ធនាគារពិភពលោក៖ ទោះបីស្ថានភាពរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញ ប្រទេសវៀតណាមនៅតែមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេជាប់លំដាប់ទី ៥ នៅលើពិភពលោក

22:54 2020/07/31

យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចេញផ្សាយរបាយការណ៍ពិនិត្យឡើងវិញស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាម នៅខែកក្កដាឆ្នាំ ២០២០៖“ តើស្ថានភាពធម្មតាតាមបែបថ្មីនៅវៀតណាមនឹងទៅជាយ៉ាងណា? ផលប៉ះពាល់របស់ជំងឺ Covid-19 លើសេដ្ឋកិច្ចវៀតណាម” ។

ធនាគារពិភពលោក៖ ទោះបីស្ថានភាពរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញ ប្រទេសវៀតណាមនៅតែមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេជាប់លំដាប់ទី ៥ នៅលើពិភពលោក

 

ប្រទេសវៀតណាមនៅតែមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេជាប់លំដាប់ទី ៥ នៅលើពិភពលោក។ (រូបថត៖Nikkei)

យោងតាមសេចក្តីរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថាសេដ្ឋកិច្ចរបស់វៀតណាម ទោះបីជាត្រូវបានរងឥទ្ធិពលដោយជំងឺ Covid-19 ក្នុងប្រាំមួយខែដើមឆ្នាំ ២០២០ នៅតែរក្សាបាន​ទស្សន​វិស័យវិជ្ជមាន នៅខាងមុខនិងក្នុងរយៈពេលមធ្យម។

ធនាគារពិភពលោកជឿជាក់ថា ប្រទេសវៀតណាមនឹងបន្តក្លាយជា​ប្រទេសមួយ​ដែលមានខឿន​សេដ្ឋកិច្ចរស់រវើកបំផុតនៅ​លើពិភពលោក​។ តាមការព្យាករណ៍ចុងក្រោយរបស់ World Bank កំណើនផលិតផល​ក្នុង​ស្រុក​សរុបនឹងកើនឡើងដល់ ២,៨% នៅឆ្នាំ ២០២០ និង​ស្តារឡើងវិញដល់ ៦,៧% ក្នុងឆ្នាំ២០២១ ។ លទ្ធផលព្យាករណ៍​បាន​បង្ហាញថា ប្រទេសវៀតណាមនឹងក្លាយជាប្រទេស​ដែលមានកំណើន​សេដ្ឋកិច្ចធំជាងគេជាប់លំដាប់ទី ៥ នៅលើពិភពលោកនាឆ្នាំ ២០២០” លោកស្រី Stefanie Stallmeister នាយិការធនាគារពិភពលោកប្រចាំនៅ​ប្រទេសវៀតណាមបានសង្កត់ធ្ងន់។

 

លោកស្រី Stefanie Stallmeister នាយិការស្តីទី​ធនាគារ​ World Bank ប្រចាំនៅប្រទេសវៀតណាម ។ (រូបថត៖ VOV)

«ប្រទេសវៀតណាមក៏ដូចជាប្រទេសដទៃទៀត​នៅលើពិភពលោក​នឹងបន្តរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត នៅពេល​ដែល​យើង​មិន​ទាន់មានវ៉ាក់សាំង។ ការផ្ទុះឡើងជំងឺនេះនៅទីក្រុង Da Nang ប៉េកាំង ឬ Melbourne បាន​រំលឹក​បន្ថែមទៀតអំ ពីរលកទីពីរនៃការ រីករាលដាលនៃជំងឺ Covid-19 ក៏ដូចជា​នៅតាមបណ្តាប្រទេស​ជា​ច្រើនទៀត ហានិភ័យនេះចំពោះប្រទេសវៀតណាម​មិនត្រឹមតែ​កើតឡើងក្នុងវិស័យសុខាភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងវិស័យ​សេដ្ឋកិច្ច” លោកស្រី Stefanie Stallmeister មានប្រសាសន៍ថា

“ប្រទេសវៀតណាមនឹងត្រូវមានយុទ្ធនាការនៅក្នុងពិភពមួយដែលមានការប្រែប្រួលជាច្រើន ទាំងក្នុងនិងក្រៅប្រទេស នាពេលអនាគត។ យើង​គិតថា​អ្នកនយោបាយនឹងត្រូវស្វែងរក​និងជម្រើសទិសដៅ​ផ្សេងៗ សម្រាប់កត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស រួមទាំង​តម្រូវការ​ក្នុង​ស្រុកនិងបរទេស។ និយាយ World Bank  លោកស្រី Stefanie Stallmeister បន្ថែម

យោងតាមនាយិកាស្តីទីធនាគារពិភពលោកប្រចាំប្រទេសវៀតណាម រដ្ឋាភិបាលនឹងត្រូវផ្លាស់ប្តូរវិធីសាស្រ្តដោយប្រុងប្រយ័ត្ន ដើម្បី​បើក​ព្រំដែន​ អនុវត្តកញ្ចប់ជំរុញ​សកម្មភាពសារពើពន្ធទ្រង់ទ្រាយធំ​និង​គាំទ្រ​ដល់អាជីវកម្មនិងកម្មកររងផលប៉ះពាល់ច្រើនបំផុតនៅ​ក្នុងសង្គម។

លោកស្រី Stefanie Stallmeister បានបញ្ជាក់ថា​ វិបត្តិនេះ​គឺខុស ពីវិបត្តិកើតឡើងនាពេលមុន​ ប្រសិនបើ​គ្រប់គ្រងបានល្អ វិបត្តិនេះ​អាចជួយប្រទេសវៀតណាមបង្កើនល្បឿនឆ្ពោះទៅរកសេចក្តីប្រាថ្នានៃវិបុលភាពនិងក្លាយជាខឿនសេដ្ឋកិច្ចមួយដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៤៥។ លោកស្រីរូបនេះមានប្រសាសន៍ថា“ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមនៅតែ​ជាផ្កាយភ្លឺ​ជាង​គេបំផុត​លើពិភពលោក”។

ម៉្យាងវិញ​ទៀត​ នៅថ្ងៃទី ៣០ ខែកក្កដានេះ​ ធនាគារពិភពលោក​និងធនាគាររដ្ឋនៃប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង់ដែលមានតម្លៃជាង ៦,២ លាន​ដុល្លារ​អាមេរិក ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន​សម្រាប់​ការត្រួតពិនិត្យ​និងការធ្វើតេស្តរកឃើញជំងឺ COVID-19 និងសកម្មភាពឃោសនានូវ​ជំងឺនេះ ។

 

ធនាគារពិភពលោក​និងធនាគាររដ្ឋនៃប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង់។ (រូបថត៖ Dien Tu Chung Khoan)

លោកស្រី Stefanie Stallmeister នាយិកាស្តីទីនៃធនាគារពិភពលោក​ប្រចាំនៅប្រទេសវៀតណាមមានប្រសាសន៍ថា “ នាបច្ចុប្បន្ននេះ ស្ថានភាពនៃ​ការរីករាលដាលនៃជំងឺនេះមានភាពស្មុគស្មាញ “ជំនួយនេះមិនត្រឹមតែជួយរដ្ឋាភិបាលក្នុងការតាមដាននិងឆ្លើយតបនភ្លាមៗទៅនឹងជំងឺ COVID-19 ប៉ុណ្ណោះទេតែ ថែមទាំង​ចូលរួម​ចំណែក​ក្នុងការកសាងប្រព័ន្ធសុខាភិបាលរឹងមាំនិងឆ្លើយតបទៅនឹងព្រឹត្តិការណ៍វេជ្ជសាស្រ្តបន្ទាន់ នាពេលអនាគត "។

លើសពីនេះ ជំនួយនេះក៏បំរើការ​ផ្គត់ផ្គង់​ឧបករណ៍ពេទ្យ​ដើម្បីប​ង្កើន​សមត្ថភាពមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតវ៉ាក់សាំង (POLYVAC)​​ សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍវ៉ាក់សាំងនិង​ការធ្វើតេស្ត​រយ៉ាងឆាប់​រហ័ស./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll