Trending now

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម

08:30 | 10/06/2026 ឌឹកអាញ់

យុគសម័យ - សមាជិកប្រចាំការនៃគណៈលេខា បានស្នើឱ្យសមាគមកសិករវៀតណាម ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍន៍កសិកម្ម និងជនបទ ដោយផ្សារភ្ជាប់ជាមួយសហករណ៍ ព្រមទាំងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់ជីវភាពរស់នៅជនបទបៃតង និងកសិកម្មឌីជីថល។

បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩ មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម៖ ពិភាក្សាលើគោលដៅធំៗចំនួន ៥ សូចនាករគន្លឹះចំនួន ១១ ព្រមទាំងក្រុមភារកិច្ចនិងដំណោះស្រាយចំនួន ៦

នាព្រឹកថ្ងៃទី ៨ មិថុនា នៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩ អាណត្តិ ២០២៦-២០៣១ បានបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីតំណាងជិត ៦០០ រូប ដែលតំណាងឱ្យឆន្ទៈ បំណងប្រាថ្នា និងបញ្ញារបស់កម្មាភិបាល និងសមាជិកកសិករជាង ១០ លាននាក់នៅទូទាំងប្រទេស។

មហាសន្និបាតនេះមានប្រធានបទ «សាមគ្គីភាព-ប្រជាធិបតេយ្យ-របកគំហើញ-កិច្ចសហប្រតិបត្តិការ-ការអភិវឌ្ឍ»។

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម
សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានថ្លែងមតិដឹកនាំនៅក្នុងមហាសន្និបាតសមាគមកសិករវៀតណាមលើកទី ៩។

គ្រឹះស្ថានកសាងប្លុកមហាសាមគ្គីភាពជាតិទាំងមូល

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក Tran Cam Tu បានថ្លែងមតិដឹកនាំនៅក្នុងមហាសន្និបាត។

សមមិត្ត Tran Cam Tu បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី ៩ នៃសមាគមកសិករវៀតណាម គឺប្រព្រឹត្តទៅក្នុងខណៈពេលដែលប្រទេសជាតិរបស់យើងបានឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

មហាសន្និបាតលើកទី ១៤ របស់បក្ស បានកំណត់យ៉ាងច្បាស់នូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ជាមួយនឹងតម្រូវការស្វ័យភាពយុទ្ធសាស្ត្រ ស្វ័យបំរុង ភាពជឿជាក់លើខ្លួនឯង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងចីរភាព ដើម្បីសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ភាពមានបាននិងខ្លាំងក្លា ភាពរុងរឿង ភាពស៊ីវិល័យ និងសុភមង្គល។

«នៅក្នុងដំណើរវិវត្តន៍នៃប្រវត្តិសាស្ត្រប្រជាជាតិ វណ្ណៈកសិករគឺជាកម្លាំងដែលមានចំនួនច្រើនលើសលប់ជាងគេបំផុត គឺជាមូលដ្ឋានវណ្ណៈដ៏រឹងមាំ និងមានការរួមចំណែកយ៉ាងធំធេងទាំងកម្លាំងមនុស្សនិងកម្លាំងទ្រព្យសម្បត្តិ នៅក្នុងបណ្តាសង្គ្រាមតស៊ូដណ្តើមឯករាជ្យជាតិ ឯកភាពទឹកដី ក៏ដូចជានៅក្នុងបុព្វហេតុកសាង ផ្លាស់ប្តូរថ្មី និងការពារមាតុភូមិសង្គមនិយមនាពេលបច្ចុប្បន្ន។ នៅក្នុងគ្រប់កាលៈទេសៈ កសិករនៃប្រទេសយើងតែងតែខិតខំប្រឹងប្រែងពុះពារឈានឡើងមិនឈប់ឈរ ដោយជាកម្លាំងយុទ្ធសាស្ត្រក្នុងការផលិតស្បៀងអាហារ កសិផលទំនិញ ថែរក្សានិងអភិវឌ្ឍវប្បធម៌ប្រជាជាតិ ចូលរួមរក្សាសន្តិសុខនយោបាយ ធានារៀបរយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងជាគ្រឹះស្ថានកសាងប្លុកមហាសាមគ្គីភាពជាតិទាំងមូល។ បក្ស និងរដ្ឋ តែងតែមានទស្សនៈមុតមាំនិងស្របគ្នានូវកសិកម្ម ជនបទ និងកសិករ គឺជាសមាសភាគទាំង ៣ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ផ្សារភ្ជាប់គ្នា និងជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដែលក្នុងនោះ កសិករគឺជាម្ចាស់ និងជាមជ្ឈមណ្ឌលនៃដំណើរការអភិវឌ្ឍន៍» នេះជាការសង្កត់ធ្ងន់របស់សមាជិកប្រចាំការនៃគណៈលេខា។

ហេតុដូច្នេះហើយ តាមប្រសាសន៍របស់សមាជិកប្រចាំការនៃគណៈលេខា មហាសន្និបាតលើកនេះមិនត្រឹមតែមានភារកិច្ចវាយតម្លៃលើផ្ទាំងទំព័រផ្លូវកន្លងទៅនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺត្រូវកំណត់នូវចក្ខុវិស័យ និងទម្រង់ទិសដៅដើរថ្មីប្រកបដោយរបកគំហើញនិងជាក់ស្តែង សំដៅប្រែក្លាយបណ្តាម្ចាស់ការរបស់បក្ស ឱ្យក្លាយទៅជាភាពមានបាន ភាពរុងរឿង ភាពស៊ីវិល័យ និងសុភមង្គលនៃគ្រប់តំបន់ជនបទ និងនៃគ្រប់ក្រុមគ្រួសារកសិករវៀតណាម។

សមាជិកប្រចាំការនៃគណៈលេខា បានបើកបង្ហាញនិងផ្តល់យោបល់ថា តើសមាគមកសិករវៀតណាមគួរតែផ្លាស់ប្តូរថ្មីយ៉ាងដូចម្តេច ដើម្បីឱ្យក្លាយជាបង្អែកដ៏គួរឱ្យទុកចិត្តពិតប្រាកដរបស់ប្រជាកសិករ ជាស្ពានចម្លងផ្សារភ្ជាប់យ៉ាងរឹងមាំរវាងបក្ស រដ្ឋ ជាមួយវណ្ណៈកសិករ និងជាកម្លាំងដ៏សំខាន់រួមចំណែកកសាងប្រទេសជាតិនៅក្នុងយុគសម័យថ្មី។

ក្រឡេកមើលឡើងវិញនូវអាណត្តិកន្លងទៅ នៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងក្នុងប្រទេសមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មានជាច្រើន។ ជំងឺរាតត្បាត គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ បានវិវត្តយ៉ាងខ្លាំងក្លា ដោយបានជះឥទ្ធិពលផ្ទាល់ទៅលើការផលិត និងជីវភាពរស់នៅរបស់ប្រជាកសិករ។

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម
ប្រធានរដ្ឋសភា លោក Tran Thanh Man និងសមាជិកប្រចាំការនៃគណៈលេខា លោក Tran Cam Tu បានអញ្ជើញទស្សនាបណ្តាស្តង់ពិព័រណ៍ផលិតផលកសិកម្មនៅក្នុងមហាសន្និបាត។

ប៉ុន្តែ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ សមាគមកសិករវៀតណាម និងវណ្ណៈកសិករនៅទូទាំងប្រទេស បានពង្រីកប្រពៃណីស្នេហាជាតិ សាមគ្គីភាព ស្វ័យបំរុង ភាពជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងពុះពារឈានឡើង ជម្នះរាល់ការលំបាក សាកល្បងទាំងឡាយ ព្រមទាំងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។

បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិបានរីកសាយភាយយ៉ាងទូលំទូលាយ និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ដោយបានលេចឡើងនូវគ្រួសារកសិកររាប់លានគ្រួសារដែលផលិតនិងធ្វើអាជីវកម្មពូកែ ព្រមទាំងមានមហាសេដ្ឋីកសិករជាច្រើនរូប ដែលមិនត្រឹមតែបង្កើតភាពមានបានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារធ្វើ និងជួយឧបត្ថម្ភដល់គ្រួសាររាប់លានផ្សេងទៀតឱ្យឈានឡើងរួចផុតពីភាពក្រីក្រ។

វណ្ណៈកសិករបានបង្ហាញយ៉ាងច្បាស់នូវតួនាទីជាបង្អែកនៃខឿនសេដ្ឋកិច្ចនៅក្នុងដំណាក់កាលលំបាកបំផុត ធានាសន្តិសុខស្បៀងអាហារជាតិ និងនាំប្រទេសវៀតណាមឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេលើពិភពលោកក្នុងការនាំចេញកសិផល។ តួនាទីជាមជ្ឈមណ្ឌល និងជាស្នូលរបស់សមាគម ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈការបង្កើននិងពង្រីកបណ្តាទម្រង់កសិកម្មប្រព័ន្ធអេកូឡូស៊ី កសិកម្មបៃតង សរីរាង្គ និងបច្ចេកវិទ្យាខ្ពស់។

បណ្តាទម្រង់សមាគមកសិករ សមាគមវិជ្ជាជីវៈ ក្រុមសហប្រតិបត្តិការ និងសហករណ៍កសិកម្ម បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។

តាមរយៈបណ្តាសកម្មភាពសន្ទនា និងវេទិកាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រី ព្រមទាំងរវាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយប្រជាកសិករ ការលំបាកនិងបញ្ហាគាំងស្ទះជាច្រើនត្រូវបានដោះស្រាយទាន់ពេលវេលា ដោយពង្រឹងបាននូវទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ សមាជិកប្រចាំការនៃគណៈលេខា បានកត់សម្គាល់ កោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះបណ្តាស្នាដៃ និងការរួមចំណែកយ៉ាងធំធេងរបស់សមាគមកសិករវៀតណាម ព្រមទាំងបងប្អូនប្រជាកសិករទាំងអស់នៅទូទាំងប្រទេសនៅក្នុងអាណត្តិកន្លងទៅ។

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម
សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានថ្លែងមតិដឹកនាំនៅក្នុងមហាសន្និបាតសមាគមកសិករវៀតណាមលើកទី ៩។

មិនឈប់ឈរបង្កើតថ្មី និងឆ្ពោះទៅរកមូលដ្ឋានយ៉ាងខ្លាំងក្លា

តាមប្រសាសន៍របស់សមាជិកប្រចាំការនៃគណៈលេខា ទន្ទឹមនឹងបណ្តាលទ្ធផល និងស្នាដៃដែលសម្រេចបាននោះ យើងក៏ត្រូវមើលឃើញដោយត្រង់ទៅត្រង់មកថា សកម្មភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ និងចលនាកសិករ គឺនៅមានការកម្រិត និងបញ្ហាគាំងស្ទះមួយចំនួន ដូចដែលបានលើកឡើងនៅក្នុងរបាយការណ៍។

គុណភាពនៃចលនាកសិករ និងសកម្មភាពរបស់សមាគមគឺមិនទាន់ស្មើគ្នានៅឡើយ ការឃោសនា ផ្សព្វផ្សាយ ចលនា និងការក្តាប់យកបណ្តាការលំបាកនៅកន្លែងខ្លះគឺមិនទាន់ទាន់ពេលវេលា ចំណែកឯគុណភាពនៃការត្រួតពិនិត្យ និងការរិះគន់សង្គមគឺមិនទាន់មានប្រសិទ្ធភាពខ្ពស់។

សកម្មភាពប្រឹក្សាយោបល់ សេវាកម្ម គាំទ្រ និងការបណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់កសិករ គឺនៅមានកម្រិត។ ខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពរបស់សមាគមនៅកន្លែងខ្លះ គឺនៅតែមានលក្ខណៈរដ្ឋបាល ឆ្ងាយពីតថភាពជាក់ស្តែង និងមិនទាន់ក្តាប់បានទាន់ពេលវេលានូវទឹកចិត្ត និងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាកសិករ។

វិធីសាស្ត្រផលិតកម្មគឺនៅមានលក្ខណៈបែកខ្ញែក និងតូចតាចនៅឡើយ ហើយលក្ខណៈតភ្ជាប់គឺមិនទាន់ខ្ពស់។ ផលិតភាពពលកម្មកសិកម្មគឺនៅទាបខ្លាំងណាស់។ ការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងការបំប្លែងឌីជីថលគឺនៅមានភាពយឺតយ៉ាវ។ ស្ថានភាពប្រមូលផលបានផលច្រើនតែធ្លាក់ថ្លៃ និងការបំពុលបរិស្ថាននៅតំបន់ជនបទខ្លះ គឺនៅតែមានការវិវត្តយ៉ាងស្មុគស្មាញ។

សមាជិកប្រចាំការនៃគណៈលេខា បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បានកំណត់យ៉ាងច្បាស់អំពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទ តាមទិសដៅបៃតង ប្រព័ន្ធអេកូឡូស៊ី វិលជុំ និងតាមខ្សែច្រវាក់តម្លៃដែលមានប្រសិទ្ធភាពខ្ពស់ ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម អភិវឌ្ឍបណ្តាតំបន់ផលិតកម្មទំនិញធំៗដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ដោយផ្សារភ្ជាប់ជាមួយការកែច្នៃស៊ីជម្រៅ និងការកសាងម៉ាកយីហោផលិតផល ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម និងសេដ្ឋកិច្ចជនបទ ផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មី។

ទន្ទឹមនឹងនេះដែរ គឺបានដាក់ចេញនូវតម្រូវការកសាងវណ្ណៈកសិករវៀតណាមប្រកបដោយភាពស៊ីវិល័យ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ មានឆន្ទៈស្វ័យបំរុង ភាពជឿជាក់លើខ្លួនឯង និងមានសេចក្តីប្រាថ្នាពុះពារឈានឡើង ព្រមទាំងពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចជនបទ និងនៅក្នុងការកសាងជនបទថ្មី។

សមមិត្ត Tran Cam Tu បានដាក់ជាបញ្ហាថា៖ «ដូចនេះ តើវណ្ណៈកសិករ និងសមាគមកសិកររបស់យើងនឹងត្រូវធ្វើអ្វីខ្លះ និងត្រូវធ្វើដូចម្តេច ដើម្បីឆ្លើយតបទៅនឹងបណ្តាតម្រូវការទាំងនោះ? ព្រមទាំងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទាំងពីរ ពោលគឺខួប ១០០ ឆ្នាំនៃការបង្កើតបក្សនៅក្នុងឆ្នាំ ២០៣០ និងខួប ១០០ ឆ្នាំនៃការបង្កើតប្រទេសនៅក្នុងឆ្នាំ ២០៤៥ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សបានដាក់ចេញ។»

នៅក្នុងអាណត្តិខាងមុខ សមាជិកប្រចាំការនៃគណៈលេខា បានស្នើឱ្យសមាគមកសិករវៀតណាម ផ្តោតការយកចិត្តទុកដាក់ទៅលើភារកិច្ចគន្លឹះមួយចំនួន។

ជាក់ស្តែង តាមប្រសាសន៍របស់សមាជិកប្រចាំការនៃគណៈលេខា សមាគមកសិករវៀតណាមត្រូវតែបន្តផ្លាស់ប្តូរថ្មីនូវទម្រង់រៀបចំចាត់តាំង ខ្លឹមសារ និងវិធីសាស្ត្រសកម្មភាពរបស់សមាគមគ្រប់លំដាប់ថ្នាក់ ធានានូវភាពបង្រួញ ឯកភាព និងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភារកិច្ច ឆ្លើយតបទៅនឹងគោលដៅនិងតម្រូវការដែលបានដាក់ចេញ។

កសាងទម្រង់រៀបចំចាត់តាំងតាមទិសដៅបើកចំហ បត់បែន សកម្ម និងមិនឈប់ឈរបង្កើតថ្មី ស្របទៅនឹងតថភាពជាក់ស្តែង ព្រមទាំងត្រូវឆ្ពោះទៅរកមូលដ្ឋានយ៉ាងខ្លាំងក្លា ក្តាប់ឱ្យបានរឹងមាំនូវមូលដ្ឋាន និងដោះស្រាយការលំបាកជូនដល់មូលដ្ឋានឱ្យបានទាន់ពេលវេលា។

ពង្រីកលទ្ធិប្រជាធិបតេយ្យ បង្កើនវិន័យនិងសណ្តាប់ធ្នាប់នៅក្នុងសកម្មភាពរបស់សមាគម។ ប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មីនូវការគិតនិងសកម្មភាព វិធីសាស្ត្រនិងរបៀបរបបការងាររបស់កម្មាភិបាលសមាគម ជាពិសេសគឺកម្មាភិបាលជំនាញនិងកម្មាភិបាលមូលដ្ឋាន។

ជំរុញការកែទម្រង់រដ្ឋបាល បង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ការបំប្លែងឌីជីថល និងដាច់ខាតប្រឆាំងនឹងជំងឺការិយាធិបតេយ្យ ជំងឺរូបភាព និងជំងឺដណ្តើមស្នាដៃនៅក្នុងសកម្មភាពរបស់សមាគម។

ទន្ទឹមនឹងនោះដែរ សមាគមគ្រប់លំដាប់ថ្នាក់ត្រូវយកប្រជាកសិករជាមជ្ឈមណ្ឌល ជាម្ចាស់ ជាគោលដៅ និងជាកម្លាំងចលករនៅក្នុងគ្រប់សកម្មភាពទាំងអស់របស់សមាគម។ ជំរុញការងារឃោសនា ផ្សព្វផ្សាយ ចលនា ប្រមូលផ្តុំ និងសាមគ្គីភាពកសិករ តាមរយៈបណ្តាកិច្ចការនិងទម្រង់ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយផលប្រយោជន៍ពិតប្រាកដ និងមានឥទ្ធិពលធំធេងដល់ការផលិតនិងជីវភាពរស់នៅរបស់កសិករ។

គាំទ្រការអភិវឌ្ឍបណ្តាទម្រង់សេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្មនិងជនបទ កសាងប្រជាកសិករប្រកបដោយភាពស៊ីវិល័យ វិជ្ជាជីវៈ មានកម្រិតសមត្ថភាពរៀបចំការផលិតជឿនលឿន ធ្វើជាម្ចាស់លើដំណើរការអភិវឌ្ឍន៍កសិកម្មនិងជនបទដោយផ្សារភ្ជាប់ជាមួយសហករណ៍ និងបណ្តុំតភ្ជាប់ជាមួយការកែច្នៃនិងទីផ្សារ ព្រមទាំងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់ជីវភាពរស់នៅជនបទបៃតង កសិកម្មឌីជីថល ខ្សែច្រវាក់តម្លៃ ដោយនាំយកវិទ្យាសាស្ត្របច្ចេកវិទ្យានិងការបំប្លែងឌីជីថលចូលទៅក្នុងមជ្ឈមណ្ឌលផលិតកម្ម ធ្វើស្តង់ដារភាវូបនីយកម្មដំណើរការ ធ្វើស្តង់ដារភាវូបនីយកម្មគុណភាព លើកកម្ពស់ការតាមដានប្រភពដើម សុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងបណ្តាស្តង់ដារដ៏តឹងរ៉ឹងនៃបណ្តាទីផ្សារនៅក្នុងតំបន់និងនៅលើពិភពលោក ស្របតាមស្មារតីដឹកនាំរបស់សមមិត្តអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam។

«សមាគមកសិករវៀតណាមត្រូវតែជាស្នូលក្នុងការប្រមូលផ្តុំនិងចលនាបងប្អូនប្រជាជនឱ្យខិតខំថែរក្សា ពង្រីកនូវបណ្តាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ កសាងជីវភាពរស់នៅវប្បធម៌ស្មារតីល្អបរិសុទ្ធ សម្បូរបែប និងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនូវមនុស្សនៅតំបន់ជនបទវៀតណាម។ កសាងនិងលើកកម្ពស់មនសិការភ្ញាក់រលឹករបស់ប្រជាជននៅក្នុងការការពារបរិស្ថាន កសាងភូមិករឱ្យក្លាយជាទីកន្លែងគួរឱ្យចង់រស់នៅ រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់យ៉ាងរឹងមាំ ហើយប្រជាជនតែងតែមានអារម្មណ៍ទទួលបានសុភមង្គលនិងភាពសុខសាន្ត» នេះជាការលើកឡើងរបស់សមាជិកប្រចាំការនៃគណៈលេខា។

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម
សមាជិកប្រចាំការនៃគណៈលេខា លោក Tran Cam Tu រួមជាមួយបណ្តាប្រតិភូ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលកសិកម្មនៅក្នុងមហាសន្និបាត។

លើកកម្ពស់គុណភាព និងលក្ខណៈជាក់ស្តែងថែមទៀតនៃបណ្តាចលនាកសិករ

សមមិត្ត Tran Cam Tu បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាភារកិច្ចដែលបានបែងចែក នៅក្នុងការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ និងបណ្តាគម្រោងដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត អំពីការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅក្នុងវិស័យកសិកម្ម ការផលិត អាជីវកម្មកសិផលនិងចំណីអាហារមានសុវត្ថិភាព ព្រមទាំងការបំប៉នកសិករដែលផលិតនិងធ្វើអាជីវកម្មពូកែ និងកសិករឆ្នើម។

សមាគមត្រូវធ្វើឱ្យបានល្អនូវការងារចលនា និងគាំទ្រកសិករឱ្យចូលរួមធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត និងអភិវឌ្ឍសេដ្ឋកិច្ចឯកជននៅក្នុងវិស័យកសិកម្ម តាមរយៈបណ្តាកម្មវិធី គម្រោង និងផែនការជាក់ស្តែង។

សមាជិកប្រចាំការនៃគណៈលេខា បានស្នើឱ្យសមាគមកសិករវៀតណាម បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាអង្គការនយោបាយ-សង្គម បណ្តាសមាគម និងសមាគមពាណិជ្ជកម្ម ស្ថិតនៅក្នុងរណសិរ្សមាតុភូមិវៀតណាម ដើម្បីអនុវត្តឱ្យបានល្អនូវបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ និងបណ្តាយុទ្ធនាការចលនាដែលត្រូវបានបំផុសឡើងដោយបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ព្រមទាំងលើកកម្ពស់គុណភាព និងលក្ខណៈជាក់ស្តែងថែមទៀតនៃបណ្តាចលនាកសិករ ជាពិសេសគឺចលនាដែលបំផុសឡើងដោយសមាគមកសិករផ្ទាល់។

ត្រូវរៀបចំការសន្ទនាជាប្រចាំ និងដកត្រចៀកស្តាប់កសិករនិយាយ ដើម្បីឱ្យកសិករបានដឹង បានពិភាក្សា បានធ្វើ បានត្រួតពិនិត្យ បានពិនិត្យឡើងវិញ និងបានទទួលផលប្រយោជន៍។

ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តាសកម្មភាពកិច្ចការបរទេសប្រជាជន ដើម្បីទាក់ទាញប្រភពធនធាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារសមាគម និងចលនាកសិករ។ សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រីក និងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀតនូវការចូលរួមកសាងបក្ស និងប្រព័ន្ធនយោបាយ អនុវត្តឱ្យបានល្អបំផុតនូវតួនាទីត្រួតពិនិត្យនិងការរិះគន់សង្គម ចូលរួមមតិកសាងបក្ស កសាងរដ្ឋអំណាច ព្រមទាំងបង្ការនិងបង្ក្រាបអំពើពុករលួយ ភាពខ្ជះខ្ជាយ និងបាតុភូតអសកម្ម រួមចំណែកអនុវត្តសម្រេចបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។

នៅក្នុងមហាសន្និបាតលើកនេះ បណ្តាប្រតិភូនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាលសមាគមកសិករវៀតណាម អាណត្តិទី ៩ អាណត្តិ ២០២៦-២០៣១។ សមាជិកប្រចាំការនៃគណៈលេខា បានស្នើឱ្យបណ្តាសមមិត្តជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមក្នុងអាណត្តិថ្មី ត្រូវមានសាមគ្គីភាព និងធ្វើសកម្មភាពយ៉ាងដាច់ណាត់ថែមទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាងមុន ដោយដឹកនាំការងារសមាគម និងចលនាកសិករឱ្យមានជំហានអភិវឌ្ឍន៍របកគំហើញ ព្រមទាំងបានលើកឡើងយ៉ាងច្បាស់ថា បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូល តែងតែរួមដំណើរនិងមានការទទួលខុសត្រូវចំពោះសមាគមកសិករវៀតណាម ជាមួយអង្គការសមាគមគ្រប់លំដាប់ថ្នាក់ និងប្រជាកសិករ ដោយតែងតែយកចិត្តទុកដាក់ ថែទាំ បង្កើតបរិយាកាសការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ថែទាំលំនៅឋាន សុខាភិបាល អប់រំ និងជីវភាពរស់នៅរបស់ប្រជាកសិករ។

ដើម្បីឱ្យសមាគមកសិករវៀតណាមសម្រេចបានល្អនូវភារកិច្ច សមាជិកប្រចាំការនៃគណៈលេខា បានស្នើឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គម ព្រមទាំងសហគមន៍សហគ្រាស បន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យអង្គការសមាគមធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព លក្ខណៈជាក់ស្តែង និងខ្លាំងក្លាថែមទៀត។

សមាជិកប្រចាំការនៃគណៈលេខា លោក Tran Cam Tu បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំនិងស៊ីជម្រៅថា នៅក្នុងអាណត្តិ ២០២៦-២០៣១ ដែលជាអាណត្តិឆ្ពោះទៅរកការប្រារព្ធពិធីអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម អង្គការសមាគមកសិករគ្រប់លំដាប់ថ្នាក់ និងចលនាកសិករវៀតណាម ប្រាកដជានឹងមានជំហានអភិវឌ្ឍន៍របកគំហើញ សម្រេចបាននូវស្នាដៃដ៏ធំធេងទាំងឡាយ រួមចំណែកអនុវត្តឈ្នះៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស កសាងប្រទេសជាតិប្រកបដោយសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ ភាពមានបាននិងខ្លាំងក្លា ភាពរុងរឿង ភាពស៊ីវិល័យ និងសុភមង្គល។

តាងនាមគណៈប្រធានមហាសន្និបាត សមាជិកគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធានសមាគមកសិករវៀតណាម លោក Luong Quoc Doan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកប្រចាំការនៃគណៈលេខា លោក Tran Cam Tu សម្រាប់ការវាយតម្លៃ ការកត់សម្គាល់នូវបណ្តាលទ្ធផល និងស្នាដៃរបស់វណ្ណៈកសិករ និងសមាគមកសិករវៀតណាមនាពេលកន្លងមក ព្រមទាំងសមមិត្តបានចង្អុលបង្ហាញនូវរាល់បញ្ហានៅសេសសល់ និងដាក់ចេញនូវទម្រង់ទិសដៅ និងដំណោះស្រាយធំៗ ដើម្បីឱ្យសមាគមកសិករគ្រប់លំដាប់ថ្នាក់អនុវត្តឈ្នះៗនូវរាល់គោលដៅនិងភារកិច្ចនៅក្នុងការងារសមាគម និងចលនាកសិករនៅក្នុងអាណត្តិទី ៩ នេះ។

គណៈប្រធានមហាសន្និបាតនឹងទទួលយកដោយម៉ឺងម៉ាត់នូវរាល់មតិ និងទម្រង់ទិសដៅដឹកនាំរបស់សមាជិកប្រចាំការនៃគណៈលេខា លោក Tran Cam Tu ព្រមទាំងជ្រួតជ្រាប និងធ្វើឱ្យជាក់ស្តែងកម្មទៅក្នុងភារកិច្ចការងារសមាគម និងចលនាកសិករ ដើម្បីរៀបចំចាត់តាំងអនុវត្តនៅក្នុងអាណត្តិ ២០២៦-២០៣១ ជាពិសេសគឺឆ្លើយតបឱ្យបាននូវបណ្តាសំណួរដែលសមាជិកប្រចាំការនៃគណៈលេខាបានបើកបង្ហាញនិងដាក់ចេញចំពោះសមាគមកសិករវៀតណាម និងវណ្ណៈកសិករនៅក្នុងមហាសន្និបាត ព្រមទាំងអះអាងថានឹងខិតខំប្រឹងប្រែងប្រឡងប្រណាំង រួមចំណែកអនុវត្តឈ្នះៗនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បណ្តាសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ និងរបស់រណសិរ្សមាតុភូមិវៀតណាម ដោយសង្ឃឹមថានឹងបន្តទទួលបាននូវការយកចិត្តទុកដាក់ដឹកនាំនិងតម្រង់ទិសដៅពីបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម នៅក្នុងដំណើរការអនុវត្តបណ្តាភារកិច្ចរបស់សមាគម និងចលនាកសិករ៕

Ha Tien (Kien Giang)៖ កសិករខ្មែររួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ Ha Tien (Kien Giang)៖ កសិករខ្មែររួមចំណែកកសាងតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍

យុគសម័យ - លោក Chau Chai អាយុ ៥១ ឆ្នាំ កើត និងធំធាត់នៅតំបន់ព្រំដែន Ha Tien ខេត្ត Kien Giang រស់នៅក្នុងឃុំ My Duc (ឥឡូវវួដ My Duc) ធ្លាប់មានជីវភាពលំបាក ប៉ុន្តែដោយអាស្រ័យគាំទ្រពីគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋដើម្បីឈានឆ្ពោះទៅមុខ។

​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ធំ​ ​និង​ខេត្ត​បាត់​ដំបង​ដាក់ពាក្យ​សុំ​សំណង​ធានា​រ៉ាប់រង​ ​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​កំពង់ធំ​ ​និង​ខេត្ត​បាត់​ដំបង​ដាក់ពាក្យ​សុំ​សំណង​ធានា​រ៉ាប់រង​

កសិករ​រាប់ពាន់​នាក់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​កំពង់ធំ​ ​និង​បាត់​ដំបង​ ​ទំនងជា​ទទួល​បាន​ប្រាក់​ធានា​រ៉ាប់រង​ដោយស្វ័យប្រវត្តិ​លើ​ដំណាំ​ខូចខាត​។​

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាជិកប្រចាំការនៃគណៈលេខា៖ ពង្រីកតួនាទីជាម្ចាស់របស់កសិករនៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម
ការតភ្ជាប់ប្រភពធនធានអន្តរជាតិជួយឧបត្ថម្ភវៀតណាមកសាងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"