Trending now

ស្ថានទូត និងសហគ្រាសវៀតណាមនៅកម្ពុជា រួមគ្នាថែទាំជីវភាពរបស់កម្មករក្នុងស្រុក

17:10 | 08/04/2025 វិច្ឆិកា

មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៥ របស់កម្ពុជា កាលពីពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយមន្ទីរពេទ្យ Cho Ray-ភ្នំពេញ និងក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (Thaco Agri) រៀបចំកម្មវិធីពិនិត្យសុខភាព ព្យាបាលជំងឺ ចែកឱសថ និងផ្តល់អំណោយដល់កម្មករដើមកំណើតវៀតណាម និងកម្ពុជា នៅតំបន់រួមផ្សំ ស្នួល របស់ក្រុមហ៊ុន Thaco Agri ស្ថិតនៅស្រុក ស្នួល ខេត្ត ក្រចេះ ភាគឦសាននៃប្រទេសនេះ។

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម - កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នៅទីនោះ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រឯកទេស ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតចំនួន ២៦ នាក់របស់មន្ទីរពេទ្យ Cho Ray-ភ្នំពេញ បានធ្វើការពិនិត្យសុខភាព ពិនិត្យរកជំងឺ និងផ្តល់ប្រឹក្សាសុខភាពដល់កម្មករចំនួន ៥០០ នាក់ ដែលរួមមាន ២០០ នាក់ជាជនជាតិដើមកំណើតវៀតណាម និង ៣០០ នាក់ជាជនជាតិកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មករដើមកំណើតវៀតណាម និងជនជាតិកម្ពុជានៅតំបន់រួមផ្សំ ស្នួល របស់ក្រុមហ៊ុន Thaco Agri។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មករដើមកំណើតវៀតណាម និងជនជាតិកម្ពុជានៅតំបន់រួមផ្សំ ស្នួល របស់ក្រុមហ៊ុន Thaco Agri។

ថ្លែងក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Minh Vu បានសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសហការ និងការរួមគ្នាធ្វើការរបស់មន្ទីរពេទ្យ និងសហគ្រាសវៀតណាមនៅកម្ពុជា ក្នុងការថែទាំ និងការពារសុខភាពរបស់កម្មករ និងប្រជាជនក្នុងស្រុក។

លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា តំបន់រួមផ្សំរបស់ Thaco Agri គឺជាគម្រោងវិនិយោគកសិកម្មដែលមានគុណភាពខ្ពស់កម្រិតពិភពលោក ដែលមានកម្មកររាប់ពាន់នាក់ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជានៅលើទឹកដីប្រទេសចេតិយ៍។

តំបន់ពិនិត្យសុខភាពត្រូវបានបែងចែកជាច្រើនបន្ទប់ ដើម្បីធានាថាសកម្មភាពពិនិត្យសុខភាព ការផ្តល់ប្រឹក្សា និងការចែកឱសថមានប្រសិទ្ធភាព និងរហ័ស។
តំបន់ពិនិត្យសុខភាពត្រូវបានបែងចែកជាច្រើនបន្ទប់ ដើម្បីធានាថាសកម្មភាពពិនិត្យសុខភាព ការផ្តល់ប្រឹក្សា និងការចែកឱសថមានប្រសិទ្ធភាព និងរហ័ស។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានផ្ញើសេចក្តីសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ចូលឆ្នាំថ្មី របស់កម្ពុជាដល់កម្មករជនជាតិដើមកំណើតវៀតណាម និងកម្ពុជាដែលធ្វើការនៅតំបន់រួមផ្សំនេះ ព្រមទាំងបានផ្តល់អំណោយដល់ប្រជាជន ៥០០ នាក់ដែលមានជីវភាពលំបាក ដោយអំណោយមួយឈុតមានអង្ករ ៥ គីឡូក្រាម និងប្រាក់សុទ្ធ ដើម្បីបង្ហាញការយកចិត្តទុកដាក់ ការចែករំលែកជាមួយកម្មករ និងលើកទឹកចិត្តឱ្យអ្នកគ្រប់គ្នាបន្តខិតខំធ្វើការ ដើម្បីលើកកម្ពស់គុណភាពជីវិត៕

វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី» វៀតណាម៖ សិក្ខាសាលាវិទ្យាសាស្ត្រ «ពង្រឹងចំណងសាមគ្គីភាពនៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា ក្នុងស្ថានភាពថ្មី»

នោះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ លើកទី ៣ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ គម្រោងនេះ ដោយលោកនាយឧត្តមសេនីយ៍ បណ្ឌិត Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជាប្រធាន។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស អនុប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានេះ

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីកម្ពុជានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា ពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ
ខេត្ត Soc Trang រៀបចំសកម្មភាពបុណ្យតេតកងទ័ព-ប្រជាជនជាច្រើន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ
និស្សិតកម្ពុជាអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីវៀតណាម
បំផុសមោទនភាពជាតិ តាមរយៈ «មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ គ.ស២០២៥ និងរណ្តាប់ទទួលទេវតា»