Trending now

ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន

08:28 | 21/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅមជ្ឈមណ្ឌលកីឡាដ្ឋានរួម Kashihara នៃរាជធានីចាស់ Nara (ប្រទេសជប៉ុន) បានប្រព្រឹត្តទៅការប្រកួតកីឡាបាល់ទាត់ចលនាមហាជន របស់សហគមន៍ប្រជាជនវៀតណាម ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងតំបន់ Kansai។

ការរៀបចំការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិនៅប្រទេសជប៉ុន ផ្សព្វផ្សាយគំនិតការទូត Ho Chi Minh នៅប្រទេសជប៉ុន

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយអង្គការដោះដូរប្រាស្រ័យទាក់ទងអន្តរជាតិវៀតណាម ជប៉ុន (FAVIJA) ក្រោមការឧបត្ថម្ភគាំទ្រពីអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុង Osaka។

នេះគឺជាការប្រកួតស្ថិតនៅក្នុងកម្រងបណ្ដាព្រឹត្តិការណ៍ដោះដូរវប្បធម៌ កីឡា ដើម្បីអបអរសាទរខួបលើកទី ១៣៦ នៃទិវាបំពេញកំណើតរបស់ប្រធាន Ho Chi Minh របស់សហគមន៍ប្រជាជនវៀតណាមនៅដែនដីផ្កាសាគូរ៉ា។

ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
មានក្រុមបាល់ទាត់មិនអាជីពរបស់ប្រជាជនវៀតណាមចំនួន ២៨ ក្រុមចូលរួម។

ការប្រកួតនេះបានប្រមូលផ្តុំក្រុមបាល់ទាត់មិនអាជីពរបស់ប្រជាជនវៀតណាមចំនួន ២៨ ក្រុមនៅប្រទេសជប៉ុន ដែលត្រូវបានជ្រើសរើសចេញពីចំណោមក្រុមចុះឈ្មោះចូលរួមជិត ៤០ ក្រុម។ ជាការគួរឱ្យកត់សម្គាល់ មានក្រុមជាច្រើនមានការចូលរួមដោះដូរប្រកួតពីសំណាក់បណ្ដាកីឡាករជប៉ុន ដែលរួមចំណែកបង្កើនសាមគ្គីភាព និងការតភ្ជាប់វប្បធម៌រវាងសហគមន៍ប្រជាជនវៀតណាមជាមួយប្រជាពលរដ្ឋម្ចាស់ផ្ទះ។ បណ្ដាក្រុមត្រូវបានបែងចែកជា ៧ ពូល ប្រកួតវិលជុំ មុនពេលឈានចូលទៅកាន់វគ្គជម្រុះដោយផ្ទាល់ ដែលប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅលើទីលានបាល់ទាត់ចំនួន ៨។

ថ្លែងមតិនៅក្នុងពិធីបើក លោក Nguyen Truong Son អគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka បានសម្តែងនូវការត្រេកអរចំពោះការអភិវឌ្ឍកាន់តែធំធាត់ខ្លាំងក្លានៃសហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុននិយាយជារួម និងនៅតំបន់ Kansai និយាយដោយឡែក។ លោកបានសង្កត់ធ្ងន់ថា ការប្រកួតនេះមិនត្រឹមតែជាទីលានលេងកីឡាដ៏មានសុខភាពល្អ រួមចំណែកផ្សារភ្ជាប់សហគមន៍ និងជំរុញការដោះដូរប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យដ៏ពិសេស ក្នុងឱកាសដែលសហគមន៍ទាំងមូលឆ្ពោះទៅរកប្រធាន Ho Chi Minh ដោយក្តីដឹងគុណ និងសេចក្តីគោរពក្រៃលែង នាឱកាសរំលឹកខួបនៃទិវាបំពេញកំណើតរបស់លោក។

ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
បណ្ដាកីឡាករប្រកួតគ្នានៅលើទីលាន។

អគ្គកុងស៊ុល លោក Nguyen Truong Son បានឱ្យដឹងបន្ថែមថា ការចូលរួមហ្វឹកហាត់កីឡាក៏ជានិរន្តរភាពនៃការអនុវត្តតាមដំបូន្មានរបស់លោកពូ (លោកប្រធាន Ho Chi Minh) «ការហ្វឹកហាត់កាយសម្ព័ន្ធ ថែបំប៉នសុខភាព គឺជាកាតព្វកិច្ចរបស់ជនស្នេហាជាតិនីមួយៗ»។

ការប្រកួតបានប្រព្រឹត្តទៅក្នុងបរិយាកាសដោះដូរប្រាស្រ័យទាក់ទងគ្នាយ៉ាងរីករាយ និងស្និទ្ធស្នាល រវាងអាណិកជនយើងជាមួយប្រជាពលរដ្ឋក្នុងស្រុក។ ក្រោយរយៈពេលមួយថ្ងៃនៃការប្រកួតយ៉ាងស្វិតស្វាញ គួរឱ្យរំភើប និងជក់ចិត្ត ពានរង្វាន់ជើងឯកបានធ្លាក់ទៅលើក្រុម FC T-Connect Binh Dinh។ ក្រុមរងជើងឯកបានទៅលើក្រុម FC Thanh Hoa Osaka។ ក្រុមចំនួន ២ ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ រួមគ្នា គឺក្រុម FC IGA និងក្រុម FC 73 HD Telecom។

ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
ពានរង្វាន់ជើងឯក (Cup ជើងឯក) បានធ្លាក់ទៅលើក្រុម FC T-Connect Binh Dinh។

គណៈកម្មការរៀបចំក៏បានប្រគល់បណ្ដារង្វាន់បុគ្គលផងដែរ ដោយក្នុងនោះ កីឡាករ Jonathan oshiro របស់ក្រុម FC J-Connect ទទួលបានពានរង្វាន់អ្នកទាត់បញ្ចូលទីបានច្រើនជាងគេ (ស្តេចទម្លាយសំណាញ់ទី), កីឡាករ Le Quoc Hieu ទទួលបានពានរង្វាន់អ្នកចាំទីឆ្នើមបំផុត និងកីឡាករ Pablo Miura ទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុត ដែលកីឡាករទាំងពីររូបនេះសុទ្ធតែមកពីក្រុម FC T-Connect Binh Dinh។

យោងតាមលោក Do Quang Ba ប្រធាន FAVIJA បានឱ្យដឹងថា ក្រុមបាល់ទាត់ទាំង ៤ ដែលសម្រេចបានស្នាដៃឆ្នើមបំផុតក្នុងការប្រកួតនេះ ក៏នឹងទទួលបានសិទ្ធិចូលរួមមហាក្រឹត្យាកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ជើងឯកទូទាំងប្រទេស របស់ប្រជាជនវៀតណាមនៅប្រទេសជប៉ុន ដែលគ្រោងនឹងរៀបចំឡើងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៦ នៅរាជធានី Tokyo៕

ស្វែងរកដំណោះស្រាយរក្សាភាសាវៀតណាមនៅតំបន់ Kyushu (ប្រទេសជប៉ុន) ស្វែងរកដំណោះស្រាយរក្សាភាសាវៀតណាមនៅតំបន់ Kyushu (ប្រទេសជប៉ុន)

យុគសម័យ - កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ អគ្គកុងស៊ុល វៀតណាម ប្រចាំនៅ Fukuoka ប្រទេស ជប៉ុន បានសហការជាមួយបណ្តាញបង្រៀនភាសាវៀតណាម និងថែរក្សាវប្បធម៌វៀតណាមសកល ព្រមទាំងបណ្តាសមាគមជនជាតិ វៀតណាម នៅតំបន់ Kyushu, Okinawa និងតំបន់ភាគកណ្តាលភាគខាងត្បូងនៃប្រទេស ជប៉ុន បានរៀបចំដោយជោគជ័យនូវអង្គពិភាក្សា "ភាសាវៀតណាមក្នុងដួងចិត្ត Kyushu, ...

ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅទីលានកីឡានៃមហាវិទ្យាល័យកាតូលិក Fukuoka បានប្រព្រឹត្តទៅនូវពានរង្វាន់បាល់ទាត់ FAVIJA AVF KYUSHU CUP 2026 ដែលជាពានរង្វាន់បាល់ទាត់របស់សហគមន៍ប្រជាជនវៀតណាម នៅតំបន់ Kyushu។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រកួតកីឡាបាល់ទាត់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសជប៉ុន
នាវាភូមិន្ទជើងទឹកកាណាដា មកបំពេញទស្សនកិច្ចមិត្តភាពនៅក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន
ការរៀបចំការប្រឡងសមត្ថភាពភាសាវៀតណាមតាមស្តង់ដារជាតិនៅប្រទេសជប៉ុន
អាណិកជនវៀតណាមនៅបណ្តាប្រទេសជាច្រើន ប្រារព្ធពិធីរំលឹកខួបលើកទី ១៣៦ នៃថ្ងៃកំណើតប្រធាន Ho Chi Minh
ប្រាក់សោធននិវត្តន៍ និងការឧបត្ថម្ភធានារ៉ាប់រងសង្គម កើនឡើង ៨% ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦