Forbes បានវាយតម្លៃថា ទូរស័ព្ទ Vsmart របស់វៀតណាមជា“បាតុភូតថ្មី” នៅលើទីផ្សារបច្ចេកវិទ្យា

14:38 2020/03/26

យុគសម័យ - ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកទើបបានវាយតម្លៃថាទូរស័ព្ទ Vsmart របស់វៀតណាម ដែលផលិតដោយក្រុមហ៊ុនសាជីវកម្ម Vingroup ជា “បាតុភូតថ្មី” នៅក្នុងទីផ្សារទូរគមនាគមន៍ក្នុងស្រុក និងនាំមុខក្នុងចំណោមគូប្រជែងផ្សេងៗទៀត ក្នុងបរិបទដែលទំនិញនាំចេញនៅប្រទេសជាច្រើនជួបប្រទះនឹងការលំបាកផងដែរ។

Forbes បានវាយតម្លៃថា ទូរស័ព្ទ Vsmart របស់វៀតណាមជា“បាតុភូតថ្មី” នៅលើទីផ្សារបច្ចេកវិទ្យា
Forbes បានវាយតម្លៃថា ទូរស័ព្ទ Vsmart របស់វៀតណាមជា“បាតុភូតថ្មី” នៅលើទីផ្សារបច្ចេកវិទ្យា (ictnews)

ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនវៀតណាមមួយចំនួនបានព្យាយាមដណ្តើមយកចំណែកទីផ្សារក្នុងស្រុកប៉ុន្តែបានតស៊ូយ៉ាងពិបាកខ្លាំងណាស់។ ម៉ាកយីហោបរទេសមានវត្តមានតាំងពីយូរណាស់មកហើយមុនពេលដែលប្រទេសវៀតណាមផលិតស្មាតហ្វូនផ្ទាល់ខ្លួន។

 ប៉ុន្តែនៅឆ្នាំនេះ VinSmart ដែលជាក្រុមហ៊ុនបុត្រនៃសាជីវកម្ម Vingroup បានកំណត់គោលដៅដើម្បីយកឈ្នះលើម៉ាក់យីហោចិនមួយចំនួនផងដែរ។ ក្រុមហ៊ុនបុត្ររបស់ Vingroup ដែលផលិតទូរស័ព្ទរបស់ពួកគេ នឹងឆ្ពោះទៅសម្រេចបាននូវគោលដៅនោះដោយផ្តល់ជូនអតិថិជនវៀតណាមនូវស្មាតហ្វូនដែលមានគុណភាពក្នុងតម្លៃប្រហែល ១០០ ដុល្លារសម្រាប់ទូរស័ព្ទមួយគ្រឿង និងរួមបញ្ចូល ទីផ្សារដោយផ្ទាល់តាមវិធីដែលម៉ាក់់យីហោបរទេសពិបាកអនុវត្តផងដែរ។

អត្ថបទកាសែតរបស់ទស្សនាវដ្តី Forbes បានសរសេរថា ទូរស័ព្ទរបស់ Vsmart មានសេរី និងមុខងារសម្បូរបែប មានតម្លៃសមរម្យ ហើយមានវិធីទាក់ទង់ជាមួយអតិថិជនយ៉ាងល្អប្រសើរ។ កត្តាទាំងនេះ របស់ Vsmart បានធ្វើឲ្យពាណិជ្ជសញ្ញាទូរស័ព្ទបរទេសនៅវៀតណាមត្រូវប្រកួតប្រជែង។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនវិភាគ ទិន្នន័យ Analyst បានឲ្យដឹងថា Vsmart បានបង្កើនចំណែកទីផ្សារ ខណៈដែលស្រូបយក ៦ ភាគរយនៃទីផ្សាររួមក្នុងឆ្នាំ២០១៩៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: ictnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll