វៀតណាម - មីយ៉ាន់ម៉ានឹងអនុវត្តសកម្មភាពមិត្តភាពប្រកបដោយភាពច្នៃប្រឌិតនិងប្រសិទ្ធភាពបន្ថែមទៀត នាំទំនាក់ទំនងសហប្រតិបត្តិការឈានដល់កម្រិតថ្មី។

16:33 2020/05/30

យុគសម័យ - នាពេលថ្មីៗនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានផ្ញើលិខិតជូនពរដល់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាមនិងមិត្តភក្តិមីយ៉ាន់ម៉ាទាំងអស់ក្នុងខួបលើកទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៨ ឧសភា ១៩៧៥ - ២៨ ឧសភា ២០២០) ។ ) ។

វៀតណាម - មីយ៉ាន់ម៉ានឹងអនុវត្តសកម្មភាពមិត្តភាពប្រកបដោយភាពច្នៃប្រឌិតនិងប្រសិទ្ធភាពបន្ថែមទៀត នាំទំនាក់ទំនងសហប្រតិបត្តិការឈានដល់កម្រិតថ្មី។
វៀតណាម - មីយ៉ាន់ម៉ាបានប្រារព្ធខួបលើកទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (២៨ ឧសភា ១៩៧៥ - ២៨ ឧសភា ២០២០)។

ក្នុងឱកាសខួបលើកទី ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា (២៨ ឧសភា ១៩៧៥ - ២៨ ឧសភា ២០២០) ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានផ្ញើលិខិតជូនពរដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម ។

នៅក្នុងលិខិតនោះ លោកស្រីប្រធាន Nguyen Phuong Nga បានសង្កត់ធ្ងន់ថា  ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាបានទទួលស្គាល់សមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងមិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តខាងនយោបាយរបស់ប្រទេសទាំងពីរត្រូវបានបង្កើនតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនិងកិច្ចប្រជុំជាន់ខ្ពស់ជាទៀងទាត់ ការអភិវឌ្ឍខ្លាំងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអាស៊ាននិងវេទិកានៅតំបន់និងអន្តរជាតិផ្សេងទៀត។

ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតសកលបង្កឡើងដោយវិរុស SARS-CoV-2 លោកស្រី Nguyen Phuong Nga បានជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្ត សាមគ្គីភាព និងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ានឹងមិនរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះទេ។

លោកស្រីប្រធាន VUFO បានសង្កត់ធ្ងន់ថា សម្ព័ន្ធអង្គការមិត្តភាពវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាប្រចាំនៅវៀតណាមនិងអង្គការមិត្តភាពនៃប្រទេសទាំងពីរដើម្បីធ្វើសកម្មភាពមិត្តភាពកាន់តែច្នៃប្រឌិតនិងមានប្រសិទ្ធភាព។ លោកស្រី Phuong Nga សង្ឃឹមថា ទំនាក់ទំនងវៀតណាម - មីយ៉ាន់ម៉ានឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀតនាពេលខាងមុខ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ទន្ទឹមនឹងនេះ បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោក៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll