សម្តេចនាយ​ក​រដ្ឋ​មន្ត្រី​​កម្ពុជា ប្រកាស​បិទ​កាស៊ីណូចាប់​ពី​ថ្ងៃ​ទី ១​ មេសា នឹង​​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃស្អែក​ ដើ​ម្បី​ពិ​និត្យ​ច្បាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​មានគ្រា​អា​សន្ន

16:12 2020/03/30

សម្តេចតេជោ ​នា​យក​រដ្ឋ​មន្ត្រីកម្ពុជា ហ៊ុន សែន កាល​ពី​ព្រឹក​មិញ​ បាន​ប្រ​កាស​បិទ​កាស៊ីណូ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃទី​ ១ ខែ​មេសា ហើយ​លោក​ក៏​បាន​ប្រ​កាស​ថា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើ​ម្បី​ពិ​និត្យ​ច្បាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​មាន​អា​សន្ន។​

សម្តេចនាយ​ក​រដ្ឋ​មន្ត្រី​​កម្ពុជា ប្រកាស​បិទ​កាស៊ីណូចាប់​ពី​ថ្ងៃ​ទី ១​ មេសា នឹង​​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃស្អែក​ ដើ​ម្បី​ពិ​និត្យ​ច្បាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​មានគ្រា​អា​សន្ន

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រ​កាស​ជា​ថ្មី​ថា ច្បាប់​សម្រាប់​ដាក់​ប្រ​ទេស​ក្នុង​គ្រា​អា​សន្ន​ត្រូវ​បាន​រៀប​ចំ​រួច​ហើយ ហើយ​នឹង​ចូល​ជា​ធរ​មាន​នា​ពេល​ឆាប់ៗ​នេះ។ លោក​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដើម្បី​ពិនិត្យ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ មុ​ន​នឹង​កោះ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ។

ការ​ប្រជុំ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដឹក​នាំ​ដោយ​លោក​នា​យក​រដ្ឋ​មន្ត្រី និង​ចូល​រួម​ដោយ​ឧប​នា​យក​រដ្ឋ​មន្ត្រី។ ខ្លឹម​សារ​នៃ​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​នឹ​ង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​សុក្រ ក្នុង​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ទី​ស្ដី​ការ ហើយ​នឹង​បញ្ជូន​ទៅ ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ថ្វាយ​ទៅ​ព្រះ​ម​ហា​ក្សត្រ។ ច្បាប់​នេះ​នឹង​ចាត់​ទុក​ជា​ការ​ប្រ​ញាប់៕

(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: postkhmer.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll