Trending now

ការទូតវៀតណាម ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមពន្លឺនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស

20:00 | 01/01/2022 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសទទួលអំណរឆ្នាំសកល ២០២២ នោះ ក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ក្រឡេកមើលវិស័យការទូតរបស់វៀតណាមក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ”​​ របស់លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាននាថ្ងៃទី ១ មករា ឆ្នាំ ២០២២ នោះ។

មជ្ឈមណ្ឌលសន្និបាតជាតិពោរពេញទៅដោយពណ៌ទង់ជាតិនិងទង់បក្សទង់បក្សកុម្មុយនិស្តវៀតណាម ដើម្បីត្រៀមសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស មជ្ឈមណ្ឌលសន្និបាតជាតិពោរពេញទៅដោយពណ៌ទង់ជាតិនិងទង់បក្សទង់បក្សកុម្មុយនិស្តវៀតណាម ដើម្បីត្រៀមសម្រាប់មហាសន្និបាតលើកទី XIII របស់បក្ស
ប្រជាជនជឿទុកចិត្តនិងរំពឹងទុកលើមហាសន្និបាតលើកទី ១៣ របស់បក្ស ប្រជាជនជឿទុកចិត្តនិងរំពឹងទុកលើមហាសន្និបាតលើកទី ១៣ របស់បក្ស
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ Tuan Anh/baoquote.vn)
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ Tuan Anh/baoquote.vn)

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា វិស័យការទូតវៀតណាមក្នុងរយៈពេល ១ ឆ្នាំ កន្លងទៅបានបន្តរួមចំណែកផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទៅកាន់ពិភពលោក អំពីរូបភាពដ៏រស់រវើករបស់ប្រទេសវៀតណាមមានឯករាជ្យ ម្ចាស់ការ ផ្លាស់ប្ដូរថ្មី សកម្ម ច្នៃប្រឌិត ពោរពេញទៅដោយអត្តសញ្ញាណ និងប្រពៃណី ហើយជាមិត្តភក្តិ ស្មោះត្រង់ ជាដៃគូគួរឱ្យជឿទុកចិត្តរបស់មិត្តអន្តរជាតិ។ វិស័យការទូតបានរិះរកវិធានការណ៍ជាច្រើន ដើម្បីអនុវត្តន៍សកម្មភាពយ៉ាងទូលំទូលាយលើគ្រប់ការងារកិច្ចការបរទេសទ្វេភាគី ពហុភាគី នយោបាយ ព្រំដែន ទឹកដី សេដ្ឋកិច្ច វប្បធម៌ កិច្ចគាំពារពលរដ្ឋ ការងារអំពីជនវៀតណាមនៅឯបរទេស ព័ត៌មានកិច្ចការបរទេស ការទូតសេដ្ឋកិច្ច ការទូតសុខាភិបាល វ៉ាក់សាំង។ ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានាមានកាវឌ្ឍនភាពយ៉ាងខ្លាំងក្លាតាមទិសស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព បង្កើនទំនុកទុកចិត្តនយោបាយ និងផលប្រយោជន៍។ ក្នុងទំនាក់ទំនងពហុភាគីនោះ វៀតណាមបានចូលរួមក្នុងសកម្មភាព និងព្រឹត្តិការណ៍ពហុភាគីលេចធ្លោក្នុងតំបន់ និងនៅលើពិភពលោក ដោយរួមចំណែកយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវចំពោះការងាររួមរបស់សហគមន៍អន្តរជាតិផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក