អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ចិនគ្មានមូលដ្ឋានច្បាប់អន្តរជាតិណាមួយដើម្បីធ្វើការទាមទារនោះទេ។

21:22 2019/10/03

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកឡើងថា ជាថ្មីម្តងទៀត វៀតណាមទាមទារឱ្យប្រទេសចិនបញ្ឈប់ការរំលោភរបស់ខ្លួនជាបន្ទាន់ដកក្រុមនាវាស្ទង់មតិ Haiyang Dizhi 8 ចេញពីដែនទឹករបស់ប្រទេសវៀតណាមនិងមិនធ្វើសកម្មភាពស្រដៀងគ្នានេះឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ចិនគ្មានមូលដ្ឋានច្បាប់អន្តរជាតិណាមួយដើម្បីធ្វើការទាមទារនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឆ្លើយតបនឹងសារព័ត៌មានហើយបានជម្រាបនូវសកម្មភាពកិច្ចការការបរទេសមួយចំនួនរបស់វៀតណាមនាពេលខាងមុខនេះ (រូបថតៈ TTXVN)

នាថ្ងៃទី ៣ ខែតុលា ក្នុងសន្និសីទសារព័ត៌មានប្រចាំខែរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានស្នើសុំបច្ចុប្បន្នភាពអំពីស្ថានភាពនិងវិធានការរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមនាវា Haiyang Dizhi 8 ដែលវិលត្រឡប់មករំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមនោះ  អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “យោងតាមស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអោយដឹងថា ក្រុមនាវាស្ទង់ប្រេង Haiyang Dizhi 8 របស់ចិនបានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម គឺរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម ដែលត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ដែលវៀតណាមនិងចិនសុទ្ធតែជាសមាជិកភាព។  វៀតណាមបានប្រឆាំងដាច់អហង្កាចំពោះសកម្មភាពទាំងនេះនិងបានពិភាក្សាជាមួយភាគីចិន។ ជាថ្មីម្តងទៀត វៀតណាមបានស្នើសុំអោយចិនបញ្ឈប់ការរំលោភបំពានរបស់ខ្លួនភ្លាមមួយរំពេច ដោយដកក្រុមនាវាទាំងអស់ដែលបានរៀបរាប់ខាងលើ អោយចេញពីដែនទឹករបស់ វៀតណាម ហើយកុំអោយមានការសកម្មភាពដូចគ្នានោះទៀត។ វៀតណាមប្តេជ្ញាការពារអធិបតេយ្យភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នៅសមុទ្រខាងកើតដោយឈរលើវិធានការដែលច្បាប់អន្តរជាតិបានអនុញ្ញាត”។

ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះសុន្ទរកថាថ្ងៃទី ១៨ ខែកញ្ញារបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Gěng Shuǎng នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “តំបន់ដែលចិនហៅថា “Wan’an” តាមពិតគឺជាតំបន់ថ្មប៉ប្រះទឹក ដែលជាកម្មសិទ្ធិនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយត្រូវបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិ  UNCLOS ឆ្នាំ ១៩៨២។ នេះមិនមែនជាតំបន់មានជម្លោះនិងត្រួតស៊ីគ្នានោះទេ ពីព្រោះចិនគ្មានមូលដ្ឋានច្បាប់អន្តរជាតិណាមួយឡើយ ដើម្បីដាក់ចេញការទាមទារលើតំបន់នោះ។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយតាមរយៈការកាត់ក្តីនាពេលកន្លងមក ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ចំពោះប្រការដូចដែលបានពោលខាងលើផងដែរ”៕

(បកប្រែដោយស្រីពេជ្រ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll