Trending now

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រដល់គ្រួសារអាជីវកម្មក្នុងការបំប្លែងឌីជីថល ជម្រុញកំណើនសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Da Nang

09:34 | 08/06/2026 ឌឹកអាញ់

យុគសម័យ - ជាមួយនឹងហាង និងគ្រួសារអាជីវកម្មលក់រាយជិត ១០០.០០០ កំពុងដំណើរការ ទីក្រុង Da Nang ត្រូវបានរំពឹងថានឹងក្លាយជាគំរូដើមក្នុងការផ្សព្វផ្សាយការបំប្លែងឌីជីថលទៅកាន់តំបន់សេដ្ឋកិច្ចមូលដ្ឋាន បង្កើតកម្លាំងចលករល្បឿនបន្ថែមសម្រាប់កំណើនសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចឯកជន។

នាវាភូមិន្ទជើងទឹកកាណាដា មកបំពេញទស្សនកិច្ចមិត្តភាពនៅក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះដូរប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ប្រទេសជប៉ុន និងទីក្រុង Da Nang ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើផែនការសម្របសម្រួល និងដាក់ឱ្យអនុវត្តសាកល្បង។
ថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើផែនការសម្របសម្រួល និងដាក់ឱ្យអនុវត្តសាកល្បង។

ក្រសួងវិទ្យាសាស្ត្រ និងបច្គេកវិទ្យា ទើបតែបានសហការជាមួយក្រសួងឧស្សាហពាណិជ្ជកម្ម និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដាក់ឱ្យអនុវត្តកម្មវិធីសាកល្បងគាំទ្រការបំប្លែងឌីជីថលសម្រាប់បណ្តាហាង និងគ្រួសារអាជីវកម្មលក់ដុំ-លក់រាយនៅលើភូមិសាស្ត្រទីក្រុង។

កម្មវិធីនេះត្រូវបានចាត់ទុកជាជំហានអនុវត្តជាក់ស្តែង សំដៅធ្វើឱ្យសម្រេចបាននូវសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា, នវានុវត្តន៍ និងការបំប្លែងឌីជីថលជាតិ ទន្ទឹមនឹងនោះផ្សារភ្ជាប់ជាមួយទិសដៅជម្រុញសេដ្ឋកិច្ចឯកជនតាមសេចក្តីសម្រេចចិត្តលេខ 68-NQ/TW។

តាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទាប់ពីបណ្តាលទ្ធផលជំហានដំបូងដែលសម្រេចបាននៅខេត្ត Thai Nguyen ក្នុងឆ្នាំ ២០២៥ ទីក្រុង Da Nang ត្រូវបានជ្រើសរើសជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានបន្ទាប់ៗដើម្បីដាក់ឱ្យអនុវត្តសាកល្បង អាស្រ័យលើការមានគ្រឹះស្ថានល្អអំពី រដ្ឋាភិបាលឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងកម្រិតភាពរួចរាល់ក្នុងការបំប្លែងឌីជីថលខ្ពស់។

បច្ចុប្បន្ន ទីក្រុងមានហាង និងគ្រួសារអាជីវកម្មលក់រាយជិត ១០០.០០០ ដែលជាកម្លាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើចរាចរណ៍ទំនិញ, បង្កើតការងារធ្វើ និងជម្រុញការប្រើប្រាស់នៅតាមមូលដ្ឋាន។ ប្រសិនបើទទួលបានការគាំទ្រជាប្រព័ន្ធអំពីបច្ចេកវិទ្យា និងការគ្រប់គ្រងឌីជីថល តំបន់នេះអាចបង្កើតនូវលំហកំណើនយ៉ាងគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនោះ ការដាក់ឱ្យអនុវត្តនៅទីក្រុង Da Nang នឹងផ្តល់នូវមូលដ្ឋានអនុវត្តជាក់ស្តែង ដើម្បីឱ្យបណ្តាស្ថាប័នគ្រប់គ្រងវាយតម្លៃលើប្រសិទ្ធភាពនៃម៉ូដែល, បំពេញបន្ថែមយន្តការសម្របសម្រួល, គោលនយោបាយគាំទ្រ និងស្រាវជ្រាវពង្រីកគំរូនៅទូទាំងប្រទេសនាពេលខាងមុខ។

បណ្តាដំណោះស្រាយឌីជីថលជាច្រើនត្រូវបានគាំទ្រដោយឥតគិតថ្លៃ

ចំណុចមួយគួរឱ្យកត់សម្គាល់នៃកម្មវិធី គឺការចូលរួមរួមដំណើរពីសំណាក់សហគ្រាសបច្ចេកវិទ្យាឌីជីថល និងធនាគារចំនួន ២២។ គ្រួសារអាជីវកម្មដែលចូលរួម នឹងទទួលបានការវាយតម្លៃដោយឥតគិតថ្លៃនូវកម្រិតភាពរួចរាល់ក្នុងការបំប្លែងឌីជីថល តាមរយៈប្រព័ន្ធ RDX វៀតណាម; ទទួលបានការពិគ្រោះយោបល់ជ្រើសរើសដំណោះស្រាយដែលសមស្របនឹងខ្នាត និងតម្រូវការអាជីវកម្ម; ទន្ទឹមនឹងនោះ ត្រូវបានចូលទៅជិត និងទទួលបទពិសោធន៍លើខឿនបច្ចេកវិទ្យាព្រមទាំងឧបករណ៍ឌីជីថលជាច្រើន។

គោលនយោបាយគាំទ្រជាក់ស្តែងជាច្រើនក៏ត្រូវបានដាក់ឱ្យអនុវត្តផងដែរ ដូចជា៖ ការប្រើប្រាស់ដោយឥតគិតថ្លៃនូវកម្មវិធីគ្រប់គ្រងការលក់ដូរក្នុងរយៈពេល ៦ ខែ, ឥតគិតថ្លៃហត្ថលេខាឌីជីថលក្នុងរយៈពេល ៦ ខែ, គាំទ្រវិក្កយបត្រអេឡិចត្រូនិកចំនួន ៥.០០០ ច្បាប់ដោយឥតគិតថ្លៃ, ឥតគិតថ្លៃរយៈពេល ២ ឆ្នាំក្នុងការប្រើប្រាស់ឈ្មោះដែនជាតិ .biz.vn ព្រមទាំងគេហទំព័រ AI និងអ៊ីមែលតាមឈ្មោះដែន។

ក្រៅពីនោះ បណ្តាគ្រួសារអាជីវកម្មនៅទាំងទទួលបានការគាំទ្រក្នុងការបើកគណនីទូទាត់, ដាក់ឱ្យអនុវត្តការទូទាត់មិនប្រើប្រាស់សាច់ប្រាក់, ការតភ្ជាប់ជាមួយបណ្តាផ្សារពាណិជ្ជកម្មអេឡិចត្រូនិក, ការកសាងម៉ាកយីហោនៅលើបណ្តាញសង្គម, ការអនុវត្ត AI ក្នុងការផលិតមាតិកា, ការផ្សព្វផ្សាយឌីជីថល, ការគ្រប់គ្រងចំណូល, ឃ្លាំងទំនិញ, អតិថិជន និងទិន្នន័យអាជីវកម្ម។

កម្មវិធីក៏គាំទ្រការបំប៉នជំនាញឌីជីថលជាមូលដ្ឋាន, ការណែនាំអនុវត្តវិក្កយបត្រអេឡិចត្រូនិក, ការប្រកាសពន្ធលើបរិយាកាសឌីជីថល និងការពិគ្រោះយោបល់ដោយឥតគិតថ្លៃនូវផែនទីបង្ហាញផ្លូវផ្លាស់ប្តូរពីគ្រួសារអាជីវកម្មឡើងទៅជាសហគ្រាស។

តាមផែនការ កម្មវិធីនេះនឹងត្រូវដាក់ឱ្យអនុវត្តរហូតដល់ដាច់ខែវិច្ឆិកា ឆ្នាំ ២០២៦។ ទីក្រុង Da Nang បានកំណត់គោលដៅអង្កេតស្រាវជ្រាវលើគ្រួសារអាជីវកម្មប្រមាណ ១០.០០០ គ្រួសារ; ខិតខំឱ្យបានជាង ៩០% នៃចំនួនគ្រួសារដែលបានចូលរួមការអង្កេត ទទួលបានការពិគ្រោះយោបល់ ការណែនាំ និងការគាំទ្រឱ្យទទួលបទពិសោធន៍លើខឿនបច្ចេកវិទ្យាឌីជីថលដែលសមស្រប; ទន្ទឹមនឹងនោះ បង្កើតជាសហគមន៍គ្រួសារអាជីវកម្មឌីជីថល និងបណ្តាញគាំទ្រការបំប្លែងឌីជីថលនៅតាមមូលដ្ឋាន។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Ho Quang Buu បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចឯកជន និងគ្រួសារអាជីវកម្ម បច្ចុប្បន្នកំពុងកាន់កាប់តួនាទីយ៉ាងសំខាន់ចំពោះកំណើនសេដ្ឋកិច្ច និងការបង្កើតការងារធ្វើរបស់ទីក្រុង។

តាមថ្នាក់ដឹកនាំទីក្រុង កម្មវិធីនេះនឹងជួយឱ្យបណ្តាគ្រួសារអាជីវកម្មស៊ាំទៅៗជាបណ្តើរៗជាមួយនិន្នាការពាណិជ្ជកម្មឌីជីថល, លើកកម្ពស់សមត្ថភាពប្រកួតប្រជែង, ធ្វើស្តង់ដារកម្មសកម្មភាពគ្រប់គ្រង ហិរញ្ញវត្ថុ និងទិន្នន័យ។ ទន្ទឹមនឹងនោះ លទ្ធផលនៃការដាក់ឱ្យអនុវត្តនៅទីក្រុង Da Nang នឹងក្លាយជាមូលដ្ឋានសំខាន់ដើម្បីបំពេញបន្ថែមម៉ូដែលគាំទ្រការបំប្លែងឌីជីថលសម្រាប់គ្រួសារអាជីវកម្ម រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលចាប់ពីថ្នាក់មូលដ្ឋាន និងបង្កើតជាបុរេលក្ខខណ្ឌសម្រាប់ពង្រីកគំរូនៅទូទាំងប្រទេសនាពេលខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Pham Duc Long ក៏បានកត់សម្គាល់ផងដែរថា ការបំប្លែងឌីជីថលសម្រាប់គ្រួសារអាជីវកម្ម មិនមែនសាមញ្ញត្រឹមតែជាការនាំយកសកម្មភាពលក់ដូរឡើងលើបណ្តាញ ឬការដំឡើងកម្មវិធីគ្រប់គ្រងនោះទេ ប៉ុន្តែចំណុចស្នូលគឺការផ្លាស់ប្តូរការគិតគូរពីការគ្រប់គ្រង និងវិធីសាស្ត្រធ្វើអាជីវកម្ម។ ប្រសិទ្ធភាពត្រូវតែវាស់វែងដោយបណ្តាតម្លៃជាក់ស្តែង ដូចជាការកាត់បន្ថយចំណាយ, ការសន្សំសំចៃពេលវេលា, ការលើកកម្ពស់ទិន្នផល, ការធ្វើឱ្យប្រសើរឡើងនូវចំណូល និងការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីទិន្នន័យអាជីវកម្ម៕

រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី

យុគសម័យ - ក្នុងឱកាសនៃសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍សំខាន់មួយបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ លោក ង្វៀន ម៉ាញ ហ៊ុង រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចែករំលែកទស្សនៈរបស់លោកលើតួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ក្នុងការក្លាយជាកម្លាំងចលករកណ្តាលសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសវៀតណាម។

កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

យុគសម័យ - លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 02/2026/QD-TTg ចុះថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ ដោយធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចស្តីពីការកាត់បន្ថយ និងធ្វើឱ្យនីតិវិធីរដ្ឋបាលទាក់ទងនឹងសកម្មភាពផលិតកម្ម និងអាជីវកម្ម ក្រោមវិសាលភាពគ្រប់គ្រងរដ្ឋរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត João Pereira៖ វៀតណាមគឺជាដៃគូដ៏សំខាន់នៅក្នុងដំណើរការធ្វើសមាហរណកម្មអាស៊ានរបស់ទីម័រខាងកើត
AFF 2026៖ រួមគ្នាពិភាក្សាអំពីវិធីសាស្ត្ររក្សាឱ្យបានរឹងមាំនូវឋានៈរបស់អាស៊ាន
ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រដល់គ្រួសារអាជីវកម្មក្នុងការបំប្លែងឌីជីថល ជម្រុញកំណើនសេដ្ឋកិច្ចឌីជីថលនៅទីក្រុង Da Nang
សេចក្តីសម្រេចទាំងពីរដែលបើកផ្លូវសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាម
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ