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ខេត្ត An Giang គាំទ្រម៉ាស់វេជ្ជសាស្រ្ត និងទឹកលាងដៃសំលាប់មេរោគជូនប្រជាជនក្រីក្រមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា
ខេត្ត Kien Giang ប្រគល់អំណោយដល់បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត) ខេត្ត Kien Giang ប្រគល់អំណោយដល់បងប្អូនជនជាតិខ្មែរមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម (បុណ្យតេត)
ជួយឧបត្ថម្ភវត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅប្រទេសកម្ពុជា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

ពិធីប្រគល់វត្ថុចាំបាច់និងសំភារៈពេទ្យសំរាប់ប្រជាជនមានដើមកំណើតវៀតណាមដល់ប្រជាជនមានដើមកំណើតវៀតណាម

អាស្រ័យហេតុនេះតាមរយៈសមាគមខ្មែរ - វៀតណាមនៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង គណៈប្រតិភូខេត្ត Gia Lai បានប្រគល់ទឹកអាកុលសំលាប់មេរោគចំនួន ២១០០ ដប (ចំណុះ ១១០ មីលីលីត្រ / ដប) និងម៉ាស់ពេទ្យចំនួន ៥០០ ប្រអប់ ដើម្បីបរិច្ចាគដល់ប្រជាជនមានដើមកំណើតវៀតណាមចំនួន ៨៩១ គ្រួសារដែល​បានរស់នៅក្នុងខេត្តទាំងពីរខាងលើនេះ។ ទន្ទឹមនឹងនោះ ប្រគល់នូវស្បៀងអាហារនិងគ្រឿងបរិភោគឧបភោគចាំបាច់ (រួមមាន អង្ករ មី ប្រេងឆា ទឹកត្រី ប៊ីចេង... ) ដល់ប្រជាជនមានដើមកំណើតវៀតណាមក្រីក្រចំនួន ២២៥ គ្រួសារ ដែលមានតម្លៃគិតជាទឹកប្រាក់ចំនួន ៤០០.០០០ ដុង។ ថវិកាសរុបមានចំនួនជាង ១៨៥,៥ លានដុង ដកពីមូលនិធិសង្គ្រោះរបស់ខេត្តគ្រប់គ្រងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Gia Lai ។

តំណាងគណៈប្រតិភូគឺលោក Do Le Nam អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Gia Lai បានផ្ញើការសួរសុខទុកនិងចែករំលែកនូវការលំបាកដែលប្រជាជនមានដើមកំណើតវៀតណាមជនកំពុងរស់នៅខេត្តរតនគិរីនិងខេត្តស្ទឹងត្រែងកំពុងប្រឈមនឹងការវិវត្តស្មុគស្មាញនៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាត។ ទន្ទឹមនឹងនេះសង្ឃឹមថា ប្រជាជនមានដើមកំណើតវៀតណាមនឹងមអនុវត្តវិធានការបង្ការនិងត្រួតពិនិត្យការរាលដាលយ៉ាងតឹងរឹង ស្របតាមបទបញ្ជារបស់រាជរដ្ឋកម្ពុជា ដើម្បីធានាសុខភាពនិងសុវត្ថិភាពរបស់ពួកគេ រួមគ្នាជំនះនូវគ្រាលំបាកដោយសារការរីករាលដាលនៃជំងឺរាតត្បាត។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Gia Lai បានប្រគល់អំណោយដល់ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) និងប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិ អូរយ៉ាដាវ (ព្រះរាជាណាចក្រកម្ពុជា) រួមមាន ម៉ាស់ពេទ្យ ២៥០០ ប្រអប់ និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

ឌីណា

nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី