Trending now

កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម

08:29 | 09/06/2026 ឌឹកអាញ់

យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺសំដៅពង្រឹងជំនឿចិត្តយុទ្ធសាស្ត្រ ជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខរវាងកម្ពុជានិងវៀតណាម។

នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

នាថ្ងៃទី ៨ មិថុនា នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ មិថុនា។

ការចែករំលែកជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) ក្នុងឱកាសនេះ មជ្ឈដ្ឋានអ្នកវិភាគនៅភ្នំពេញបានបញ្ជាក់ពីអត្ថន័យដ៏សំខាន់បំផុតនៃដំណើរទស្សនកិច្ចលើកនេះ គឺសំដៅពង្រឹងជំនឿចិត្តយុទ្ធសាស្ត្ររវាងប្រទេសជិតខាងទាំងពីរ ទន្ទឹមនឹងនោះបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនិងការទុកចិត្តគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលតែងតែស្វែងរកដំណោះស្រាយពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

ការផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាន TTXVN នៅភ្នំពេញ បណ្ឌិត Gnel Rattha ប្រធានសមាគមសហគ្រិនកម្ពុជា-រុស្ស៊ី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិនៅភ្នំពេញ បានវាយតម្លៃថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមលើកទី ២ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងកាលពីខែធ្នូ ឆ្នាំ ២០២៣ ដែលជាពេលវេលាដែលលោកទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិត Gnel Rattha បានឱ្យដឹងថា កម្ពុជានិងវៀតណាមគឺជាប្រទេសជិតខាងទាំងពីរដែលមានខ្សែបន្ទាត់ព្រំដែនគោក រួមគ្នាវែងជាងគេនៅក្នុងតំបន់អាស៊ានដីគោក ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលនេះ គឺជារឿងរ៉ាវដ៏ល្អប្រសើរ តាមរយៈការបង្រួបបង្រួមនិងកសាងទំនុកចិត្ត។

កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម
បណ្ឌិត Gnel Rattha ប្រធានសមាគមសហគ្រិនកម្ពុជា-រុស្ស៊ី និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិនៅភ្នំពេញ បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN)។

តាមរយៈនោះ លោកបានបញ្ជាក់ថា អត្ថន័យស្នូលនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មកកាន់ប្រទេសវៀតណាមលើកនេះ គឺការកសាងនិងបន្តពង្រឹងជំនឿចិត្តយុទ្ធសាស្ត្រជាមួយបណ្តាថ្នាក់ដឹកនាំថ្មីរបស់វៀតណាម ក៏ដូចជាការធានាថា ទំនាក់ទំនងទ្វេភាគីនៅតែរក្សាបាននូវសមត្ថភាពទប់ទល់ ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងសភាពការណ៍ផ្ទៃក្នុងនៃប្រទេសទាំងពីរក៏ដោយ។

ក្រៅពីនោះ តាមអ្នកជំនាញកម្ពុជា ពីជ្រុងជ្រោយភូមិសាស្ត្រនយោបាយ ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកនេះរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីការខិតខំប្រឹងប្រែងស្វែងរកស្ថិរភាព និងតុល្យភាពការទូត ជាពិសេសគឺនៅក្នុងតំបន់អាស៊ាន ចំពោះមុខបណ្តាចលនាការទូតដែលគួរឱ្យកត់សម្គងរបស់តំបន់នាពេលថ្មីៗនេះ។ តាមរយៈនោះ ភាគីទាំងពីរឈានទៅរកការសម្របសម្រួលដោះស្រាយបណ្តាបញ្ហាដែលកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់។

បន្ថែមលើនេះ បណ្ឌិត Gnel Rattha ក៏បានកត់សម្គាល់នូវព័ត៌មានលម្អិតដ៏សំខាន់មួយទៀត ដែលមិនអាចរំលងបានពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ។ នោះគឺបញ្ហាសេដ្ឋកិច្ច និងសន្តិសុខតំបន់ នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមជាលើកដំបូងនៅក្នុងវេទិកាថ្នាក់តំបន់មួយ ដែលផ្តួចផ្តើមគំនិតនិងរៀបចំឡើងដោយវៀតណាម ដោយផ្តោតលើការលើកឡើងអំពីអនាគតរបស់អាស៊ានជារួម។

តាមអ្នកជំនាញ Gnel Rattha ការទាញយកផលប្រយោជន៍ពីឱកាសនិងតួនាទីរបស់ខ្លួននៅក្នុងវេទិកានៅទីក្រុងហាណូយ កម្ពុជាស្វែងរកដំណោះស្រាយ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសជិតខាងទាំងពីរ។

ជាពិសេស ការតភ្ជាប់ខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យមានភាពប្រទាក់ក្រឡាគ្នាយ៉ាងរលូនជាមួយទីក្រុងហូជីមិញ ត្រូវបានចាត់ទុកថាជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់បំផុត ដែលជាបង្អែកសេដ្ឋកិច្ចដ៏សំខាន់មួយជួយបង្កើតឡើងនូវទំហំសេដ្ឋកិច្ចដ៏ធំធេង រួមចំណែកទៅក្នុងស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខតំបន់។

កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម
នាយករដ្ឋមន្ត្រី Le Minh Hưng និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ថតរូបរួមគ្នាមុនពេលកិច្ចពិភាក្សាទ្វេភាគី។

ការចែករំលែកទស្សនៈជាមួយប្រធានសមាគមសហគ្រិនកម្ពុជា-រុស្ស៊ី អនុបណ្ឌិត ហ៊ីម រស្មី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់សិក្សាតំបន់ (CCRS) បានវាយតម្លៃថា ទំនាក់ទំនងកម្ពុជា-វៀតណាម នាពេលកន្លងទៅនេះបានរក្សាការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ និងចាំបាច់ត្រូវបន្តជំរុញខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ប្រមុខ CCRS លោក ហ៊ីម រស្មី បានឱ្យដឹងថា បន្ទាប់ពីឡើងកាន់អំណាច បណ្តាអាទិភាពធំៗនៅក្នុងគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ រួមមាន៖ ការពង្រឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅលើមូលដ្ឋាននៃគោលការណ៍បន្ថែមមិត្តថ្មី និងរក្សាមិត្តចាស់នៅគ្រប់កម្រិត គាំទ្រសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ព្រមទាំងគាំទ្រសហប្រតិបត្តិការជំរុញបណ្តារបៀបវារៈអភិវឌ្ឍន៍នៅក្នុងទំនាក់ទំនងអន្តរជាតិទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងសកលលោក។

តាមលោក អាទិភាពកិច្ចការបរទេសទាំងនេះត្រូវបានបន្តវេនពីរាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងទៅ ដែលស្របតាមទម្រង់ទិសដៅ និងគោលនយោបាយពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងវៀតណាម។

ពីជ្រុងជ្រោយនៃការចូលទៅជិតនោះ អ្នកជំនាញវិភាគបញ្ហាតំបន់ លោក ហ៊ីម រស្មី បានវាយតម្លៃថា នៅក្នុងក្របខ័ណ្ឌទ្វេភាគី ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានបន្តពង្រឹងនៅក្នុងបណ្តាឆ្នាំថ្មីៗនេះ ដែលបង្ហាញតាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើនលើក ការបើកទូលាយនូវបណ្តាសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម
អនុបណ្ឌិត ហ៊ីម រស្មី អ្នកជំនាញវិភាគបញ្ហាតំបន់នៅភ្នំពេញ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់សិក្សាតំបន់ (CCRS) បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN)។

ទន្ទឹមនឹងនោះ នៅក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ប្រទេសទាំងពីរបានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការគាំទ្រសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ និងគាំទ្របណ្តារបៀបវារៈអភិវឌ្ឍន៍។

នៅក្នុងការផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (TTXVN) នៅភ្នំពេញ នាយកប្រតិបត្តិ CCRS លោក ហ៊ីម រស្មី បានវាយតម្លៃថា បរិបទនៃសភាពការណ៍ពិភពលោក និងតំបន់នៅក្នុងបណ្តាឆ្នាំថ្មីៗនេះ មានការវិវត្តន៍យ៉ាងស្មុគស្មាញ បង្កការព្រួយបារម្ភយ៉ាងខ្លាំង និងបង្កប់នូវហានិភ័យជាច្រើនពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល។

បរិបទនោះបានជះឥទ្ធិពល និងធ្វើឱ្យប្រែប្រួលតិចឬច្រើនដល់ការគិតគូរអំពីការអភិវឌ្ឍជាតិ ជួនកាលបង្កើតឡើងនូវការលំបាក និងបញ្ហាប្រឈម ទាំងដោយផ្ទាល់និងដោយប្រយោល ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរតែងតែរក្សាបានយ៉ាងរឹងមាំនូវស្មារតីមិត្តភាព រួមគ្នាខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ព្រមទាំងតែងតែស្វែងរកដំណោះស្រាយដោះស្រាយបណ្តាបញ្ហានៅសេសសល់ តាមរយៈបណ្តាយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។

នៅលើស្មារតីនោះ អ្នកជំនាញវិភាគបញ្ហាតំបន់ លោក ហ៊ីម រស្មី បានសង្កត់ធ្ងន់ថា ការណ៍នេះបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធនិងការទុកចិត្តគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលតែងតែសម្របសម្រួលគ្នាស្វែងរកដំណោះស្រាយ ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម លើគ្រប់វិស័យ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕

ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា) ការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងឃុំតាជេស (ប្រទេសកម្ពុជា)

យុគសម័យ - នាថ្ងៃទី ៣០ ខែឧសភា ក្រុមការងារ K90 នៃតំបន់នយោបាយ ភូមិភាគទី ៩ បានចាត់តាំងការពិនិត្យជំងឺ និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង ២០០ នាក់ នៅក្នុងឃុំឈូកស និងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៃព្រះរាជាណាចក្រកម្ពុជា។

សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង

យុគសម័យ - នាល្ងាចថ្ងៃទី ២៦ ខែឧសភា នៅរាជធានីភ្នំពេញ សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា ព្រមទាំងទេសចរណ៍ លោកស្រី Trinh Thi Thuy ព្រមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកស្រី Phouerng Sackona។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើតកម្លាំងចលករថ្មីជំរុញទំនាក់ទំនងវៀតណាម - កម្ពុជា
កម្ពុជាផ្តល់អាទិភាពដល់ការបង្រួបបង្រួមជំនឿចិត្តយុទ្ធសាស្ត្រជាមួយវៀតណាម
នាយករដ្ឋមន្ត្រី Le Minh Hung ដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមកសិករវៀតណាមលើកទី ៩
ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត