Trending now

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ

10:54 | 22/05/2026 ឌឹកអាញ់

យុគសម័យ - នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Le Minh Hung បានទទួលជួបសមមិត្ត Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម ឡាវ កម្ពុជា អះអាងថា បន្តពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងបីក្នុងការធានាសន្តិសុខជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនការតភ្ជាប់ខឿន វៀតណាម៖ សមាហរណកម្មអន្តរជាតិគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ

នៅក្នុងជំនួបសម្តែងការគួរសម នាយករដ្ឋមន្ត្រី លោក Le Minh Hung បានផ្ញើនូវសេចក្តីសាកសួរសុខទុក្ខដោយគោរពជូនចំពោះ ថ្នាក់ដឹកនាំបដិវត្តន៍គុយបា នាយឧត្តមសេនីយ៍ Raul Castro, លេខាទីមួយ ប្រធាន Miguel Diaz-Canel, នាយករដ្ឋមន្ត្រី Manuel Marrero និងបណ្ដាសមមិត្តថ្នាក់ដឹកនាំគុយបា; ថ្លែងអំណរគុណចំពោះបណ្ដាសមមិត្តថ្នាក់ដឹកនាំគន្លឹះគុយបា ដែលបានផ្ញើលិខិត និងសារលិខិតអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតលើកទី XIV របស់បក្សកុម្មុយនីស្តវៀតណាម និងលទ្ធផលនៃការបោះឆ្នោតសភាអាណត្តិទី XVI នាពេលកន្លងទៅ; ដោយអះអាងថា ក្នុងឋានៈថ្មីនឹងបន្តរួមចំណែកចូលរួមនៅក្នុងការមិនឈប់ឈរពង្រីក និងលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពពិសេស ឱ្យសមស្របទៅនឹងសក្តានុពល កម្រិតនៃទំនាក់ទំនង និងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
នាយករដ្ឋមន្ត្រី លោក Le Minh Hung ទទួលជួបសមមិត្ត Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម។

ដោយសម្តែងនូវភាពកិត្តិយសដែលបានជួបនាយករដ្ឋមន្ត្រី លោក Le Minh Hung ឯកអគ្គរដ្ឋទូត លោក Rogelio Polanco Fuentes បានពាំនាំនូវសេចក្តីអបអរសាទរដ៏ល្អប្រសើររបស់បណ្ដាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលគុយបា ជូនចំពោះនាយករដ្ឋមន្ត្រី លោក Le Minh Hung។ ឯកអគ្គរដ្ឋទូតមានភាពរីករាយចែករំលែកជាមួយនាយករដ្ឋមន្ត្រីអំពីបណ្ដាជំហានរីកចម្រើនវិជ្ជមានក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺការដោះដូរគណៈប្រតិភូគ្រប់ថ្នាក់ត្រូវបានរក្សាជាប្រចាំ លេចធ្លោគឺដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់គុយបារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam (៩/២០២៤) និងដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាមរបស់លេខាទីមួយ ប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel (៩/២០២៥) ក្នុងឱកាសប្រារព្ធខួបលើកទី ៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូត និងចំឱកាសប្រារព្ធខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញារបស់វៀតណាម; កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យដូចជាកសិកម្ម យុត្តិធម៌ បច្ចេកវិទ្យាជីវសាស្ត្រ បន្តត្រូវបានជំរុញ; បណ្ដាគម្រោងសហប្រតិបត្តិការដាំដុះស្រូវ វារីវប្បកម្ម ការផលិតស្បៀងអាហារនៅគុយបា សម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
នាយករដ្ឋមន្ត្រី លោក Le Minh Hung មានបំណងចង់ឱ្យភាគីទាំងពីរ បន្តពង្រឹង និងបង្កើនបន្ថែមទៀតនូវទំនាក់ទំនងពិសេសវៀតណាម - គុយបា។

នាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម តែងតែចងចាំ និងគោរពចំពោះសាមគ្គីភាព ការគាំទ្រប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ភាពបរិសុទ្ធ និងស្មោះត្រង់ ដែលបក្ស រដ្ឋាភិបាល និងប្រជាជនគុយបាបានផ្តល់ជូនវៀតណាម នៅក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិពីមុន ក៏ដូចជាកិច្ចការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។

នាពេលខាងមុខ នាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យភាគីទាំងពីរ បន្តពង្រឹង និងបង្កើនបន្ថែមទៀតនូវទំនាក់ទំនងពិសេសវៀតណាម - គុយបា។ យោងតាមនោះ នាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ ដើម្បីដាក់អនុវត្តរាល់កិច្ចព្រមព្រៀងដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ជំរុញការដោះដូរគណៈប្រតិភូគ្រប់ថ្នាក់ និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព; សហការយ៉ាងជិតស្និទ្ធរៀបចំបណ្ដាសកម្មភាពក្នុងឱកាសប្រារព្ធខួបលើកទី ១០០ នៃទិវាខួបកំណើតរបស់ថ្នាក់ដឹកនាំ Fidel Castro ដែលជាមិត្តដ៏ធំធេងរបស់ប្រជាជនវៀតណាម (១៣/៨/១៩២៦ - ១៣/៨/២០២៦); លើកកម្ពស់ប្រសិទ្ធភាពនៃបណ្ដាយន្តការសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងរវាងបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន; បន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្ដាវេទិកាពហុភាគី។

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
ឯកអគ្គរដ្ឋទូត លោក Rogelio Polanco Fuentes បានអះអាងថា គុយបាតែងតែចាត់ទុកវៀតណាមជាបងប្អូន ជាសមមិត្តជិតស្និទ្ធ និងជាគំរូនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។

ដោយឯកភាពខ្ពស់ជាមួយបណ្ដាមតិដឹកនាំតម្រង់ទិសរបស់នាយករដ្ឋមន្ត្រី លោក Le Minh Hưng ឯកអគ្គរដ្ឋទូត លោក Rogelio Polanco Fuentes បានអះអាងថា គុយបាតែងតែចាត់ទុកវៀតណាមជាបងប្អូន ជាសមមិត្តជិតស្និទ្ធ និងជាគំរូនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ; ដោយអះអាងថា រាល់សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាមក្នុងបណ្ដាឆ្នាំកន្លងមក គឺជាប្រភពកម្លាំងចិត្តរបស់ប្រជាជនគុយបា; មានបំណងចង់ឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍ ជាពិសេសគឺបណ្ដាមេរៀននៅក្នុងដំណើរការរយៈពេល ៤០ ឆ្នាំនៃការដាក់អនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មីរបស់វៀតណាម; ត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមដាក់អនុវត្តបានល្អនូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅលើបណ្ដាវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ជាពិសេសគឺកសិកម្ម និងបច្ចេកវិទ្យាជីវសាស្ត្រ៕

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានស្នើឱ្យភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធ ដើម្បីដាក់អនុវត្តរាល់កិច្ចព្រមព្រៀងដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ជំរុញការដោះដូរគណៈប្រតិភូគ្រប់ថ្នាក់ និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព។
វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមនឹងរួមដំណើរជាមួយគុយបាជានិច្ចក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការគាំទ្រដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងប្រជាជនវៀតណាមចំពោះបុព្វហេតុសុចរិតរបស់បក្ស និងប្រជាជនគុយបា។

ការទូតវៀតណាម ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ការទូតវៀតណាម ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស

ក្នុងឱកាសទទួលអំណរឆ្នាំសកល ២០២២ នោះ ក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ក្រឡេកមើលវិស័យការទូតរបស់វៀតណាមក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ”​​ របស់លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាននាថ្ងៃទី ១ មករា ឆ្នាំ ២០២២ នោះ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គុយបាតែងតែចាត់ទុកវៀតណាមជាគំរូក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ
សហការបោះពុម្ពផ្សាយកម្រងស្នាដៃរបស់ថ្នាក់ដឹកនាំគុយបា Fidel Castro Ruz
ការសិក្សារៀនសូត្រ និងធ្វើតាមប្រធាន Ho Chi Minh ក្លាយជាកម្លាំងចលករក្នុងការរុញច្រានពលកម្ម និងការបង្កើតថ្មី
Fukuoka ដោះដូរទិសដៅគាំទ្រសហគមន៍ប្រជាជនវៀតណាមនៅជប៉ុន
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ព្រមានពលរដ្ឋអំពីបណ្ដាញបោកប្រាស់ និងល្បែងស៊ីសងខុសច្បាប់