វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតាមព្រំដែន

20:41 2018/05/10

យុគ្គសម័យ - ក្នុងក្របខ័ណ្ឌសំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជានោះ នាថ្ងៃ ទី១០ ខែឧសភានៅរាជធានីភ្នំពេញ ក្រុមការងាររបស់ក្រសួងឧស្សាហពាណិជ្ជគម្មវៀតណាម មានជំនួបធ្វើការជាមួយតំណាងអន្តរផ្នែកនិងតំបន់មួយចំនួនរបស់កម្ពុជានៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើសំណើរ កសាងផ្សារតាមព្រំដែននៃប្រទេសទាំងពីរជាបន្ត។

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ (ឆ្វែង) អញ្ជើញជូនវត្ថុអនុស្សវរីយ៍ដល់អនុរដ្ឋមន្ត្រី លោក Do Thang Hai (រូបថតៈMinh Hưng/ TTXVN)

 

តាមនោះភាគីទាំងពីរបានឯកភាពវាយតម្លៃថា ការសម្រេចយ៉ាងឆាប់ៗនឹងដាក់ឲ្យប្រើប្រាស់ផ្សារស្បែក (Da) ប្រកប ដោយប្រសិទ្ធភាពនឹងជាមូលដ្ឋានសំខាន់ដើម្បីក្រសួងទាំងពីរចេញសំណើរកសាងនិងអភិវឌ្ឍន៍ផ្សារតាមព្រំដែនជាបន្ត។

ភាគីទាំងពីរបានឯកភាពនឹងបន្តរួំសហការ សំដៅដាក់បញ្ចូលខ្លឹមសារនៃការសាងសងផ្សារតាមព្រំដែនទៅក្នុងគម្រោងរបៀបវារៈសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសគឺដាក់ជូនកិច្ចប្រជុំលើកទី១៦ គណៈកម្មការចម្រុះវៀតណាម -កម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ខែឧសភាខាងមុខ។

សម្រាប់ “សន្និសីទសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មព្រំដែនដំណាក់កាល ២០១៨-២០១៩ ភាគីទាំងពីរឃើញថា រៀបចំមិនអាចដំណើការចំទៅនឹងពេលប្រព្រឹត្តទៅកិច្ចប្រជុំលើកទី១៦ គណៈកម្មការចម្រុះវៀតណាម-កម្ពុជាឡើយ”។

តាមនោះ ក្រសួងពាណិជ្ជកម្មវៀតណាមនឹងមានកំណត់ហេតុជាផ្លូវការជាមួយវៀតណាម អំពីពេលវេលា ទីតាំងរៀបចំសន្និ សីទក៏ដូចជាបញ្ហាចំណាយទាក់ទិននានា។

ស្តីពី “គម្រោងការអភិឌ្ឍន៍ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាដល់ឆ្នាំ២០២៥ ទស្សនវិស័យដល់ឆ្នាំ២០៣៥” ដោយក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមចងក្រង់នោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ឯកឧត្តម ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា នឹងរាយការណ៍ជូនរដ្ឋាភិបាលរដ្ឋាភិបាលដើម្បីរៀបចំកិច្ចប្រជុំអន្តរវិស័យសំដៅសិក្សាបន្ថែមនិងផ្លាស់ប្តូរជាមួយភាគីវៀតណាមដើម្បីឱ្យភាគីទាំងពីរអាចបំពេញសេចក្តីព្រាងនិងចុះហត្ថលេខាលើការអនុម័តយ៉ាងឆាប់ៗ។

នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរសុទ្ធតែសម្តែងនូវការប្តេជ្ញាចិត្ត ជម្រុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ រួមចំណែកទទួលបានទំហំពានិជ្ជកម្មទ្វេភាគីឲ្យឡើងដល់៥ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕

 

 

 

(ដោយ ស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll