Trending now

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ

11:39 | 09/06/2026 ឌឹកអាញ់

យុគសម័យ - នាព្រឹកថ្ងៃទី ៤ មិថុនា នៅទីស្តីការរដ្ឋភិបាល ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានទទួលជួបលោក Ben Zhou ស្ថាបនិករួម និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Bybit ដែលជាទម្រង់ជួញដូរទ្រព្យសកម្មគ្រីបតូដ៏ធំមួយនៅលើពិភពលោក ដែលបច្ចុប្បន្នមានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ។

លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម លោក Nguyen Phi Long កាន់តំណែងជាអនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាល
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang ទទួលជួបលោក Ben Zhou អគ្គនាយកប្រតិបត្តិ Bybit។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានឱ្យដឹងថា រដ្ឋភិបាលបានដាក់ចេញនូវសេចក្តីសម្រេចលេខ 05/2025/NQ-CP ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងទីផ្សារទ្រព្យសកម្មគ្រីបតូនៅប្រទេសវៀតណាម។ នេះគឺជាវិស័យថ្មីមួយ ដែលមានសក្តានុពលអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែក៏បង្កប់នូវហានិភ័យផងដែរ ដោយទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ សំដៅការពារអ្នកវិនិយោគ បង្ការនិងបង្ក្រាបការលាងលុយកខ្វក់ ការបោកប្រាស់ និងបណ្តាទង្វើល្មើសច្បាប់។

ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងដំណើរការកសាង និងដំណើរការទីផ្សារទ្រព្យសកម្មគ្រីបតូ វៀតណាមមានបំណងចង់ទទួលបានការរួមដំណើរ ការចែករំលែកបទពិសោធន៍ពីបណ្តាសហគ្រាសធំៗ មានកិត្យានុភាព និងមានបទពិសោធន៍អន្តរជាតិ ជាពិសេសគឺនៅក្នុងការបង្ហើយក្របខ័ណ្ឌគតិយុត្ត ការគ្រប់គ្រង ការត្រួតពិនិត្យសកម្មភាពជួញដូរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។

តាមឧបនាយករដ្ឋមន្ត្រី រដ្ឋភិបាលស្វាគមន៍ចំពោះបណ្តាសហគ្រាសបរទេសដែលមានសមត្ថភាពហិរញ្ញវត្ថុ បច្ចេកវិទ្យា និងបទពិសោធន៍សហប្រតិបត្តិការជាមួយបណ្តាសហគ្រាសវៀតណាម ដើម្បីចូលរួមទីផ្សារទ្រព្យសកម្មគ្រីបតូនៅក្នុងដំណាក់កាលសាកល្បង។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសសហគ្រាសចូលរួម នឹងត្រូវអនុវត្តនៅលើមូលដ្ឋាននៃបណ្តាលក្ខវិនិច្ឆ័យយ៉ាងតឹងរ៉ឹងអំពីទុន សមត្ថភាពបច្ចេកវិទ្យា ស្តង់ដារសុវត្ថិភាពប្រព័ន្ធ និងបទពិសោធន៍សកម្មភាពនៅក្នុងវិស័យនេះ។

ដោយវាយតម្លៃថាសក្តានុពលអភិវឌ្ឍន៍នៃទីផ្សារទ្រព្យសកម្មគ្រីបតូនៅប្រទេសវៀតណាមគឺមានទំហំធំធេងណាស់ ឧបនាយករដ្ឋមន្ត្រីបានយល់ឃើញថា ប្រសិនបើត្រូវបានគូសប្លង់ជាមួយនឹងក្របខ័ណ្ឌគតិយុត្តដ៏សមស្រប ទីផ្សារនឹងបង្កើតឱកាសឱ្យសហគ្រាស និងប្រជាជនចូលរួមបណ្តាសកម្មភាពវិនិយោគ និងអាជីវកម្មប្រកបដោយតម្លាភាព។ ហេតុដូច្នេះហើយ ការត្រៀមលក្ខណៈឱ្យបានពេញលេញអំពីស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស សមត្ថភាពគ្រប់គ្រង និងបទពិសោធន៍ដំណើរការស្របតាមបណ្តាស្តង់ដារអន្តរជាតិ គឺជាតម្រូវការដ៏សំខាន់មុនពេលដាក់ឱ្យអនុវត្តជាផ្លូវការ។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang បានយល់ឃើញថា សក្តានុពលអភិវឌ្ឍន៍នៃទីផ្សារទ្រព្យសកម្មគ្រីបតូនៅប្រទេសវៀតណាម គឺមានទំហំធំធេងណាស់។

ចំពោះភាគី Bybit លោក Ben Zhou បានវាយតម្លៃខ្ពស់ចំពោះជំហានបោះជំហានទៅមុខយ៉ាងខ្លាំងក្លារបស់វៀតណាម ក្នុងការកសាងក្របខ័ណ្ឌគតិយុត្តចំពោះទ្រព្យសកម្មគ្រីបតូ។

លោកបានបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុនតែងតែដាក់អាទិភាពឈានមុខគេគឺសុវត្ថិភាព ធានាឱ្យទីផ្សារដំណើរការប្រកបដោយតម្លាភាព ទន្ទឹមនឹងនោះបានសម្តែងការត្រៀមលក្ខណៈជាស្រេចចូលរួមសហប្រតិបត្តិការជាមួយបណ្តាដៃគូវៀតណាម និងចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការកសាងស្ថាប័ន ព្រមទាំងការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់វិស័យនេះ។

ដោយបញ្ជាក់ថា រដ្ឋភិបាលវៀតណាមតែងតែលើកទឹកចិត្តដល់នវានុវត្តន៍ និងការអនុវត្តបណ្តាទម្រង់អាជីវកម្មថ្មីៗ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang មានបំណងចង់ឱ្យ Bybit ក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាស្ថាប័នគ្រប់គ្រងរបស់វៀតណាម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ទីផ្សារទ្រព្យសកម្មគ្រីបតូ នៅលើមូលដ្ឋាននៃការសម្របសម្រួលផលប្រយោជន៍រវាងរដ្ឋ អ្នកវិនិយោគ និងប្រជាជន រួមចំណែកបង្កើតឡើងនូវទីផ្សារមួយប្រកបដោយសុខុមាលភាព តម្លាភាព និងមានប្រសិទ្ធភាព៕

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា

យុគសម័យ - នារសៀលថ្ងៃទី១៧ ខែមិថុនា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា។

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបី៖ យុទ្ធសាមគ្គីដើម្បីជ័យជំនះរួម លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សាមគ្គីភាពរវាងប្រទេសឥណ្ឌូចិនទាំងបី៖ យុទ្ធសាមគ្គីដើម្បីជ័យជំនះរួម

ក្នុងឱកាសខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមជាតិប្រទេសវៀតណាម (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម បានធ្វើការសម្ភាសន៍ជាមួយ​កាសែត ដើម្បីឆ្លុះបង្ហាញពីទិដ្ឋភាពយ៉ាងសង្ខេបនៃការបង្កើត ការប្រយុទ្ធ និងជ័យជំនះនៃសម្ព័ន្ធភាពពិសេសវៀតណាម ...

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Van Thang៖ កសាងទីផ្សារទ្រព្យសកម្មគ្រីបតូ ប្រកបដោយតម្លាភាព សុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ
កម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា ឱ្យឈានចូលទៅក្នុងភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព
សហរដ្ឋអាមេរិកមានបំណងចង់ជួយឧបត្ថម្ភតំបន់រងទន្លេមេគង្គឱ្យ "មានសុវត្ថិភាពជាងមុន ខ្លាំងក្លាជាងមុន និងមានវិបុលភាពជាងមុន"
បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា
កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម