យុគសម័យ - នាដប់យប់ថ្ងៃទី ១៧ ខែឧសភា នៅ Hai Phong សមាគមនារីក្រុង Hai Phong បានរៀបចំពិធីបុណ្យអាវវែងឆ្នាំ ២០២៦ ក្រោមប្រធានបទ "នារី Hai Phong – បេតិកភណ្ឌនិងការតភ្ជាប់" រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី លើកតម្កើងសម្រស់អាវវែងវៀតណាម និងរូបភាពនារីនៃទីក្រុងកំពង់ផែក្នុងសម័យកាលសមាហរណកម្ម។
| ការពង្រីកការតភ្ជាប់លំហទេសចរណ៍តំបន់ Quang Ninh, Bac Ninh និង Hai Phong អង្គការ Tzu Chi ប្រគល់អាហារូបករណ៍ចំនួន ៧០០ កន្លែង ដល់សិស្ស និស្សិតដែលមានជីវភាពខ្វះខាតនៅទីក្រុង Hai Phong |
កម្មវិធីនេះបានប្រមូលផ្តុំនូវបណ្តុំម៉ូដអាវវែង សិល្បៈជាច្រើន ដែលផ្ទុកទៅដោយសញ្ញាណវប្បធម៌យ៉ាងជ្រាលជ្រៅ និងដង្ហើមសម័យទំនើប ដូចជា «តំបន់នៃការចងចាំ» «រាងរៅវៀតណាមដ៏ឆើតឆាយ – ប៉ះពាល់បេតិកភណ្ឌ» និង «ពាក្យខ្សឹបខ្សៀវនៃផ្កាឈូក»។ តាមរយៈភាសាម៉ូដសម្លៀកបំពាក់ បណ្ដាម៉ូដរចនាបានសំដែងឡើងវិញនូវសម្រស់ប្រពៃណីនៃជាយអាវវែងវៀតណាម ព្រមទាំងបញ្ជូននូវស្មារតីច្នៃប្រឌិត និងការខិតខំប្រឹងប្រែងប្រាថ្នាចង់ឈានឡើងរបស់នារីក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
ថ្លែងមតិនៅក្នុងពិធីបើក លោកស្រី Tran Thu Huong អនុប្រធានគណៈកម្មាធិការរណសិរ្សមាកុភូមិវៀតណាមទីក្រុង និងជាប្រធានសមាគមនារីក្រុង Hai Phong បានសង្កត់ធ្ងន់ថា អាវវែងគឺជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ជាតិ ទន្ទឹមនឹងនោះ ក៏ជាស្ពានចម្លងរវាងប្រពៃណីនិងទំនើប រវាងអត្តសញ្ញាណវៀតណាមជាមួយស្មារតីសមាហរណកម្មអន្តរជាតិ។
![]() |
| លោកស្រី Tran Thu Huong សមាជិកគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានសមាគមនារីទីក្រុង ថ្លែងមតិបើកពិធី។ |
ពិធីបុណ្យនេះមានខ្លឹមសារពិសេសៗជាច្រើន លើកតម្កើងអាវវែងវៀតណាមផ្សារភ្ជាប់ជាមួយតម្លៃបេតិកភណ្ឌជាតិ តាមរយៈបណ្តុំម៉ូដដ៏គួរឱ្យចាប់អារម្មណ៍ ដូចជា «តំបន់នៃការចងចាំ» «រាងរៅវៀតណាមដ៏ឆើតឆាយ – ប៉ះពាល់បេតិកភណ្ឌ» «ពាក្យខ្សឹបខ្សៀវនៃផ្កាឈូក» និង «ក្លិនក្រអូបរដូវក្តៅ» របស់អ្នករចនាម៉ូដ Cao Thu Van, អ្នករចនាម៉ូដ Chau Loan និងអ្នករចនាម៉ូដ Xuan Thao ដោយនាំមកនូវពណ៌សម្បុរប្រពៃណី និងដង្ហើមសម័យទំនើប។ ទន្ទឹមនឹងផ្នែកបង្ហាញម៉ូដអាវវែង ទស្សនិកជននៅទទួលបានការទស្សនាផ្នែកបង្ហាញសម្លៀកបំពាក់ប្រពៃណីនៃបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។
ព្រឹត្តិការណ៍នេះស្ថិតនៅក្នុងកម្រងសកម្មភាពវប្បធម៌ សំដៅបន្តផ្សព្វផ្សាយចលនាថែរក្សា និងពង្រីកតម្លៃអាវវែងនៅក្នុងជីវភាពរស់នៅរបស់សហគមន៍។ ពិធីបុណ្យអាវវែង ក្រុង Hai Phong ឆ្នាំ ២០២៦ រួមចំណែកលើកតម្កើងសម្រស់ជាយអាវវែងវៀតណាម ផ្សព្វផ្សាយរូបភាពនារីមានភាពរស់រវើក ច្នៃប្រឌិត ចេះថែរក្សាបេតិកភណ្ឌ និងតភ្ជាប់ជាមួយសម័យកាល។
![]() |
| ទិដ្ឋភាពបង្ហាញម៉ូដបណ្ដាបណ្តុំម៉ូដអាវវែង។ |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុង Hai Phong តែងតែរក្សាសកម្មភាពផ្សព្វផ្សាយអាវវែងជាច្រើន ផ្សារភ្ជាប់ជាមួយបណ្ដាព្រឹត្តិការណ៍វប្បធម៌ធំៗរបស់ទីក្រុង ដូចជា សប្តាហ៍អាវវែង, ពិធីបុណ្យផ្កា Phuong Do ឬបណ្ដាកម្មវិធីដង្ហែរក្បួន និងការសម្តែងសិល្បៈសហគមន៍។ តាមរយៈនោះ ជាយអាវវែងកាន់តែមានវត្តមានយ៉ាងទូលំទូលាយនៅក្នុងសាលារៀន ទីកន្លែងធ្វើការ និងបណ្ដាសកម្មភាពសង្គម ដោយក្លាយជានិមិត្តរូបវប្បធម៌មួយដែលត្រូវបានថែរក្សា និងផ្សព្វផ្សាយនៅក្នុងជីវភាពរស់នៅសម័យទំនើប៕
យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើសមាហរណកម្មសកម្មភាពការទូតប្រជាជន ទៅក្នុងការអនុវត្តកម្មវិធី និងគម្រោងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅទីក្រុង Hai Phong បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។ |
យុគសម័យ - ជាមួយនឹងជើងហោះហើរជាង ១០០,០០០ ក្នុងរយៈពេលត្រឹមតែ ៦ ខែ ផ្លូវហោះហើរទីក្រុង Ha Noi - ទីក្រុង Ho Chi Minh រក្សាទីតាំងរបស់ខ្លួននៅក្នុងផ្លូវហោះហើរក្នុងស្រុកដ៏មមាញឹកបំផុតទាំង ១០ នៅទូទាំងពិភពលោក ដែលបង្កើតសម្ពាធប្រតិបត្តិការដ៏អស្ចារ្យ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន