Trending now

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត

11:16 | 16/06/2026 ឌឹកអាញ់

យុគសម័យ - ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ នៅពេលនិយាយអំពីប្រភពធនធានអភិវឌ្ឍន៍ យើងជារឿយៗតែងតែគិតភ្លាមទៅដល់ទុន ដីធ្លី ធនធានធម្មជាតិ ពលកម្ម ឬបច្ចេកវិទ្យា។ ប៉ុន្តែការអនុវត្តជាក់ស្តែងនៃការអភិវឌ្ឍរបស់ប្រទេសជាច្រើនបានបង្ហាញថា បណ្តាសេដ្ឋកិច្ចដែលបោះជំហានទម្លុះទម្លាយលឿនបំផុត ជារឿយៗមិនមែនជាបណ្តាប្រទេសដែលមានធនធានធម្មជាតិមានបំផុតនោះទេ ប៉ុន្តែគឺជាបណ្តាប្រទេសដែលចេះរំដោះបានល្អបំផុតនូវប្រភពធនធានមនុស្ស កម្លាំងច្នៃប្រឌិត និងកម្លាំងចលកររបស់សង្គម។

វៀតណាមបំពេញបានយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ១១ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
វៀតណាមកំពុងដាក់ចេញនូវបណ្តាគោលដៅអភិវឌ្ឍន៍ដ៏ធំធេង៖ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការជំរុញនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជាតិ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាសកល។
វៀតណាមកំពុងដាក់ចេញនូវបណ្តាគោលដៅអភិវឌ្ឍន៍ដ៏ធំធេង៖ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការជំរុញនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជាតិ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាសកល។

នៅក្នុងន័យណាមួយ ប្រភពធនធានដ៏ធំបំផុតរបស់ប្រទេសមួយ មិនមែនស្ថិតនៅក្នុងជម្រៅដីនោះទេ ប៉ុន្តែគឺស្ថិតនៅក្នុងចិត្តគំនិតរបស់មនុស្ស។ នោះគឺជាសេចក្តីប្រាថ្នាចង់ឈានឡើងរបស់សហគ្រាស ស្មារតីហ៊ានគិតហ៊ានធ្វើរបស់ប្រជាពលរដ្ឋ ថាមពលនវានុវត្តន៍របស់សង្គម និងជំនឿចិត្តទៅលើបរិយាកាសអភិវឌ្ឍន៍មួយដ៏ទូលំទូលាយ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

នៅពេលដែល «ការកកិតផ្នែកស្ថាប័ន» ធ្វើឱ្យរឹតបន្តឹងនិងរំលាយកម្លាំងចលករអភិវឌ្ឍន៍

នៅក្នុងសេដ្ឋកិច្ចវិទ្យាទំនើប មានទស្សនទានមួយដែលគួរឱ្យពិចារណាខ្លាំង៖ «ការកកិតផ្នែកស្ថាប័ន»។

នោះគឺជាបណ្តាកម្លាំងរាំងស្ទះមើលមិនឃើញ ដែលធ្វើឱ្យចលនានៃខឿនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ៖ នីតិវិធីអូសបន្លាយ បទប្បញ្ញត្តិជាន់គ្នា លិខិតអនុញ្ញាតរង ភាពមិនច្បាស់លាស់ក្នុងការអនុវត្តជាក់ស្តែង ចិត្តគំនិតភ័យខ្លាចការទទួលខុសត្រូវ និងបណ្តាចំណាយកើតឡើងក្រៅការរំពឹងទុក។

កម្លាំងរាំងស្ទះទាំងនេះមិនបង្កឱ្យមានវិបត្តិភ្លាមៗនោះទេ ប៉ុន្តែវាបានធ្វើឱ្យចុះខ្សោយថាមពលអភិវឌ្ឍន៍របស់សង្គមដោយស្ងាត់ៗ។ សហគ្រាសមួយដែលត្រូវចំណាយពេលជាច្រើនខែត្រឹមតែដើម្បីបំពេញនីតិវិធីឱ្យបានរួចរាល់ អាចនឹងបាត់បង់ឱកាសទីផ្សារភ្លាមៗ។ គម្រោងវិនិយោគមួយដែលត្រូវបានពន្យារពេល មិនត្រឹមតែធ្វើឱ្យកើនឡើងនូវចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យថយចុះនូវជំនឿចិត្តរបស់វិនិយោគិនទៀតផង។ ក្រុមហ៊ុនបង្កើតថ្មី មួយដែលត្រូវចំណាយពេលវេលាច្រើនពេកសម្រាប់បណ្តាដំណើរការរដ្ឋបាល នឹងបាត់បង់នូវអ្វីដែលមានតម្លៃបំផុតនៃនវានុវត្តន៍៖ ល្បឿន។

នោះហើយជាមូលហេតុដែលក្នុងរយៈពេលកន្លងមកនេះ រដ្ឋាភិបាលបានជំរុញជាបន្តបន្ទាប់នូវរលកនៃការកែទម្រង់យ៉ាងខ្លាំងក្លា។ បន្តដាក់ឱ្យដំណើរការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១៨ នៃសន្និសីទមជ្ឈិមលើកទី ២ និងការណែនាំរបស់អគ្គលេខាបក្ស លោក To Lâm ក្រោយសេចក្តីសម្រេចចិត្តកែទម្រង់ចំនួន ៨ ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់មុននោះ រដ្ឋាភិបាលបានបន្តប្រកាសដាក់ឱ្យប្រើប្រាស់បន្ថែមនូវបណ្តាសេចក្តីសម្រេចចិត្តថ្មីៗជាច្រើនទៀត ដូចជាសេចក្តីសម្រេចចិត្តលេខ ៦៦.១៦/២០២៦/NQ-CP ស្តីពីការកាត់បន្ថយ និងការធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាល ព្រមទាំងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្មនិងអាជីវកម្ម; សេចក្តីសម្រេចចិត្តលេខ ៦៦.១៧/២០២៦/NQ-CP ស្តីពីការកាត់បន្ថយ និងការកែសម្រួលមុខរបរវិនិយោគនិងអាជីវកម្មមានលក្ខខណ្ឌ; សេចក្តីសម្រេចចិត្តលេខ ៦៦.១៨/២០២៦/NQ-CP ស្តីពីការវិមជ្ឈការ ការកាត់បន្ថយលក្ខខណ្ឌអាជីវកម្ម និងការកាត់បន្ថយយ៉ាងខ្លាំងក្លានូវការត្រួតពិនិត្យមុន; រួមជាមួយបណ្តាយន្តការពិសេសដើម្បីដោះស្រាយការលំបាកផ្នែកគតិយុត្ត តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ២០៦ របស់រដ្ឋសភា។

គ្រាន់តែសេចក្តីសម្រេចចិត្តថ្មីទាំង ១១ នេះតែប៉ុណ្ណោះ បានជួយកាត់បន្ថយនីតិវិធីរដ្ឋបាលរាប់រយ កាត់បន្ថយលក្ខខណ្ឌអាជីវកម្មរាប់ពាន់ ហើយបញ្ជីមុខរបរវិនិយោគនិងអាជីវកម្មមានលក្ខខណ្ឌក៏ត្រូវបានកាត់បន្ថយពី ១៩៨ មកនៅត្រឹម ១៤២ ផងដែរ ព្រមទាំងរំពឹងថានឹងសន្សំសំចៃថវិកាបានប្រមាណ ២៣ ទ្រីលានដុងនៃចំណាយលើការអនុវត្តតាមក្នុងមួយឆ្នាំៗសម្រាប់សង្គម។

ប៉ុន្តែអត្ថន័យដ៏ធំបំផុតនៃបណ្តាសេចក្តីសម្រេចចិត្តទាំងនេះ មិនមែនស្ថិតនៅលើតែតួលេខទាំងនោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ រដ្ឋាភិបាលកំពុងដកចេញដោយផ្ទាល់នូវ «ការកកិតផ្នែកស្ថាប័ន» ទាំងឡាយដែលបានធ្វើឱ្យចលនានៃខឿនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ។

មិនអាចឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី ដោយផ្អែកលើការគិតប្រតិបត្តិការបែបចាស់នោះឡើយ

វៀតណាមកំពុងដាក់ចេញនូវបណ្តាគោលដៅអភិវឌ្ឍន៍ដ៏ធំធេង៖ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ការជំរុញនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជាតិ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាសកល។

ប៉ុន្តែសេចក្តីប្រាថ្នាដ៏ធំធេង ទាមទារឱ្យមានប្រព័ន្ធប្រតិបត្តិការអភិវឌ្ឍន៍ថ្មីមួយ។ មិនអាចកសាងខឿនសេដ្ឋកិច្ចនវានុវត្តន៍មួយ ដោយផ្អែកលើក្បាលម៉ាស៊ីនប្រតិបត្តិការដែលធ្ងន់ធ្ងរពេកទៅលើដំណើរការ និងជាន់ថ្នាក់នោះឡើយ។ មិនអាចជំរុញឱ្យសហគ្រាសបង្កើនល្បឿនបានឡើយ ប្រសិនបើរាល់ការសម្រេចចិត្តទាំងអស់សុទ្ធតែត្រូវរង់ចាំក្នុងរយៈពេលយូរពេក។ មិនអាចលើកទឹកចិត្តដល់ការផ្លាស់ប្តូរថ្មីបានឡើយ ប្រសិនបើបរិយាកាសស្ថាប័នបង្កើតនូវអារម្មណ៍ថា ធ្វើគឺពិបាក សុំគឺយូរ ហើយហានិភ័យនៃការទទួលខុសត្រូវបែរជាធំធេងទៅវិញ។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ផ្នែកមួយដ៏មិនតូចនៃថាមពលសង្គមត្រូវបាន «កកស្ទះ» ដោយសារចិត្តគំនិតរារែកក្នុងការវិនិយោគ រារែកក្នុងការផ្លាស់ប្តូរថ្មី រារែកក្នុងការសាកល្បង និងរារែកក្នុងការសម្រេចចិត្ត។ នៅក្នុងវិស័យសហគ្រាស នោះគឺជាចិត្តគំនិតរួញរាដើម្បីកាត់បន្ថយហានិភ័យ។ នៅក្នុងវិស័យសាធារណៈ នោះគឺជាចិត្តគំនិត «សុវត្ថិភាពជាចម្បង»។ នៅពេលដែលចិត្តគំនិតទាំងនោះរីករាលដាល ខឿនសេដ្ឋកិច្ចគឺងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពកំណើនខ្វះការទម្លុះទម្លាយ នវានុវត្តន៍មានភាពយឺតយ៉ាវ ក្បាលម៉ាស៊ីនប្រតិបត្តិការត្រឹមតែមួយកម្រិត និងសង្គមចុះខ្សោយកម្លាំងចលករក្នុងការធ្វើសកម្មភាព។

ហេតុដូច្នេះហើយ អ្វីដែលបណ្តាសេចក្តីសម្រេចចិត្តកែទម្រង់ថ្មីៗកំពុងឆ្ពោះទៅរក មិនត្រឹមតែជាការកាត់បន្ថយនីតិវិធីនោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការបើកច្រកនិងដាស់ឡើងវិញនូវកម្លាំងចលករអភិវឌ្ឍន៍របស់ទូទាំងសង្គម។

ពី «គ្រប់គ្រងឱ្យតឹងរ៉ឹង» ទៅជា «បង្កលក្ខខណ្ឌងាយស្រួលដើម្បីអភិវឌ្ឍន៍»

ការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរដែលគួរឱ្យកត់សម្គាល់បំផុតនាពេលបច្ចុប្បន្ននេះ គឺការផ្លាស់ប្តូរជាបណ្តើរៗពីការគិត «គ្រប់គ្រងឱ្យតឹងរ៉ឹង» ទៅជាការគិត «បង្កលក្ខខណ្ឌងាយស្រួលដើម្បីអភិវឌ្ឍន៍»។

នេះគឺជាការផ្លាស់ប្តូរដ៏ធំធេងអំពីការគិតគ្រប់គ្រង។

នៅក្នុងម៉ូដែលចាស់ ស្ថាប័នគ្រប់គ្រងជារឿយៗមាននិន្នាការត្រួតពិនិត្យមុនយ៉ាងហ្មត់ចត់ ដាក់បន្ថែមលក្ខខណ្ឌដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ក្បាលម៉ាស៊ីនគ្រប់គ្រង។ ប៉ុន្តែនៅក្នុងខឿនសេដ្ឋកិច្ចទំនើបមួយ ប្រសិនបើរាល់សកម្មភាពទាំងអស់សុទ្ធតែត្រូវ «សុំការអនុញ្ញាតមុន» នោះចំណាយសង្គមនឹងកាន់តែធំធេងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សហគ្រាសបាត់បង់ឱកាស។ មូលដ្ឋានបាត់បង់កម្លាំងចលករ។ ក្បាលម៉ាស៊ីនក្លាយជាលើសទម្ងន់។ ហើយចុងក្រោយ បំផុតគឺទូទាំងខឿនសេដ្ឋកិច្ចបាត់បង់ល្បឿន។

អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងនោះគឺ ការកែទម្រង់លើកនេះមិនមែនចូលទៅជិតតាមទិសដៅ «កែសម្រួលនីតិវិធីដាច់ដោយឡែកនីមួយៗ» ទៀតឡើយ ប៉ុន្តែគឺកំពុងផ្លាស់ប្តូរទៅជាការដោះស្រាយទាំងឡូហ្ស៊ិកប្រតិបត្តិការនៃប្រព័ន្ធទាំងមូល។ ពោលគឺផ្លាស់ប្តូរពីការគ្រប់គ្រងដោយការត្រួតពិនិត្យលម្អិត ទៅជាការគ្រប់គ្រងដោយផ្អែកលើគោលដៅ បទដ្ឋាន និងការទទួលខុសត្រូវ។

នេះហើយគឺជាលក្ខខណ្ឌដ៏សំខាន់ដើម្បីកសាងបរិយាកាសអភិវឌ្ឍន៍មួយប្រកបដោយភាពរស់រវើកជាងមុន មានភាពបត់បែនជាងមុន និងលើកទឹកចិត្តដល់ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាជាងមុន។

ការរំដោះកម្លាំងច្នៃប្រឌិតមួយកំពុងត្រូវបានបើកចេញ

ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍរបស់ប្រទេសជាច្រើនបានបង្ហាញថា របត់ដ៏ធំបំផុតជារឿយៗលេចឡើងនៅពេលដែលសង្គមត្រូវបាន «ដោះលែង»។

ការផ្លាស់ប្តូរថ្មី នាឆ្នាំ ១៩៨៦ គឺជាការរំដោះកម្លាំងផលិតកម្ម។ រីឯបណ្តាការកែទម្រង់ស្ថាប័ននាពេលបច្ចុប្បន្ននេះ បើពិនិត្យមើលក្នុងជ្រុងណាមួយ គឺកំពុងឆ្ពោះទៅរកការរំដោះកម្លាំងច្នៃប្រឌិត។ នោះគឺជាកម្លាំងច្នៃប្រឌិតរបស់សហគ្រាស របស់មូលដ្ឋាន របស់ជួរមន្ត្រីរាជការ និងរបស់ទូទាំងសង្គម។

នោះហើយគឺជាប្រភពធនធានអភិវឌ្ឍន៍ដ៏ជ្រាលជ្រៅ និងប្រកបដោយចីរភាពបំផុត។ ពីព្រោះបើពិនិត្យទៅលើចំណុចចុងក្រោយ បំផុត កំណើនសេដ្ឋកិច្ចមិនត្រឹមតែត្រូវបានបង្កើតឡើងដោយសារទុនវិនិយោគ ឬធនធានធម្មជាតិនោះឡើយ។ កំណើនសេដ្ឋកិច្ចត្រូវបានបង្កើតឡើងជាបឋមដោយសារជំនឿចិត្ត កម្លាំងចលករ និងស្មារតីធ្វើសកម្មភាពរបស់មនុស្ស។

ហើយមិនត្រឹមតែមានកំណើនសេដ្ឋកិច្ចបន្ថែមទៀតនោះទេ វៀតណាមនឹងមានកម្លាំងចលករថែមទៀតដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងចិត្តគំនិតថ្មី ថាមពលថ្មី និងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងមុនជាច្រើន៕

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាកូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទគណៈប្រធានលើកទី ៧ អាណត្តិទី ១០ ដើម្បីពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១។

គណៈកម្មការបក្សយោធាមជ្ឈិមផ្ដល់យោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១ គណៈកម្មការបក្សយោធាមជ្ឈិមផ្ដល់យោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១

យុកសម័យ - នាព្រឹកថ្ងៃទី ២៥ ខែឧសភា គណៈកម្មការបក្សយោធាមជ្ឈិមបានបើកសន្និសីទពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១ ។ អគ្គលេខាធិការ ប្រធានរដ្ឋលោក Nguyen Phu Trong លេខាធិការនៃគណៈកម្មការបក្សយោធាមជ្ឈិមបានធ្វើជាអធិបតីសន្និសីទនេះ។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧
នាយករដ្ឋមន្ត្រី៖ ការប្រឡងប្រណាំងត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព សម្រាប់គោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់
ការអះអាងអំពីតួនាទីដ៏សំខាន់របស់កសិករនៅក្នុងយុគសម័យថ្មី