Xin chờ trong giây lát...

«រស់នៅយ៉ាងពេញលេញនៅវៀតណាម» (Live fully in Vietnam)

29/11/2021 15:18
ដើម្បីបង្កើនការងារសារព័ត៌មានបម្រើការបើកទ្វារប្រទេស ទទួលភ្ញៀវទេសចរ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបើកដំណើរការយុទ្ធនាការពន្លឿន ផ្សព្វផ្សាយដោយមានឈ្មោះថា “រស់នៅយ៉ាងពេញលេញនៅវៀតណាម” (Live fully in Vietnam) ដោយផ្សាភ្ជាប់នឹងអត្តសញ្ញាណម៉ាកទេសចរណ៍ជាតិ៖ វៀតណាម - ភាពស្រស់ស្អាតគ្មានទីបញ្ចប់។ សារ “រស់នៅយ៉ាងពេញលេញនៅវៀតណាម” មានអត្ថន័យអញ្ជើញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាវិញ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ឆ្នេរសមុទ្រស្អាតអស្ចារ្យ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណផងដែរ។ ក្នុងថ្ងៃទី២០ ខែវិច្ឆិកា កោះ Phu Quoc បានទទួលភ្ញៀវទេសចរកូរ៉េខាងត្បូងចំនួន២០៤នាក់ តាមកម្មវិធីសាកល្បងការទទួលភ្ញៀវទេសចរអន្តរជាតិដែលមានលិខិតឆ្លងដែនវ៉ាក់សាំង។ មុននោះ នៅថ្ងៃទី១៧និងទី១៨ វិច្ឆិកា ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជិត១៣០នាក់មកពីអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង ស្វីស... តាមកម្មវិធីសាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក។ នាពេលខាងមុខ ទីក្រុង Phu Quoc (ខេត្ត Kien Giang) ទីក្រុង Hoi An (ខេត្ត Quang Nam) ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ទីក្រុង Da Nang និងខេត្ត Quang Ninh គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិជាច្រើនថែមទៀត តាមកម្មវិធីសាកល្បង ដើម្បីបញ្ជាក់ពីកម្លាំងទាក់ទាញរបស់វៀតណាមក្នុងកាលៈទេសៈថ្មី នាំមកជូនភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ “រស់នៅយ៉ាងពេញលេញនៅវៀតណាម"។
ជំរុញការធ្វើសមាហរណកម្មនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
កងទ័ពការពារព្រំដែនវៀតណាម រួមដំណើរជួយ​សិស្ស​ឲ្យ​បាន​ទៅសាលារៀន
«រស់នៅយ៉ាងពេញលេញនៅវៀតណាម» (Live fully in Vietnam)
អំបុក - ម្ហូបដ៏វិសេសវិសាលមួយរបស់ទីក្រុងហាណូយ
រក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា
សម្ដេច ហ៊ុន សែន ជំរុញឱ្យវៀតណាម បង្កើតកិច្ចព្រមព្រៀងកសិកម្ម និងផ្គត់ផ្គង់តាមព្រំដែន ហើយបើកជើងហោះត្រង់ឡើងវិញ
ADMM ចូលរួមចំណែកក្នុងការកសាងទស្សនៈរួមលើបញ្ហាសន្តិសុខក្នុងតំបន់
អបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៩ វិច្ឆិកា
វៀតណាមទទួលវ៉ាក់សាំងចំនួន ២០០,០០០ ដូស ដែលឧបត្ថម្ភដោយកម្ពុជា
បិទកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជាបានទទួលតំណែងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២២
មហាជនឆ្នើមពីរនាក់ជាជនជាតិ Chut ត្រូវបានចូលជាបក្ខជន បក្សកុម្មុយនិស្តវៀតណាម
ហូយ​អាន (Hoi An) - ទីក្រុងនៃចង្កៀងគោម
«នំ Hon - អំណោយជនបទដ៏សាមញ្ញរបស់ប្រជាជន Vinh Phuc»
វត្ត Linh Ung ខេត្ត​ Da Nang
ក្រុមជនជាតិ Chut ទន្ទឹងរង់ចាំថ្ងៃទៅបោះឆ្នោត
|< < 1 2 3 4 5 > >|