Trending now

វៀតណាមអំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន+៣ ចាំបាច់ត្រូវបើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់

10:15 | 10/06/2022 យោងតាមវិឡូសំលេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ព្រមទាំងស្នើឲ្យបណ្ដាប្រទេសអាស៊ាន+៣ សម្រេចរួចរាល់ការអនុវត្តផែនការការងារអាស៊ាន+៣ ដំណាក់កាល ២០១៨-២០២២ និង អនុម័តលើផែនការការងារដំណាក់កាល ២០២៣-២០២៧ ឲ្យបានឆាប់ៗ។

វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពសំដៅជំរុញ «ការងារធ្វើសមរម្យនិងសេដ្ឋកិច្ចសាមគ្គីភាព» វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពសំដៅជំរុញ «ការងារធ្វើសមរម្យនិងសេដ្ឋកិច្ចសាមគ្គីភាព»
តំបន់ទេសចរណ៍ Vinpearl ត្បូងហូយអាន (Hoi An) - ឋានសួគ៌ទេសចរណ៍នៅភាកកណ្តាលវៀតណាម តំបន់ទេសចរណ៍ Vinpearl ត្បូងហូយអាន (Hoi An) - ឋានសួគ៌ទេសចរណ៍នៅភាកកណ្តាលវៀតណាម
ទិដ្ឋភាពនៃកិច្ចប្រជុំ។​(រូបថត៖ baoquocte)
ទិដ្ឋភាពនៃកិច្ចប្រជុំ។​

កាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមន្ត្រី (SOM) អាស៊ាន+៣ រវាងអាស៊ានជាមួយបណ្ដាប្រទេសដៃគូគឺចិន ជប៉ុន និងកូរ៉េខាងត្បូង។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ានរបស់វៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅ ព្រមទាំងស្នើឲ្យបណ្ដាប្រទេសអាស៊ាន+៣ សម្រេចរួចរាល់ការអនុវត្តផែនការការងារអាស៊ាន+៣ ដំណាក់កាល ២០១៨-២០២២ និង អនុម័តលើផែនការការងារដំណាក់កាល ២០២៣-២០២៧ ឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនេះលើកទឹកចិត្តដល់បណ្ដាដៃគូចិន ជប៉ុន និងកូរ៉េខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យអាទិភាពឲ្យសមស្របជាមួយរាល់គោលដៅ និងគោលការណ៍នៃ ឯកសារទស្សនៈរបស់អាស៊ានស្តីពីមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក (AOIP) ព្រមទាំង ស្នើឱ្យប្រទេសនានា បើកច្រកទ្វារពំ្រដែនយ៉ាងឆាប់ៗ ជួយសម្រួលដល់ការធ្វើចរាចរសម្រាប់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ។

ចែករំលែកមតិនៅសន្និសីទ ប្រធានស្តីទីអាស៊ាន លោក SOM Vu Ho បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការកសាងទំនុកចិត្ត គោរពច្បាប់អន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមក ប្រកបដោយផលប្រយោជន៍ សមភាព និងការគោរពគ្នាទៅវិញទៅមក, ធានាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍តំបន់ដែនសមុទ្រ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្តារឡើងវិញ កំណើន និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍យូរអង្វែង។

លោកឯកអគ្គរដ្ឋទូត Vu Ho ក៏បានចែករំលែកអំពីការខិតខំប្រឹងប្រែងកសាងដែនសមុទ្រប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ព្រមទាំងជួយសម្រួលដល់ការខិតខំប្រឹងប្រែងស្ដារឡើងវិញ កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន