Xin chờ trong giây lát...
សម្ដេច ហ៊ុន សែន ជំរុញឱ្យវៀតណាម បង្កើតកិច្ចព្រមព្រៀងកសិកម្ម និងផ្គត់ផ្គង់តាមព្រំដែន ហើយបើកជើងហោះត្រង់ឡើងវិញ
នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។