Trending now

កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព

11:32 | 09/06/2026 ឌឹកអាញ់

យុគសម័យ - ទំនាក់ទំនងវៀតណាម-កម្ពុជា ត្រូវបានកសាង និងពូនជ្រំនៅលើគ្រឹះស្ថាននៃចំណងមិត្តភាព សាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងបណ្តាផលប្រយោជន៍យុទ្ធសាស្ត្ររួម ដោយបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

វៀតណាម - ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង និងមានប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Minh Hung នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២៦។

ការផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ប្រចាំនៅរាជធានីភ្នំពេញ នាឱកាសមុនពេលឈានចូលមកដល់នៃដំណើរទស្សនកិច្ច ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Minh Vu បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើតជាកម្លាំងចលករថ្មី ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកបង្កើតឡើងនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងរួមចំណែកយ៉ាងជាក់ស្តែងនៅក្នុងការកសាងសហគមន៍អាស៊ាន។

ខាងក្រោមនេះជាខ្លឹមសារនៃកិច្ចសម្ភាសន៍៖

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN)។
ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ ២០២៣ ពោលគឺមិនយូរប៉ុន្មានបន្ទាប់ពីកម្ពុជាបានបង្កើតរាជរដ្ឋាភិបាលអាណត្តិទី ៧។ ដំណើរទស្សនកិច្ចមកកាន់ទីក្រុងហាណូយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី ២ របស់សម្តេចមកកាន់ប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងណាដែរចំពោះបរិបទ ខ្លឹមសារ អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនាពេលខាងមុខនេះ?

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាម គឺប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ជាមួយនឹងហានិភ័យ និងភាពមិនប្រាកដប្រជាជាច្រើន។

នៅក្នុងបរិបទនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា គឺនៅតែបន្តត្រូវបានពង្រឹង និងបង្កើននៅលើគ្រប់វិស័យ។ ភាគីទាំងពីរបានជំរុញការដាក់ឱ្យអនុវត្ត និងអនុវត្តបណ្តាទម្រង់ទិសដៅយុទ្ធសាស្ត្រដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរឯកភាពគ្នានៅក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្ស លោក To Lam នាថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០២៦ និងការអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ (វៀតណាម-កម្ពុជា) ព្រមទាំងជំនួបរវាងប្រមុខដឹកនាំទាំងបីនៃបក្សទាំងបី (វៀតណាម-កម្ពុជា-ឡាវ) នៅរាជធានីភ្នំពេញ។

សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងការប៉ះពាល់ ថ្នាក់ជាន់ខ្ពស់ គឺបានប្រព្រឹត្តទៅយ៉ាងរស់រវើកបំផុត។ សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងសមមិត្ត Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រី លោក Le Minh Hung បានមានជំនួប និងការផ្លាស់ប្តូរយោបល់ជាមួយនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅខិតនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន (កាលពីខែឧសភា ឆ្នាំ ២០២៦)។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាលោកជំទាវ ឯកឧត្តមជារដ្ឋមន្ត្រីជាច្រើនរូបរបស់កម្ពុជា ក៏បានអញ្ជើញមកបំពេញទស្សនកិច្ច និងផ្លាស់ប្តូរយោបល់ជាមួយបណ្តាដៃគូវៀតណាមផងដែរ។ ប្រការនេះបានបន្តរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តនយោបាយ ដែលជាកត្តាដ៏សំខាន់បំផុតដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

ចំពោះផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺនៅតែបន្តជាចំណុចលេចធ្លោ។ នៅក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺសម្រេចបានជាង ៥ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។

បច្ចុប្បន្ននេះ វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់កម្ពុជា និងជាទីផ្សារនាំចេញធំជាងគេទីពីររបស់កម្ពុជា។ វៀតណាមក៏ជាវិនិយោគិនឈានមុខគេមួយរូបនៅកម្ពុជាផងដែរ ជាមួយនឹងគម្រោងចំនួន ២២៣ ដែលកំពុងមានសុពលភាព រួមមានទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដោយឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមបណ្តាប្រទេស និងដែនដីដែលមានការវិនិយោគនៅកម្ពុជា។

សហគ្រាសវៀតណាមជាច្រើន ដូចជា Metfone (Viettel Cambodia), THACO AGRI, Angkor Milk... គឺនៅតែបន្តធ្វើអាជីវកម្ម និងមានអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា រួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

យើងអាចមានមោទនភាពដោយសារ Metfone គឺជាសហគ្រាសដែលបង់ពន្ធឈរនៅលំដាប់ថ្នាក់លេខ ១ នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ហើយគិតមកទល់ពេលនេះ បានរួមចំណែកជាង ១,២ ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងថវិការដ្ឋរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរក៏មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាផងដែរ។ វៀតណាមគឺជាប្រភពភ្ញៀវទេសចរអន្តរជាតិឈានមុខគេរបស់កម្ពុជា ក្នុងពេលដែលចំនួនភ្ញៀវទេសចរកម្ពុជាអញ្ជើញមកកាន់ប្រទេសវៀតណាម គឺតែងតែស្ថិតនៅក្នុងក្រុមទីផ្សារដ៏សំខាន់នៃវិស័យទេសចរណ៍វៀតណាម។ ទាំងនេះគឺជាគ្រឹះស្ថានអំណោយផលដើម្បីឱ្យប្រទេសទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងពេលខាងមុខ។

វិស័យការពារជាតិ-សន្តិសុខ នៅតែបន្តជាសសរស្ដម្ភដ៏សំខាន់នៅក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលក្នុងនោះ ភាគីទាំងពីរបានដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាសកម្មភាពសហប្រតិបត្តិការ ស្ថិតនៅក្នុងក្របខ័ណ្ឌផែនការសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងនគរបាលវៀតណាម ជាពិសេសគឺនៅក្នុងវិស័យសហប្រតិបត្តិការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសបច្ចេកវិទ្យា គ្រឿងញៀន ការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ តាមរយៈប្រការនេះ រួមចំណែករក្សាបានយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់។

ក្រៅពីនេះ ភាគីទាំងពីរបានជំរុញខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការអំពីព័ត៌មាន ការឃោសនាផ្សព្វផ្សាយ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កាលពី ២ សប្តាហ៍មុន វៀតណាមបានសម្របសម្រួលជាមួយកម្ពុជា រៀបចំឡើងប្រកបដោយជោគជ័យនូវ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា» តាមរយៈប្រការនេះ បង្កើតបានជាគ្រឹះស្ថាននៃការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សជាតិនៃប្រទេសទាំងពីរ។

តាមកម្មវិធីដែលបានគ្រោងទុកនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមលើកនេះ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថានៅក្នុងវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក To Lam, ប្រធានរដ្ឋសភា លោក Tran Thanh Man, សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លោក Tran Cam Tu ព្រមទាំងអញ្ជើញចូលរួមក្នុងកិច្ចចរចាទ្វេភាគី និងរួមដំណើរជាមួយនាយករដ្ឋមន្ត្រី លោក Le Minh Hưng ដើម្បីធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួន។

ហេតុដូច្នេះហើយ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបញ្ជាក់ពីការគាំទ្រយ៉ាងសកម្មរបស់កម្ពុជាចំពោះព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដែលរៀបចំឡើងដោយវៀតណាម និងគាំទ្រដល់បណ្តាការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយការផ្សារភ្ជាប់និងស្វ័យបំរុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្របច្ចេកវិទ្យាទៀតផង។

លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើតជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកបង្កើតឡើងនូវបរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងរួមចំណែកយ៉ាងជាក់ស្តែងនៅក្នុងការកសាងសហគមន៍អាស៊ាន។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមជាលើកដំបូងនៅក្នុងវេទិកាអនាគតអាស៊ាន ដែលរៀបចំឡើងដោយវៀតណាមនៅទីក្រុងហាណូយ។ តើការចូលរួមរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាលើកនេះ នឹងរួមចំណែកយ៉ាងណាដែរដល់ការពង្រឹងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជានិយាយដោយឡែក ក៏ដូចជាប្លុកអាស៊ានទាំងមូលនិយាយជារួម?

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមសន្ទនាដ៏សំខាន់មួយដែលត្រូវបានវៀតណាមស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែកញ្ញា ឆ្នាំ ២០២៣។ នៅក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ វៀតណាមបានរៀបចំឡើងជាបន្តបន្ទាប់នូវវេទិកានេះលើកទី ១ និងលើកទី ២។ វេទិកានេះកាន់តែទាក់ទាញការយកចិត្តទុកដាក់របស់បណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់ ដោយបង្កើតបានជារលំហសន្ទនាបើកទូលាយ ពហុវិមាត្រ និងបរិយាបន្ន ព្រមទាំងរួមចំណែកនូវគំនិតនានាសម្រាប់ចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែងរបស់អាស៊ាន ស្វែងរកបណ្តាដំណោះស្រាយឆ្លើយតបចំពោះមុខបណ្តាបញ្ហាប្រឈមសកលលោកនិងតំបន់ និងជំរុញបាវចនាយកប្រជាជនជាមជ្ឈមណ្ឌល។

នៅក្នុងឆ្នាំ ២០២៦ នេះ វៀតណាមបន្តរៀបចំវេទិកាអនាគតអាស៊ានលើកទី ៣ ក្រោមប្រធានបទ «រួមគ្នាបង្កើតអនាគតរួម៖ សន្តិភាព វិបុលភាព យកប្រជាជនជាមជ្ឈមណ្ឌល» ដែលក្នុងនោះផ្តោតលើការពិភាក្សាអំពីបណ្តាបញ្ហាប្រឈមថ្មីៗ ដូចជា ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព។

ខ្ញុំយល់ឃើញថា ប្រធានបទនេះមិនត្រឹមតែជាការយកចិត្តទុកដាក់របស់វៀតណាមនិងកម្ពុជានោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីនិន្នាការ និងការយកចិត្តទុកដាក់រួមរបស់បណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់នាពេលបច្ចុប្បន្នផងដែរ។ ហេតុដូច្នេះហើយ វេទិកានឹងជំរុញការផ្លាស់ប្តូរការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ និងកសាងសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ការផ្សារភ្ជាប់ វិបុលភាព ស្វ័យបំរុង នវានុវត្តន៍ និងយកប្រជាជនជាមជ្ឈមណ្ឌល។

វៀតណាមពិតជាវាយតម្លៃខ្ពស់ចំពោះការអញ្ជើញចូលរួម និងការថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាអនាគតអាស៊ានលើកនេះ តាមរយៈប្រការនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឡើងនូវភាពជោគជ័យរបស់វេទិកា ព្រមទាំងបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី។

ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា សុន្ទរកថារបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងនាំមកនូវបណ្តាជ្រុងជ្រោយមើលឃើញជាក់ស្តែងរបស់កម្ពុជា អំពីបណ្តាបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្នដែលត្រូវដោះស្រាយ ដូចជា ការលើកកម្ពស់ភាពស្វ័យបំរុងក្នុងតំបន់ ការតភ្ជាប់សេដ្ឋកិច្ច និងសន្តិសុខថាមពល ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ការបំប្លែងឌីជីថល និងនវានុវត្តន៍ ក៏ដូចជារួមចំណែកនូវអនុសាសន៍នានាសម្រាប់ដំណើរការដាក់ឱ្យអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។

ភាពជោគជ័យនៃដំណើរទស្សនកិច្ច និងការរួមចំណែករបស់កម្ពុជានៅក្នុងវេទិកា នឹងលើកកម្ពស់កិត្យានុភាព ឋានៈរបស់ប្រទេសទាំងពីរ ទន្ទឹមនឹងនោះបញ្ជាក់ពីតួនាទីម្ចាស់ការ និងការទទួលខុសត្រូវរបស់វៀតណាម និងកម្ពុជា នៅក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាការបង្កើតឡើងនូវសន្តិភាព និងវិបុលភាពរួមសម្រាប់តំបន់។

ជម្រាបលោកឯកអគ្គរដ្ឋទូត ទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ត្រូវបានបង្កើតឡើង និងមិនឈប់ឈរអភិវឌ្ឍន៍ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏វែងឆ្ងាយជាងកន្លះសតវត្សរ៍កន្លងមក ដោយភាគីទាំងពីរកំពុងគោលដៅឆ្ពោះទៅរកបណ្តាសកម្មភាពប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧)។ នាឱកាសនេះ តើលោកឯកអគ្គរដ្ឋទូតអាចសង្ខេបយ៉ាងណាដែរអំពីបរិបទថ្មី និងទស្សនវិស័យ ព្រមទាំងបណ្តាទម្រង់ទិសដៅធំៗនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរនៅក្នុងពេលខាងមុខ?

ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu៖ ដូចដែលខ្ញុំបានលើកឡើងខាងលើ ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមលើកនេះរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបង្កើតជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យបន្តឈានចូលទៅក្នុងភាពស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសគឺនៅក្នុងពេលដែលប្រទេសទាំងពីរកំពុងត្រៀមលក្ខណៈប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ដែលជាផ្ទាំងទំព័រផ្លូវមួយនាំមកនូវអត្ថន័យពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។

ឆ្លងកាត់ដំណាក់កាលឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកសាង និងពូនជ្រំនៅលើគ្រឹះស្ថាននៃចំណងមិត្តភាព សាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងបណ្តាផលប្រយោជន៍យុទ្ធសាស្ត្ររួម ដោយបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។

នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម-កម្ពុជា កំពុងឈរចំពោះមុខបណ្តាឱកាសថ្មីៗ ទន្ទឹមនឹងនោះក៏រងឥទ្ធិពលពីបណ្តាការប្រែប្រួលយ៉ាងធំធេងនៃស្ថានភាពអន្តរជាតិ និងតំបន់ផងដែរ។

ការអភិវឌ្ឍយ៉ាងផ្ទុះឡើងនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និន្នាការនៃការបំប្លែងឌីជីថល ការបំប្លែងបៃតង ការរៀបចំរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ ព្រមទាំងបណ្តាបញ្ហាប្រឈមអំពីសន្តិសុខថាមពល សន្តិសុខមិនមែនប្រពៃណី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រកបដោយចីរភាពនូវប្រភពទឹកទន្លេមេគង្គ គឺកំពុងដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ឡើងចំពោះការសម្របសម្រួលគ្នារវាងប្រទេសទាំងពីរ។

នៅក្នុងបរិបទនោះ ខ្ញុំយល់ឃើញថាមានទម្រង់ទិសដៅធំៗមួយចំនួនដែលភាគីទាំងពីរត្រូវបន្តផ្តល់អាទិភាពជំរុញ៖ ជាដំបូង គឺបន្តពង្រឹងទំនុកចិត្តនយោបាយ និងរក្សាបណ្តាយន្តការប៉ះពាល់ ថ្នាក់ជាន់ខ្ពស់ជាប្រចាំ តាមរយៈប្រការនេះ បង្កើតបានជាគ្រឹះស្ថានយ៉ាងរឹងមាំសម្រាប់ការបើកទូលាយកិច្ចសហប្រតិបត្តិការនៅលើបណ្តាវិស័យផ្សេងៗទៀត។

ទីពីរ គឺបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមទិសដៅជាក់ស្តែង មានប្រសិទ្ធភាព និងចីរភាព ព្រមទាំងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក ច្រកទ្វារព្រំដែន សេដ្ឋកិច្ចព្រំដែន និងខ្សែច្រវាក់ផ្គត់ផ្គង់រវាងខឿនសេដ្ឋកិច្ចទាំងពីរ។

ទីបី គឺបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យថ្មីៗ ដូចជា ការបំប្លែងឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងដំណាក់កាលថ្មី។

ទីបួន គឺបន្តបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ការគ្រប់គ្រងព្រំដែន ការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងបណ្តាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ចុងក្រោយបង្អស់ ខ្ញុំយល់ឃើញថា ប្រទេសទាំងពីរត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសគឺរវាងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ។ នេះគឺជាកត្តានាំមកនូវអត្ថន័យរស់រវើក សំដៅថែរក្សា និងពង្រីកនូវបណ្តាតម្លៃដ៏ល្អផូរផង់នៃទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជា ព្រមទាំងបង្កើតបានជាគ្រឹះស្ថានយ៉ាងរឹងមាំ ដើម្បីធានាឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងបណ្តាទសវត្សរ៍ខាងមុខ។

ខ្ញុំមានជំនឿចិត្តថា ជាមួយនឹងគ្រឹះស្ថានដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរគ្រប់ជំនាន់ខិតខំពូនជ្រំយ៉ាងយកចិត្តទុកដាក់ រួមជាមួយសេចក្តីប្តេជ្ញាចិត្តនយោបាយយ៉ាងមុតមាំរបស់បណ្តាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ន ទំនាក់ទំនងវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត រួមចំណែកយ៉ាងសកម្មទៅក្នុងសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!

នាំយកការងារឃោសនាអំពីសមុទ្រ និងកោះឱ្យស៊ីជម្រៅ រីកសាយភាយ ជាក់ស្តែង និងមានប្រសិទ្ធភាព នាំយកការងារឃោសនាអំពីសមុទ្រ និងកោះឱ្យស៊ីជម្រៅ រីកសាយភាយ ជាក់ស្តែង និងមានប្រសិទ្ធភាព

យុគសម័យ - នោះ​ជា​កិច្ចការ​សំខាន់​មួយ​ក្នុង​ការ​សម្របសម្រួល​ការ​ឃោសនា​នាពេល​ខាង​មុខ​រវាង​បញ្ជាការដ្ឋាន​តំបន់​៣ និង​មន្ទីរ​ឃោសនាការ​ខេត្ត។

ការបង្កើតអាជីពសំរាប់ប្រជាជនកម្ពុជាក្រីក្រ៖ សកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ការបង្កើតអាជីពសំរាប់ប្រជាជនកម្ពុជាក្រីក្រ៖ សកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព

យុគសម័យ - យើងមិនត្រឹមតែផ្តល់អំណោយ ថវិកា និងការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋ ខេត្ត ក្រុង នៃប្រទេសវៀតណាមក៏បានបង្កើតអាជីពជូនប្រជាពលរដ្ឋ បើកឱកាសឱ្យរួចផុតពីភាពក្រីក្រសម្រាប់ប្រជាជនកម្ពុជា។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា
កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម