យុគសម័យ - នាយករដ្ឋមន្ត្រីបានចាត់ទុកថា វិទ្យាសាស្ត្របច្ចេកវិទ្យា, ការបង្កើតថ្មី និងការបំប្លែងជាឌីជីថល គឺជាគ្រឹះស្ថាន ជាកម្លាំងចលករ និងជាចំណុចរបត់យុទ្ធសាស្ត្រឈានមុខគេ ដើម្បីឈានជើងចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
| ប្រព័ន្ធផ្សព្វផ្សាយថៃ៖ ផែនការរៀបចំឡើងវិញស្ថាប័នរដ្ឋរបស់វៀតណាមគឺជាការបោះជំហានដ៏ធំធែង ខេត្តក្រចេះ និងបញ្ជាការដ្ឋានយោធាស្រុក Phu Rieng គឺជា «មិត្ត» ជិតស្និទ្ធ |
នាព្រឹកថ្ងៃទី ១៨ ខែឧសភា នៅទីក្រុង Ha Noi នាយករដ្ឋមន្ត្រី លោក Le Minh Hung បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម ១៨ ឧសភា និងសន្និសីទដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថល - កម្លាំងចលករចម្បងនៃគំរូកំណើនថ្មី»។
អញ្ជើញចូលរួមផងដែរ មានឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung; រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Vu Hai Quan; តំណាងថ្នាក់ដឹកនាំបណ្ដាគណៈ ក្រសួង វិស័យនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន; បណ្ដាអង្គការអន្តរជាតិ, ស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាម; សហគ្រាស, វិទ្យាស្ថាន, សាលារៀន, សហគ្រាសសម្ព័ន្ធសេដ្ឋកិច្ច; បណ្ដាអ្នកវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេស; ថ្នាក់ដឹកនាំ និងកម្មាភិបាលនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមបណ្ដាសម័យកាល។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ថ្លែងមតិនៅក្នុងពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម និងសន្និសីទដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ |
ក្នុងបណ្ដាឆ្នាំកន្លងមក វិទ្យាសាស្ត្របច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថល បានរួមចំណែកកាន់តែច្បាស់ក្រឡែតទៅក្នុងកំណើនសេដ្ឋកិច្ច, ការលើកកម្ពស់ទិន្នផលពលកម្ម, គុណភាពផលិតផល និងសមត្ថភាពប្រកួតប្រជែងជាតិ។
ក្នុងបរិបទដែលពិភពលោកឈានចូលដំណាក់កាលប្រកួតប្រជែងយុទ្ធសាស្ត្រថ្មី បច្ចេកវិទ្យាកំពុងក្លាយជាកត្តាសម្រេចចិត្តលើសមត្ថភាពប្រកួតប្រជែង, ឋានៈ និងកម្រិតស្វយ័តភាពរបស់ប្រទេសនីមួយៗ។
រាល់ការផ្លាស់ប្តូរដ៏ធំធេងអំពីវិស័យបញ្ញាសិប្បនិម្មិត AI, គ្រឿងពាក់កណ្តាលចម្លង, ទិន្នន័យធំ, បច្ចេកវិទ្យាជីវសាស្ត្រ, បច្ចេកវិទ្យាកង់ទិច និងការផលិតឆ្លាតវៃ កំពុងធ្វើឱ្យផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវគំរូអភិវឌ្ឍន៍ប្រពៃណី និងរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល។
យោងតាមទិសដៅអភិវឌ្ឍន៍ថ្មី វិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មី មិនត្រឹមតែជាវិស័យគាំទ្រដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងក្លាយជាគ្រឹះស្ថាននៃកំណើនលឿននិងប្រកបរដោយចីរភាព; ជាលក្ខខណ្ឌដើម្បីធានាបាននូវភាពស្វយ័ត និងភាពខ្លួនទីពឹងខ្លួន ក្នុងបរិបទដែលការប្រកួតប្រជែងបច្ចេកវិទ្យាសកលកាន់តែមានភាពស្រួចស្រាវឡើងៗ។
«សន្និសីទដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ» គឺសំដៅធ្វើឱ្យជាក់ស្តែងជាតថភាពនូវសេចក្តីសម្រេចចិត្តលេខ 57-NQ/TW របស់ការិយាល័យនយោបាយ អំពីរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថលជាតិ និងសេចក្តីសម្រេចចិត្តលេខ 21/QĐ-TTg ចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រី អំពីបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបញ្ជីផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ។ ផ្ដើមចេញពីហេតុផលនេះ វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍបណ្ដាបច្ចេកវិទ្យាស្នូល, បច្ចេកវិទ្យាគ្រឹះ និងបណ្ដាផលិតផលយុទ្ធសាស្ត្រ ដែលមានលទ្ធភាពបង្កើតនូវរបកគំហើញអំពីកំណើន, សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពស្វយ័តភាពជាតិនៅក្នុងដំណាក់កាលថ្មី។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung និងបណ្ដាប្រតិភូចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម និងសន្និសីទដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ |
នៅក្នុងសន្និសីទ បទអន្តរាគមន៍ជាច្រើនបានផ្តោតលើទិសដៅម្ចាស់ការលើបច្ចេកវិទ្យាស្នូល ការអភិវឌ្ឍបណ្ដាគ្រឹះស្ថានឌីជីថល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យា Make in Viet Nam នៅក្នុងបណ្ដាវិស័យគណនាក្លោដ សន្តិសុខបណ្តាញ គ្រឿងពាក់កណ្តាលចម្លង AI បច្ចេកវិទ្យាកង់ទិច...
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសង្កត់ធ្ងន់ថា ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម មិនត្រឹមតែជាឱកាសដើម្បីលើកតម្កើងបណ្ដាអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត សហគ្រិន ជាមួយនឹងរាល់ស្នាដៃនៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការដាក់អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់បំផុត ដើម្បីដាស់ទឿននូវមោទនភាពអំពីបញ្ញាវៀតណាម ស្មារតីបង្កើតថ្មីនៅក្នុងស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺជំនាន់វ័យក្មេងវៀតណាម។
នាយករដ្ឋមន្ត្រីបានចាត់ទុកថា តម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ ទាមទារឱ្យមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវគំរូកំណើន ដែលក្នុងនោះវិទ្យាសាស្ត្របច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថល គឺជាគ្រឹះស្ថាន ជាកម្លាំងចលករ និងជាចំណុចរបត់យុទ្ធសាស្ត្រឈានមុខគេ ដើម្បីឈានជើងចូលទៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ការិយាល័យនយោបាយបានប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ អំពីរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថលជាតិ។ នេះគឺជាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រមានសារៈសំខាន់ពិសេស បង្ហាញពីការប្តេជ្ញាចិត្តនយោបាយខ្ពស់ណាស់របស់បក្សយើង ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថលជាតិ។
នាឱកាសទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម តំណាងឱ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រី លោក Le Minh Hung បានសម្តែងការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះបណ្ដាជំនាន់កម្មាភិបាល មន្ត្រីរាជការ បុគ្គលិកដែលបំពេញការងារនៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺរាល់ការលះបង់ ការរួមចំណែកដោយស្ងាត់ស្ងៀម និងការការងារពលកម្មដោយភ្លេចខ្លួន របស់បណ្ដាជំនាន់មនុស្សដែលធ្វើការងារវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មីនៅលើគ្រប់ច្រកល្ហកនៃប្រទេសជាតិ និងទាំងនៅបរទេសផងដែរ។
ដោយចង្អុលបង្ហាញត្រង់ៗនូវរាល់ចំណុចនៅសេសសល់ និងការកម្រិត នៅក្នុងសកម្មភាពវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មីក្នុងពេលកន្លងមក នាយករដ្ឋមន្ត្រីបានចាត់ទុកថា នៅក្នុងសម័យកាលដែលវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មីមានការអភិវឌ្ឍ និងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ព្រមទាំងការប្រកួតប្រជែងសកលកាន់តែកើនឡើងនោះ ប្រទេសណាដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ នឹងក្តាប់បានឱកាសដើម្បីឈានឡើង អភិវឌ្ឍលឿន និងប្រកបដោយចីរភាព។
![]() |
| នាយករដ្ឋមន្ត្រី Le Minh Hung ថ្លែងមតិនៅក្នុងពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាម និងសន្និសីទដាក់ឱ្យអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ។ |
ជាមួយនឹងគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ នោះ វិទ្យាសាស្ត្របច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថល ត្រូវបានកំណត់ថាជាកម្លាំងចលករគន្លឹះ ជា «សោរមាស» និងជាកត្តាស្លាប់រស់ដើម្បីធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិក្លាយជាការពិត។
ក្នុងបរិបទនោះ នាយករដ្ឋមន្ត្រីបានតម្រូវថា ក្នុងពេលខាងមុខ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវដើរតួនាទីជាស្នូលរួមជាមួយបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងការអនុវត្តការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការបង្កើតថ្មី និងការបំប្លែងជាឌីជីថលជាតិ; ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រត្រូវតែបង្កើតឱ្យបាននូវផលិតផលជាក់ស្តែង។ ផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើង ត្រូវតែមានតម្លៃបន្ថែម លក្ខណៈអនុវត្តជាក់ស្តែង ការធ្វើពាណិជ្ជកម្ម និងអត្រាធ្វើជាតូបនីយកម្មក្នុងស្រុកខ្ពស់ ព្រមទាំងត្រូវមានការរួមចំណែកយ៉ាងពិតប្រាកដសម្រាប់ការបង្កើនទិន្នផលពលកម្ម។
ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា សហគ្រាស វិទ្យាស្ថាន សាលារៀនត្រូវតែជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ី; បណ្ដាក្រសួង វិស័យដែលត្រូវបាននាយករដ្ឋមន្ត្រីប្រគល់ភារកិច្ច ត្រូវតែប្រញាប់ប្រញាល់កសាងភារកិច្ច បញ្ជាទិញពីសហគ្រាស វិទ្យាស្ថាន សាលារៀន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាស្នូល និងផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
យន្តការគោលនយោបាយលើកទឹកចិត្តត្រូវតែមានភាពខ្លាំងក្លាគ្រប់គ្រាន់ និងអាចអនុវត្តបានក្នុងតថភាពជាក់ស្តែង ទន្ទឹមនឹងនោះ ត្រូវបន្ទាន់ត្រួតពិនិត្យ ជម្រះរាល់ «ចំណុចស្ទះ» ពាក់ព័ន្ធនឹងយន្តការហិរញ្ញវត្ថុសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មី; ផ្តល់អាទិភាពធានាប្រភពធនធានសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ បច្ចេកវិទ្យាស្នូល និងសហគ្រាសបច្ចេកវិទ្យា; ជំរុញការអភិវឌ្ឍទីផ្សារទុនសម្រាប់ការបង្កើតថ្មី មូលនិធិវិនិយោគប្រថុយប្រថាន និងសហគ្រាសចាប់ផ្តើមអាជីវកម្មបង្កើតថ្មី។
រដ្ឋត្រូវតែបំពេញបានល្អនូវតួនាទីណែនាំ ការតភ្ជាប់ ការបញ្ជាទិញ ការគាំទ្រការស្រាវជ្រាវអភិវឌ្ឍន៍ និងដើរតួនាទីជា «អ្នកទិញដំបូងគេ» ចំពោះផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រនៅពេលមានលក្ខខណ្ឌគ្រប់គ្រាន់ លើស្មារតីច្បាស់លាស់នូវធនធាន ច្បាស់លាស់នូវផលិតផល ច្បាស់លាស់នូវស្ថាប័នទទួលបន្ទុក ច្បាស់លាស់នូវសហគ្រាសនិងវិទ្យាស្ថានព្រមទាំងសាលារៀនដែលចូលរួម ច្បាស់លាស់នូវប្រភពធនធាន និងច្បាស់លាស់នូវកាលកំណត់។ ផ្តោតលើការម្ចាស់ការលើបច្ចេកវិទ្យា លើកកម្ពស់អត្រាធ្វើជាតូបនីយកម្មក្នុងស្រុក តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម។
តម្រូវឱ្យកសាងប្រព័ន្ធអេកូឡូស៊ីបង្កើតថ្មីប្រកបដោយប្រសិទ្ធភាព នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋផ្តោតលើការគាំទ្រសហគ្រាសលើកកម្ពស់សមត្ថភាពស្រូបយក ម្ចាស់ការលើបច្ចេកវិទ្យា អភិវឌ្ឍន៍ និងធ្វើពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រ ត្រូវតែបង្កើតឱ្យបាននូវបណ្ដាសហគ្រាសបច្ចេកវិទ្យាវៀតណាមដែលមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ និងនាំមុខនៅក្នុងបណ្ដាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានកត់សម្គាល់ថា ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ; មានយន្តការដើម្បីឱ្យបណ្ដាសហគ្រាសបរទេសវិនិយោគនៅវៀតណាមផ្ទេរបច្ចេកវិទ្យា; ឈានជើងចូលរួម និងម្ចាស់ការលើបណ្ដាខ្សែច្រវាក់បច្ចេកវិទ្យាយុទ្ធសាស្ត្រជាបណ្តើរៗ; ពង្រីកឱ្យបានខ្លាំងក្លានូវបណ្ដាញបញ្ញវន្ត និងអ្នកជំនាញការជាប្រជាជនវៀតណាមនៅបរទេស។
បណ្ដាភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់; ត្រូវតែមានយន្តការលេចធ្លោដើម្បីស្វែងរក បណ្តុះបណ្តាល ទាក់ទាញ និងប្រើប្រាស់បុគ្គលមានទេពកោសល្យ ជាពិសេសគឺបណ្ដាអ្នកជំនាញការឈានមុខគេ អ្នកវិទ្យាសាស្ត្រវ័យក្មេង និងបុគ្គលមានទេពកោសល្យខាងបច្ចេកវិទ្យា។ បណ្ដាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ ត្រូវខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ខ្លាំងក្លា មជ្ឈមណ្ឌលបង្កើតថ្មី និងចាប់ផ្តើមអាជីវកម្ម។
នាយករដ្ឋមន្ត្រីបានចាត់ទុកថា ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិត «ធ្វើឱ្យតែមាន» ទៅជាផ្នត់គំនិតបង្កើតចេញនូវផលិតផលជាក់ស្តែង តម្លៃជាក់ស្តែង និងប្រសិទ្ធភាពជាក់ស្តែង។
រាល់កម្មវិធី ភារកិច្ចវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មី ត្រូវតែឆ្ពោះទៅរកការដោះស្រាយបណ្ដាបញ្ហាធំៗរបស់ប្រទេសជាតិ បម្រើដោយផ្ទាល់ដល់ប្រជាពលរដ្ឋ សហគ្រាស ដោយយកផលិតផលលទ្ធផល ប្រសិទ្ធភាពជាក់ស្តែង និងកម្រិតនៃការធ្វើពាណិជ្ជកម្មធ្វើជាបន្ទាត់វាស់វែងវាយតម្លៃលទ្ធផលនៃការអនុវត្ត។
នាយករដ្ឋមន្ត្រីបានអះអាងថា ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការបង្កើតថ្មី ការបំប្លែងជាឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺពិតជាវិថីដើម្បីនាំប្រទេសជាតិអភិវឌ្ឍលឿន និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។
នាយករដ្ឋមន្ត្រីមានជំនឿជាក់ថា ជាមួយនឹងបញ្ញាវៀតណាម ភាពអង់អាចក្លាហានវៀតណាម រួមជាមួយបំណងប្រាថ្នាឈានឡើងរបស់ប្រជាជាតិវៀតណាម យើងប្រាកដជានឹងម្ចាស់ការលើបណ្ដាបច្ចេកវិទ្យាយុទ្ធសាស្ត្រជាបណ្តើរៗ លើកកម្ពស់សមត្ថភាពស្វយ័តភាពជាតិ និងអះអាងនូវឋានៈវៀតណាមនៅក្នុងយុគសម័យឌីជីថល។
នាយករដ្ឋមន្ត្រី លោក Le Minh Hung បានអំពាវនាវដល់ជួរអ្នកបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកជំនាញការ សហគ្រិន សហគមន៍សហគ្រាសបច្ចេកវិទ្យា និងសង្គមទាំងមូល បន្តពង្រឹងឱ្យបានខ្លាំងក្លានូវស្មារតីស្នេហាជាតិ បំណងប្រាថ្នាលះបង់រួមចំណែក ស្មារតីបង្កើតថ្មី; រួមដៃគ្នាកសាងខឿនវិទ្យាសាស្ត្របច្ចេកវិទ្យា និងការបង្កើតថ្មីវៀតណាមឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកកសាងប្រទេសជាតិវៀតណាមឱ្យមានភាពមានបាន ខ្លាំងក្លា ថ្កុំថ្កើងរុងរឿង វីល័យ និងមានសុភមង្គល៕
ការផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពគឺជាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទាំងមូល។ ខេត្ត Quang Ninh គឺជាតំបន់ មួយក្នុងចំណោមមូលដ្ឋានដែលមានលទ្ធផលលេចធ្លោក្នុង ការផ្លាស់ប្តូរពី“ កំណើនសេដ្ឋកិច្ចបៃតង»។ ក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ និងបណ្តាឆ្នាំបន្តទៀត ខេត្ត Quang Ninh នឹងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន តាមទស្សនៈនិងទិសដៅនេះជាមួយគោលដៅខ្ពស់ជាងនេះទៅទៀតផងដែរ។ |
គោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០ អាចនឹងក្លាយជាការពិត ខណៈកម្ពុជាបានរីករាយចំពោះកំណើនសេដ្ឋកិច្ចប្រមាណ ៧,៣% ក្នុង ១ ឆ្នាំ អស់រយៈពេលជាង ១ ទសវត្សរ៍ ពីមុនការរីករាលដាលនៃជំងឺកូវីដ ១៩។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន