យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ស្ថានទូតនៃប្រទេសអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម បានរៀបចំជំនួបសម្តែងការគួរសម និងអបអរសាទរដល់ក្រុមចម្រុះតំណាងឱ្យសាកលវិទ្យាល័យ Lac Hong (LHU) ក្នុងឱកាសដែលសម្រេចបានស្នាដៃយ៉ាងឆ្នើមដោយទទួលបានរង្វាន់ប្រាក់ (Silver Award) នៅក្នុងការប្រកួត Global Best M-Gov Award 2026 – ដែលជារង្វាន់អន្តរជាតិដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថល និងការបង្កើតថ្មី។
| សាស្ត្រាចារ្យ Vuong Hong Vu៖ ទំនាក់ទំនង ចិន-វៀតណាម បានឈានហួសពីក្របខ័ណ្ឌទ្វេភាគីប្រពៃណី ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ធ្វើការជាមួយក្រុមត្រួតពិនិត្យ IUU របស់ EC |
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូត UAE, ថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ Lac Hong។ នេះគឺជាសកម្មភាពមួយសំដៅកត់សម្គាល់នូវរាល់ការខិតខំប្រឹងប្រែងរបស់ជំនាន់វ័យក្មេងវៀតណាម នៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ទន្ទឹមនឹងនោះ បង្ហាញពីការយកចិត្តទុកដាក់របស់ UAE ចំពោះកិច្ចសហប្រតិបត្តិការអប់រំ, ការបង្កើតថ្មី និងការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់។
មុននោះ នាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូលរដ្ឋាភិបាលពិភពលោក (World Government Summit – WGS 2026) នៅ Dubai, ក្រុមចម្រុះតំណាងឱ្យសាកលវិទ្យាល័យ Lac Hong បានជម្នះលើគម្រោងជាង ៥.០០០ គម្រោង ដែលមកពីប្រទេសនិងដែនដីចំនួន ១២៦ ដើម្បីទទួលបានរង្វាន់ប្រាក់ នៅក្នុងការប្រកួត Global Best M-Gov Award 2026។ នេះក៏ជាលើកទីមួយផងដែរ ចាប់តាំងពីរង្វាន់នេះត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ ២០១៤ ដែលមានតំណាងវៀតណាមម្នាក់បានឈានជើងចូលទៅក្នុងក្រុមទទួលបានរង្វាន់ខ្ពស់បំផុតនៃការប្រកួត។
![]() |
| លោក Eisa Alhammadi ភារធារីស្តីទីនៃស្ថានទូត UAE ប្រចាំនៅវៀតណាម ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍។ |
ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍ លោក Eisa Alhammadi ភារធារីស្តីទីនៃស្ថានទូត UAE ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា UAE តែងតែចាត់ទុកការអប់រំ, ការបង្កើតថ្មី និងបច្ចេកវិទ្យា គឺជាបណ្ដាគ្រឹះស្ថានស្នូលដើម្បីកសាងអនាគតប្រកបដោយចីរភាព និងលើកកម្ពស់គុណភាពជីវិតរស់នៅជូនប្រជាពលរដ្ឋ។
លោកបានឱ្យដឹងថា ក្នុងបណ្ដាឆ្នាំកន្លងមក UAE បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិជាច្រើន សំដៅជំរុញខឿនសេដ្ឋកិច្ចចំណេះដឹង ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើវិទ្យាសាស្ត្របច្ចេកវិទ្យា, វិស័យបញ្ញាសិប្បនិម្មិត (AI) និងការអភិវឌ្ឍប្រភពធនធានមនុស្សវ័យក្មេង...
តំណាងស្ថានទូត UAE ក៏បានចែករំលែកផងដែរថា UAE កំពុងវិនិយោគយ៉ាងខ្លាំងក្លាទៅលើការអប់រំ និងការស្រាវជ្រាវវិទ្យាសាស្ត្រ តាមរយៈការកសាងបណ្ដាមជ្ឈមណ្ឌលបង្កើតថ្មី, បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យ និងអង្គការបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌងាយស្រួលដើម្បីឱ្យយុវជនអភិវឌ្ឍជំនាញខាងផ្នែកបច្ចេកវិទ្យា, ការសរសេរកម្មវិធីកុំព្យូទ័រ និងការចាប់ផ្តើមអាជីវកម្មបង្កើតថ្មី។
យោងតាមលោក Eisa Alhammadi បណ្ដាគំនិតផ្តួចផ្តើម ដូចជាសារមន្ទីរអនាគត នៅ Dubai ឬកម្មវិធី UAE Centennial 2071 បានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យវែងឆ្ងាយរបស់ UAE ក្នុងការរៀបចំសម្រាប់បណ្ដាជំនាន់អនាគត ដោយបំពាក់នូវចំណេះដឹង, បច្ចេកវិទ្យា និងស្មារតីនៃការបង្កើតថ្មី។
![]() |
| លោក Bui Xuan Canh សាស្ត្រាចារ្យមហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន (CNTT) នៃសាកលវិទ្យាល័យ Lac Hong ចែករំលែកអារម្មណ៍ក្នុងចិត្ត ពេលទទួលបានរង្វាន់នៅ UAE។ |
«ចំពោះហេតុផលនោះហើយ ទើបយើងខ្ញុំមានសេចក្តីត្រេកអរយ៉ាងក្រៃលែងនៅពេលបានឃើញនូវបណ្ដាគំនិតច្នៃប្រឌិតបង្កើតថ្មី ដូចជា ‘Your Voice’ ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមយុវជនវៀតណាម - គឺជាមនុស្សដែលមិនត្រឹមតែពូកែខាងផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបង្កប់នៅក្នុងខ្លួននូវស្មារតីទទួលខុសត្រូវសង្គម និងបំណងប្រាថ្នាចង់បង្កើតនូវតម្លៃល្អៗសម្រាប់សហគមន៍» លោកបានសង្កត់ធ្ងន់។
លោក Bui Xuan Canh សាស្ត្រាចារ្យមហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន (CNTT) នៃសាកលវិទ្យាល័យ Lac Hong បានចែករំលែកថា ការដែលបានអញ្ជើញចូលរួមក្នុងសន្និសីទកំពូលរដ្ឋាភិបាលពិភពលោកនៅ Dubai គឺជាបទពិសោធន៍ដ៏ពិសេសមួយ និងបានផ្តល់ការបំផុសគំនិតយ៉ាងច្រើនដល់ក្រុមចម្រុះ។
តំណាងក្រុមចម្រុះបានចែករំលែកថា៖ «ការដែលបានអញ្ជើញចូលរួមក្នុងសន្និសីទកំពូលរដ្ឋាភិបាលពិភពលោក (WGS 2026) នៅ Dubai នាខែកុម្ភៈកន្លងទៅនេះ គឺជាបទពិសោធន៍មួយដែលផ្លាស់ប្តូរទស្សនៈពិភពលោករបស់បុគ្គលខ្ញុំផ្ទាល់ និងបណ្ដាសិស្សានុសិស្ស។ យើងខ្ញុំមិនត្រឹមតែមានការកោតសរសើរក្រៃលែងចំពោះភាពអាជីពនៅក្នុងការងាររៀបចំរបស់ប្រទេសម្ចាស់ផ្ទះ UAE ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចាប់អារម្មណ៍យ៉ាងពិតប្រាកដ ចំពោះចក្ខុវិស័យអនាគត និងស្មារតីនៃការបង្កើតថ្មីដែល UAE បានផ្សព្វផ្សាយ»។
![]() |
| លោក Eisa Alhammadi ភារធារីស្តីទីនៃស្ថានទូត UAE ប្រចាំនៅវៀតណាម ជូនកាដូអនុស្សាវរីយ៍ដល់បណ្ដាភ្ញៀវកិត្តិយស។ |
នៅក្នុងការប្រកួតនេះ ក្រុមចម្រុះបានណែនាំគម្រោង «Your Voice» – ដែលជាដំណោះស្រាយអនុវត្តវិស័យបញ្ញាសិប្បនិម្មិត (AI) និងចក្ខុវិស័យម៉ាស៊ីន សំដៅគាំទ្រដល់ការបកប្រែភាសាសញ្ញាតាមពេលវេលាជាក់ស្តែង រួមចំណែកបំបែករបាំងនៃការប្រាស្រ័យទាក់ទងសម្រាប់ជនគរថ្លង់។
តំណាងក្រុមចម្រុះបានឱ្យដឹងថា៖ «ស្ថិតនៅក្នុងចំណោមសំណុំឯកសារជាង ៥.០០០ ច្បាប់មកពីគ្រប់ទិសទីនៅលើពិភពលោក ខណៈពេលដែលឈ្មោះរបស់ប្រទេសវៀតណាម និងគម្រោង Your Voice ត្រូវបានប្រកាសឡើងសម្រាប់ពានរង្វាន់រង្វាន់ប្រាក់ នៅ UAE នោះ វាមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ឬរបស់សាកលវិទ្យាល័យ Lac Hong ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពរបស់បញ្ញវន្តវ័យក្មេងវៀតណាមទៀតផង»។
ក្រុមចម្រុះក៏បានសង្កត់ធ្ងន់ផងដែរថា រង្វាន់នេះគឺជាប្រភពកម្លាំងចលករដ៏ធំធេង ដើម្បីបន្តបំពេញបន្ថែមនូវចំណុចខ្វះខាតនៃគម្រោង និងនាំយកបច្ចេកវិទ្យាមកបម្រើដល់សហគមន៍។
លោកបានមានប្រសាសន៍ថា៖ «រង្វាន់នេះគឺជាការអះអាងមួយថា បច្ចេកវិទ្យាគឺពិតជាមានតម្លៃ លុះត្រណាតែវាបម្រើដល់មនុស្សជាតិ និងមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ។ ការទទួលស្គាល់ និងការគាំទ្រពី UAE នឹងជាប្រភពកម្លាំងចលករដ៏សំខាន់ ដើម្បីឱ្យយើងខ្ញុំបន្តអភិវឌ្ឍគម្រោង Your Voice ឱ្យឈានទៅជិតបន្ថែមទៀតជាមួយនឹងសហគមន៍ដែលងាយរងគ្រោះ»។
ស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធី ស្ថានទូត UAE បានប្រគល់កាដូអនុស្សាវរីយ៍ជូនដល់ក្រុមចម្រុះ និងរៀបចំការដោះដូរប្រាស្រ័យទាក់ទង ព្រមទាំងថតរូបអនុស្សាវរីយ៍រួមគ្នា សំដៅកត់ត្រានូវចំណុចរបត់ដ៏មានអត្ថន័យ នៅក្នុងកិច្ចសហប្រតិបត្តិការដោះដូរអប់រំ និងបច្ចេកវិទ្យារវាង UAE និងវៀតណាម៕
យុគសម័យ - ឆ្លើយតបនឹងការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដែលបង្កឡើងដោយទឹកជំនន់នៅប្រទេសវៀតណាមនោះ នាថ្ងៃទី ៥ ខែសីហា អេមីរ៉ាតអារ៉ាប់រួម (UAE) បានផ្ញើសាររំលែកទុក្ខ និងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ |
មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ របស់កម្ពុជា កាលពីពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយមន្ទីរពេទ្យ Cho Ray-ភ្នំពេញ និងក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (Thaco Agri) រៀបចំកម្មវិធីពិនិត្យសុខភាព ព្យាបាលជំងឺ ចែកឱសថ និងផ្តល់អំណោយដល់កម្មករដើមកំណើតវៀតណាម និងកម្ពុជា នៅតំបន់រួមផ្សំ ស្នួល របស់ក្រុមហ៊ុន Thaco Agri ស្ថិតនៅស្រុក ... |
thoidai.com.vn



មតិពីមិត្តអ្នកអាន